រឿង ហាងទំនិញ «កេសរ»

ក្នុងប្រទេសកម្ពុជា ក្រុមហ៊ុននីមួយៗកំពុងតែខិតខំផ្សព្វផ្សាយពីអាជីវកម្មរបស់ខ្លួននៅលើប្រព័ន្ធឌីជីថល ស្របពេលជាមួយគ្នានេះដែរ Apsara Media Services ឬ AMS ដែលជាក្រុមហ៊ុនបណ្តាញសារព័ត៌មានមួយដ៏លេចធ្លោបានដើរតួនាទីយ៉ាងសំខាន់ដើម្បីផ្តល់ការប្រឹក្សាយោបល់លើការផ្សព្វផ្សាយដល់អតិថិជនទៅតាមជំនាញបច្ចេកទេសដែលខ្លួនមាន។ AMS បាននិងកំពុងផលិតវីដេអូកម្មវិធី ភាពយន្តភាគ រឿងខ្លីៗល្អៗពាក់ព័ន្ធនឹងការអប់រំ សេដ្ឋកិច្ច និងកម្សាន្ត ដែលសមិទ្ធផលទាំងអស់នេះបានឆក់យកបេះដូងរបស់អ្នកទស្សនាជាច្រើន ទើបធ្វើឱ្យ AMS ទទួលបានការទុកចិត្តទៅលើគុណភាពនៃមាតិកាដែលខ្លួនបានផលិត ជាពិសេសចំណាប់អារម្មណ៍ទៅលើការផ្សព្វផ្សាយលើវីដេអូទាំងអស់នោះ។

ឥឡូវនេះ ខ្ញុំសូមលើកយកដំណើររឿងរបស់កេសរ សម្រាប់ធ្វើជាគំនិតគួរពិចារណាក្នុងការប្រើប្រាស់យុទ្ធសាស្ត្រធ្វើទីផ្សារឌីជីថល ដោយប្រើប្រាស់វិធីសាស្ត្រផ្សព្វផ្សាយលើវីដេអូកម្មវិធី។

កេសរគឺជាមនុស្សដែលមានការតាំងចិត្តខ្ពស់ ហើយនាងគឺជាម្ចាស់ហាងទំនិញមួយកន្លែងនៅក្នុងទីក្រុងភ្នំពេញ។ ដំណើររឿងរបស់នាង គឺជាភស្តុតាងដែលបញ្ជាក់ពីភាពតស៊ូមិនចេះរាថយក្នុងនាមជាសហគ្រិនវ័យក្មេងម្នាក់ ដោយនាងបានឈានជើងចេញពីភាពសោកសៅរហូតដល់សម្រេចភាពជោគជ័យដ៏គួរឱ្យរំភើបតាមរយៈការផ្តល់ដង្ហើមជីវិតថ្មីសម្រាប់អាជីវកម្មរបស់នាង។

ហាងទំនិញរបស់កេសរមានលក់ទំនិញជាច្រើនប្រភេទ ដូចជាអាហារ ភេសជ្ជៈ និងរបស់របរប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃផ្សេងៗទៀត។ នាងតែងតែស្រមៃឃើញហាងទំនិញរបស់នាងទទួលបានការគាំទ្រច្រើន និងក្លាយជាកន្លែងផ្គត់ផ្គង់មួយដ៏ល្បី។ ប៉ុន្តែ ស្ថានភាពជាក់ស្តែងខុសស្រឡះពីក្តីស្រមៃរបស់នាង។ កេសរកំពុងស្ថិតក្នុងការប្រកួតប្រជែងយ៉ាងខ្លាំង ដែលស្ថានភាពនៃការលក់របស់នាងកំពុងធ្លាក់ចុះ ដោយសារដៃគូប្រកួតប្រជែងរបស់នាងសុទ្ធតែហាងធំៗដែលឈរឈ្មោះច្រើនឆ្នាំមកហើយ។

ស្ថានភាពបែបនេះមិនមែនកើតឡើងលើតែកេសរ ឬវិស័យដែលកេសរធ្វើអាជីវកម្មប៉ុណ្ណោះទេ គឺលើម្ចាស់អាជីវកម្មដទៃទៀតជាច្រើន។អតិថិជនមានការស្ទាក់ស្ទើរលើការផ្តល់ទំនុកចិត្តដល់ហាងរបស់នាង ទោះបីទំនិញក្នុងហាងនាងមានគុណភាពមិនចាញ់ទំនិញរបស់ហាងធំៗដទៃទៀតក៏ដោយ។

ទោះបីជាយ៉ាងណាក៏ដោយ ក៏កេសរនៅតែមានចិត្តតស៊ូយ៉ាងមុតមាំ ដើម្បីរកវិធីសាស្ត្រសម្រេចក្តីស្រមៃរបស់នាង​ឱ្យបាន។

កេសរយល់ថា នៅក្នុងសម័យនេះឌីជីថលមានការវិវឌ្ឍលឿនណាស់ ដូច្នេះនាងជឿថាទីផ្សារឌីជីថលដើរតួនាទីយ៉ាងសំខាន់ក្នុងការកែប្រែជោគវាសនារបស់អាជីវកម្មនីមួយៗបាន។ នាងគិតថា បើនាងប្រើប្រាស់យុទ្ធសាស្ត្រទីផ្សារឌីជីថល នោះនាងនឹងអាចទាក់ទាញចំណាប់អារម្មណ៍ និងទំនុកចិត្តពីអតិថិជននៅលើប្រព័ន្ធឌីជីថលជាមិនខាន។ ដូចគ្នាដែរ ប្រសិនបើនាងមិនកសាងកេរ្តិ៍ឱ្យរឹងមាំលើប្រព័ន្ធឌីជីថលទេ ក្តីស្រមៃរបស់នាងក៏នៅតែស្រពេចស្រពិលដដែល។

ដោយសារតែយល់ឃើញបែបនេះហើយ កេសរចាប់ផ្តើមស្វែងរកជំនួយដើម្បីផ្តល់ដង្ហើមជីវិតដល់អាជីវកម្មរបស់នាង ព្រមទាំងចាប់យកបេះដូង និងសេចក្តីទុកចិត្តពីអតិថិជនរបស់នាង។ ចំពោះករណីរបស់កេសរ សេវាកម្មផ្សព្វផ្សាយលើវីដេអូកម្មវិធីរបស់ AMS គឺជាក្តីសង្ឃឹមមួយសម្រាប់នាងក្នុងការសម្រេចក្តីស្រមៃ។

តាមរយៈចំនួនអ្នកទស្សនាដ៏ច្រើន AMS អាចជួយកេសររៀបចំយុទ្ធសាស្ត្រ និងអនុវត្តវិធីសាស្ត្រផ្សព្វផ្សាយច្រើនជម្រើស ដើម្បីផ្លាស់ប្តូរស្ថានការណ៍របស់នាងបាន។ ការផ្សព្វផ្សាយលើ Top Logo ជាកន្លែងដែលបង្ហាញពីស្លាកសញ្ញារបស់អាជីវកម្ម។

ការផ្សព្វផ្សាយលើប្រអប់ Call-to-Action ជាកន្លែងដែលអាចបង្ហាញពីសារសំខាន់ខ្លីៗទៅកាន់អ្នកទស្សនា។ រីឯ In-stream ads គឺជាវីដេអូខ្លីដែលបង្ហាញលើវីដេអូកម្មវិធីរបស់ AMS បាន វាអាចរៀបរាប់បន្ថែមពីអាជីវកម្មរបស់កេសរទៅកាន់អ្នកទស្សនារបស់AMS។ តាមរយៈវិធីសាស្ត្រផ្សព្វផ្សាយទាំងនេះ អាចផ្តល់ប្រសិទ្ធភាពខ្លាំងសម្រាប់កេសរក្នុងការពង្រីកកេរ្តិ៍ឈ្មោះ និងការទាក់ទាញទំនុកចិត្តពីអតិថិជនរបស់នាងបានចំគោលដៅ។

នៅពេលដែលកេសរប្រឡូកជ្រៅទៅៗ ទៅក្នុងពិភពទីផ្សារឌីជីថលដែលរៀបចំយុទ្ធសាស្ត្រដោយ AMS នាងមើលឃើញថា ការផ្សព្វផ្សាយពាណិជ្ជកម្មលើវីដេអូកម្មវិធីរបស់ AMS គឺជាដំណោះស្រាយ និងចម្លើយតែមួយគត់ដែលនាងតែងតែស្វែងរកពីមុនមក។ តាមរយៈការទទួលការប្រឹក្សាយោបល់ ប្រជាប្រិយភាពវីដេអូកម្មវិធី ភាពយន្ត និងរឿងខ្លីៗ ក៏ដូចជាករណីជោគជ័យនៃអតិថិជនរបស់ AMS កេសរទទួលស្គាល់ថាការសម្រេចចិត្តជ្រើសរើស AMS ជាដៃគូយុទ្ធសាស្ត្រគឺជារឿងត្រឹមត្រូវមួយដែលនាងបានធ្វើ។ ជាមួយនឹងក្តីរំភើបនៅក្នុងចិត្ត និងភាពទុកចិត្តលើ AMS នាងកំពុងរង់ចាំមើលលទ្ធផលនៃការអនុវត្តយុទ្ធសាស្ត្ររបស់ AMS  ក្នុងការប្រែផ្លាស់ស្ថានភាពហាងលក់ផលិតផលរបស់នាង។

ពីមួយអាទិត្យទៅមួយអាទិត្យ ពីមួយខែទៅមួយខែ ហាងទំនិញរបស់កេសរបានប្រែប្រួលគួរឱ្យកត់សម្គាល់។ វិធីសាស្ត្រនៃការផ្សព្វផ្សាយរបស់ AMS បានផ្តល់ដង្ហើមជីវិតថ្មីដល់អាជីវកម្មរបស់នាង។ កេរ្តិ៍ឈ្មោះហាងរបស់នាងល្បី និងទទួលបានការគាំទ្រ ព្រមទាំងទំនុកចិត្តយ៉ាងខ្លាំង ដែលធ្វើឱ្យឈ្មោះហាងរបស់នាងបង្កប់អត្ថន័យស្មើនឹងពាក្យគុណភាព និងភាពទុកចិត្ត។

អតិថិជនជាច្រើនសុទ្ធសឹងតែជាទស្សនិកជនដែលបានមើលវីដេអូកម្មវិធីល្បីៗរបស់ AMS បាននាំគ្នាមកទិញទំនិញនៅហាងរបស់នាង។ ការលក់របស់នាងបានកើនឡើង ធ្វើឱ្យចំណូលរបស់នាងមានការប្រែប្រួលខ្លាំង កេសរកត់សម្គាល់ឃើញថា អតិថិជនប្រចាំរបស់នាងបានកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

ការប្តេជ្ញាចិត្តរបស់ AMS ក្នុងការសម្រេចភាពជោគជ័យរបស់កេសរគឺលើសពីការផ្សព្វផ្សាយតែមួយមុខទៅទៀត។ ការផ្តល់ការប្រឹក្សារយោបល់លើអាជីវកម្ម ការដាក់ចេញយុទ្ធសាស្ត្រដោយអ្នកជំនាញ និងការអនុវត្តវិធីសាស្ត្ររបស់ AMS ចំពោះអាជីវកម្មរបស់កេសរ គឺមិនអាចកាត់ថ្លៃបាននោះទេ។ កេសរដែលធ្លាប់តែមិនសូវយល់ច្បាស់ពីការធ្វើទីផ្សារឌីជីថល បានប្រែក្លាយជាសហគ្រិនដែលមានភាពជឿជាក់វិញ ក៏ដោយសារតែមាន AMS ជួយគាំទ្រជានិច្ច។ មិនត្រឹមតែប៉ុណ្ណេះ AMS ក៏មានសេវាកម្មថែទាំ ដើម្បីធានាថាអាជីវកម្មរបស់កេសរនៅតែដើរបានដោយមិនមានឧបសគ្គរាំងស្ទះទៀតនោះទេ។

នៅក្នុងសាច់រឿងរបស់កេសរ និងហាងទំនិញរបស់នាង យើងមើលឃើញពីឥទ្ធិពលនៃការធ្វើទីផ្សារឌីជីថល ដោយប្រើប្រាស់វិធីសាស្ត្រនៃការផ្សព្វផ្សាយសេវាកម្មលើវីដេអូកម្មវិធីរបស់ AMS ដើម្បីសម្រេចគោលដៅអាជីវកម្ម។ AMS តែងតែប្រកាន់ខ្ជាប់នូវ

គោលជំហររបស់ខ្លួនដោយដើរតួជាអ្នកត្រួសត្រាយផ្លូវដើម្បីសម្រេចក្តីស្រមៃ ផ្តល់អ្នកជំនាញដើម្បីប្រឹក្សាយោបល់ និងសិក្សាពីគោលដៅអាជីវកម្មរបស់អ្នក

តាមរយៈរឿងដែលផ្តល់ជាគំនិតគួរពិចារណាមួយនេះ ម្ចាស់អាជីវកម្មទាំងអស់គួរសិក្សាពីស្ថានភាព និងគោលដៅអាជីវកម្មរបស់ខ្លួនឡើងវិញ ដើម្បីស្វែងរកដំណោះស្រាយតាមរយៈការប្រឹក្សាយោបល់ជាមួយ AMS។ ធ្វើជាដៃគូយុទ្ធសាស្ត្រជាមួយ AMS ដើម្បីផ្សព្វផ្សាយសេវាកម្មលោកអ្នកលើវីដេអូកម្មវិធី ភាពយន្ត រឿងខ្លីៗពាក់ព័ន្ធនឹងការអប់រំ សេដ្ឋកិច្ច និងកម្សាន្ត ដើម្បីឈានជើងពីស្ថានការណ៍សោកសៅរហូតដល់សម្រេចភាពជោគជ័យដ៏គួរឱ្យរំភើប តាមរយៈការផ្តល់ដង្ហើមជីវិតថ្មីសម្រាប់អាជីវកម្មរបស់លោកអ្នក។



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន

តើបេក្ខភាពជើងខ្លាំងក្រុមណាក្លាយជាម្ចាស់ពាន ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ?

លើស​ពី​ផ្ទាំង​ទស្សនីយភាព​សម្ដែង ស្អែក​នេះ​ក៏​នឹង​មាន​ការ​ប្រកួត​ប្រជែង​សមត្ថភាព​លើ​ផ្នែក​ល្ខោន​និយាយ​ពី​សំណាក់​បេក្ខភាព​ជើង​ខ្លាំង​ទាំង ៥ ក្រុម​ដែល​បាន​សម្រិតសម

ពីអតីតអ្នកលួចប្រាសាទបុរាណ ប្រែខ្លួនមកជាអ្នកប្រយុទ្ធដើរស្រោចស្រង់ និងនាំយកដួងព្រលឹងដូនតាត្រឡប់មកមាតុភូមិវិញ!

ចុងក្រោយនៃជីវិត លោក Lion អតីតចោរលួចវត្ថុបុរាណបានប្រែខ្លួនមកជាអ្នកផ្តល់ព័ត៌មានសម្ងាត់ ជាជំហានដ៏សំខាន់ក្នុងការនាំយករតនសម្បត្តិទាំងនោះវិលត្រឡប់មកប្រទេសកម្ពុជាវិញ