ចង់សាកញុំាសាច់អាំងរសជាតិដើមពីអាមេរិក Santa Fe ជួយបាន!

សាច់អាំង ឬហៅថាស្តេក ហាក់បីដូចជាកំពុងវាយលុកទីផ្សារម្ហូបអាហារនៅកម្ពុជា ជាពិសេសក្នុងស្រទាប់យុវវ័យ។ វាសម្បូរទៅដោយប្រូតេអ៉ីន ជួយបំប៉នថាមពលរាងកាយ និងមានរសជាតិឆ្ងាញ់ ទើបបានជាសម្បូរអតិថិជនញ៊ាំអាហារប្រភេទនេះ។ ជាក់ស្តែងពេលរំលឹកពីសាច់អាំង និងអាហារសម្រន់រសជាតិដើមពីអាមេរិក គេតែងនឹកឃើញដល់ហាង សានតាហ្វេ Santa Fe។

Santa Fe ជាហាងផ្គត់ផ្គង់សាច់អាំងដ៏ល្បីនៅប្រទេសថៃ និងឈានជើងចូលទីផ្សារកម្ពុជា​ ដែលផ្តល់សិទ្ធិដោយក្រុមហ៊ុន​​​ KT Restaurant Co. Ltd,​​​​​ នៅយីហោ​ សានតាហ្វេស្តេក (Santa Fé Steak ) ដែលជាសាច់អាំងល្បីឈ្មោះមានរហូតដល់ ១១០សាខា ក្នុងប្រទេសថៃ។

ក្រៅពីរសជាតិឆ្ងាញ់ តម្លៃសមរម្យ ជាពិសេសមានប្រូម៉ូសិនផ្តល់ជូនអតិថិជនគ្រប់ទិវា រឿងអ្វីត្រូវរំលងនោះ!

១. Hot Plate Chicken Steak with Pepper Sauce ៖ វាជាសាច់មាន់នៅលើបន្ទះដែកស្រោចទឹកជ្រលក់ម្រេច គ្រាន់តែលឺឈ្មោះក៏រសើបដល់ក្រពះដែរ! សាច់មាន់ផុយឆ្ងាញ់ ចម្អិនបានឆ្អិនល្អមិនបារម្ភរឿងឆៅជាប់មេរោគ។ ញ៊ាំភ្លាមរសជាតិជ្រាបចូលអណ្តាតភ្លែតព្រោះសាច់មាន់ប្រឡាក់គ្រឿងចូលសព្វសាច់ល្អ មិនកន្តិបកន្តុបឡើយ។ ការតុបតែងមានភាពខុសប្លែកព្រោះដាក់នៅលើបន្ទះដែក ដើម្បីឱ្យភាពក្តៅជ្រាបចូលសាច់មាន់បានយូរ ញ៊ាំមិនទ្រលាន់ទេ។

២. AUS Rib Eye Steak ៖ នេះជាម៉ឺនុយ សាច់គោស្តេកផ្នែកឆ្អឹងជំនីរ សាកសមសម្រាប់អ្នកនិយមពិសារសាច់គោ។ រសជាតិផ្តល់ឱ្យនូវអារម្មណ៍ពេញចិត្ត និងសុវត្ថិភាព ចង់កម្មង់សាច់ឆៅ ជាប់ឈាមតិច ឬឆ្អិនតាមចំណង់ចំណូលចិត្ត ពោលកម្រិតចាប់ពី ១០ ភាគរយ រហូតដល់ ៩០ ភាគរយ។ សាច់គោមិនមែនជាសាច់គោធម្មតាៗទេ វាជាប្រភេទសាច់គោអូស្ត្រាលី មិនស្វិត ផុយឆ្ងាញ់ ស្រួលទំពារ ពិសេសមិនសូវមានខ្លាញ់ដែលបណ្តាលឱ្យធាត់ឡើយ។ ទឹកជ្រលក់ទៀតសោត មានភាពយូនីកខុសពីគេ ប្លែកប៉ុន្តែសាកសមជាមួយអាហារស្តេកខ្លាំងណាស់។

៣. Ham & Mushroom Spaghetti Cream Sauce ៖ ជាប្រភេទអាហារសម្រន់មួយប្រភេទ មានគ្រីម ផ្សិត សាច់ហេម ឆាចូលគ្នាជាមួយសរសៃមីស្ប៉ាកេតទី។ អាហារអឺរ៉ុបមួយនេះ បើសិនជាគ្រាន់តែលឺឈ្មោះថាគ្រីម មនុស្សមួយចំនួនអាចញញើតតែនៅពេលពិសាររួចទើបដឹងថា រសជាតិឆ្ងាញ់លើសពីការស្មាន។

Santa Fe មិនមែនមានតែអាហារដូចរៀបរាប់ខាងលើទេ ប៉ុន្តែមានជម្រើសសាច់អាំងស្តេក ស្ប៉ាកេតទី អាហារសម្រន់ ភេសជ្ជៈ ជាច្រើនមុខយ៉ាងសម្បូរបែប។ លោកអ្នកអាចរកជាវបានគ្រប់សាខា ជាពិសេសសានតាហ្វេតែងតែមានប្រូម៉ូសិនជូនអតិថិជន ដើម្បីឱ្យប្រជាជនកម្ពុជាអាចពិសារអាហាររសជាតិឆ្ងាញ់ ជាមួយតម្លៃសមរម្យ សេវាកម្មរហ័សទាន់ចិត្ត ចង់ទទួលទានដល់ហាងផ្ទាល់ក៏បាន ឬដឹកជញ្ជូនក៏បាន៕

តម្លៃ៖ ៤ដុល្លារ ឡើងទៅ

ម៉ោងបើកដំណើរការ៖ ១០ព្រឹក ដល់ ៩យប់



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង