រឿង ហាងកាហ្វេ «មរកត»

នៅលើដងវិថីដែលមានអ្នកដំណើរធ្វើចរាចរណ៍ទៅមកៗយ៉ាងមមាញឹក ក្រោមម្លប់ដ៏ត្រជាក់នៃដើមឈើធំៗដែលកំពុងឈរតម្រៀបជាជួរសងខាងដងវិថីនោះ។ នៅខាងក្រោយដើមឈើមួយដើម មានអក្សរមួយពាក្យ ម្តងឃើញម្តងបាត់ដោយសារតែស្លឹកឈើដែលបក់ទៅបក់មកតាមខ្យល់។ ពាក្យនោះអានថា «មរកត» ជាស្លាកឈ្មោះហាងកាហ្វេមួយដែលតែងតែមានមនុស្សក្នុងតំបន់នោះចូលមកហូប។ ប៉ុន្តែហេតុអ្វីបានជាមានតែអតិថិជនដដែលៗមកគាំទ្រ? ហាងនេះស្ថិតក្នុងតំបន់សេដ្ឋកិច្ច ប៉ុន្តែហេតុអ្វីបានជាចំនួនអតិថិជននៅមានកម្រិត? បើតាមខ្ញុំដឹងរសជាតិ និងក្លិនកាហ្វេហាងនោះមិនចាញ់ហាងល្បីៗនោះទេ

ពិដោរ គឺជាម្ចាស់ហាងវ័យក្មេង ទឹកមុខតែងតែបង្ហាញនូវស្នាមញញឹមជានិច្ច។ ស្ថិតនៅក្នុងឈុតសម្លៀកបំពាក់យុវវ័យ ពាក់អៀមឆុងកាហ្វេ កំពុងសម្រិតសម្រាំង កាន់ពែងកាហ្វេឆុងទាំងញញឹម និងមានទឹកមុខពោរពេញដោយមោទកភាព រីឯក្លិន និងរសជាតិនៃកាហ្វេវិញ ឆុងឡើងពោរពេញដោយក្ដីស្រលាញ់។ ពិដោរដាក់ពែងកាហ្វេចុះ សម្លឹងមើលទៅហាងដែលមានសភាពស្ងប់ស្ងាត់ ភ្ញៀវនៅទីនោះទាំងអស់សុទ្ធតែអតិថិជនប្រចាំ និងអ្នកដែលរស់នៅជាប់ៗហាង។ ពិដោរ បិតភ្នែកស្រង់ក្លិនកាហ្វេរបស់ខ្លួន ហើយស្រមៃ………ឃើញហាងរបស់នាង មានមនុស្សពេញ កំពុងសន្ទនាគ្នាយ៉ាងក្អាកក្អាយ មានឡានម៉ូតូចេញចូលយ៉ាងកុះករ តាំងពីភ្ញៀវដែលជាសិស្ស-និស្សិតរហូតដល់ភ្ញៀវដែលជាអ្នកធ្វើការ និងអ្នកជំនួញ។

ភ្ញាក់ពីភាពស្រមើស្រមៃហើយក្រឡេកមកមើលទិដ្ឋភាពជាក់ស្ដែងនៅក្នុងហាងរបស់នាង ពិដោរដកដង្ហើមធំ ហើយខ្សឹបសួរខ្លួនឯង៖
«ហាងខ្ញុំចំកន្លែងដែលមានមនុស្សច្រើនធ្វើដំណើរឆ្លងកាត់ ប៉ុន្តែហេតុអ្វីមិនមានអតិថិជនថ្មីសោះ?» «ចំពោះក្លិន និងរសជាតិវិញ អតិថិជនម្នាក់ណាក៏សរសើរមិនដាច់ពីមាត់» «តើហេតុអ្វីបាន មរកត មិនអាចសាងកេរ្តិ៍ឈ្មោះបាន?»​ ។ 

ហាងកាហ្វេនៅក្នុងទិដ្ឋភាពព្រះអាទិត្យរាបលិចពិតជាស្រស់ស្អាត ដោយពន្លឺបានចាំងចូលតាមចន្លោះដើមឈើនៅមុខហាងធ្វើឲ្យហាងកាហ្វេ ​«មរកត»​​​​ ផុសត្រដែត កាន់តែមានសោភ័ណ្ឌភាពស្រស់ស្អាតបន្ថែមទៀត។ ពិដោរ កំពុងដោះអាវអៀមចេញ ដោយសារស្បើយភ្ញៀវនៅក្នុងហាង ក៏ទាញទូរស័ព្ទមកអូសមើលចុះឡើងក៏ឃើញការផ្សព្វផ្សាយរបស់​ Apsara Media​ Services។ ពិដោរលាន់មាត់ថា «ការផ្សព្វផ្សាយរបស់ក្រុមហ៊ុន Apsara Media​ ​Servicesពិតជាឆ្លើយតបនឹងសំណួររបស់ខ្ញុំណាស់»។ ពិដោរក៏ធ្វើការទាក់ទងទៅ AMS ភ្លាម។

ពិដោរ បានចាប់ផ្ដើមសហការគ្នាជាមួយ ក្រុមការងារទីផ្សារឌីជីថលនៃក្រុមហ៊ុន Apsara Media​ ​Services ។​ Apsara Media​ Services  ចាប់ផ្ដើមសិក្សាស្វែងយល់ពីគោលដៅអាជីវកម្ម អតិថិជនគោលដៅ និងគោលបំណងចុងក្រោយរបស់ពិដោរយ៉ាងយកចិត្តទុកដាក់ ដើម្បីសម្រេចក្ដីស្រមៃរបស់ពិដោរ។ បន្ទាប់មកក្រុមការងារទីផ្សារឌីជីថលបានបញ្ចេញនៅយុទ្ធសាស្រ្តទីផ្សារឌីជីថល ដោយប្រើវិធីសាស្រ្តក្នុងការផ្សព្វផ្សាយនៅលើបដារបស់គេហទំព័រ Apsara Media​ ​Services ។ ដើម្បីរំលេចចំណុចពិសេស ភាពឆ្នៃប្រឌិតទៅកាន់មនុស្សគ្រប់គ្នានៅលើបណ្ដាញឌីជីថល ធ្វើឲ្យមនុស្សគ្រប់គ្នាទុកចិត្ត ចង់ស្គាល់ ចង់ភ្លក្សរសជាតិ និងចង់មកកាន់ហាងរបស់ពិដោរផ្ទាល់។

ក្នុងរយៈពេលខ្លីប៉ុណ្ណោះ ក្រោយពេល ពិដោរបានជ្រើសយកសេវាកម្មផ្សព្វផ្សាយលើបដា និងការអនុវត្តយុទ្ធសាស្ត្រទីផ្សារឌីជីថលរបស់ក្រុមហ៊ុន Apsara Media​ ​Services អាជីវកម្មហាងកាហ្វេ «មរកត» ទទួលបានប្រជាប្រិយភាពលើបណ្តាញឌីជីថល កើនប្រាក់ចំណូល និងទទួលបានអតិថិជនថ្មីៗដែលជាសិស្ស-និស្សិត អ្នកធ្វើការ និងអ្នកជំនួញ មកធ្វើកិច្ចការសាលា និងពិភាក្សាការងារផ្សេងៗក្រៅពីមកស្គាល់ ភ្លក់រសជាតិ និងស្រង់ក្លិនកាហ្វេរបស់ពិដោរ។ 

ទិដ្ឋភាពដែលកំពុងកើតមាននៅមុខពិដោរ ហាក់ធ្វើឱ្យនាងគិតថាជាក្តីស្រមៃ ប៉ុន្តែនេះជាការពិតមួយដែលកើតឡើងក្រោយពេលនាងធ្វើការសម្រេចចិត្តត្រឹមត្រូវក្នុងការសហការជាមួយក្រុមការងាររបស់ក្រុមហ៊ុន Apsara Media Services។

ពីហាងដែលមានសក្តានុពលប៉ុន្តែមិនមានប្រជាប្រិយភាព ប្រែក្លាយទៅជាមរកតដែលភ្លឺចែងចាំង គឺជារឿងមួយដែលគួរពិចារណា និងស្វែងយល់ពីគន្លឹះឬវិធីសាស្ត្រ ដែល Apsara Media Services បានប្រើ។

កុំគិតថាអាជីវកម្មតូចមិនអាចពង្រីក ឬឈ្នះអាជីវកម្មធំ អ្នកត្រូវការឱកាសតែប៉ុណ្ណោះក្នុងការសម្រេចក្តីស្រមៃរបស់អ្នកមួយជំហានម្តងៗ។ ឯឱកាសនោះគឺ Apsara Media Services។

Apsara Media Services ឬ AMS មានសេវាកម្មផ្សព្វផ្សាយលើបដាក្នុងគេហទំព័ររបស់យើង។ ពេលប្រើប្រាស់សេវាកម្មរបស់ AMS លោកអ្នកនឹងទទួលបានការប្រឹក្សាពីអ្នកជំនាញ AMS ទទួលបានការរចនាបដាដែលមានភាពប្រណិត ចលនារស់រវើក ការផ្សព្វផ្សាយចំអតិថិជនគោលដៅ អ្នកទស្សនារបស់ AMS នឹងក្លាយជាអតិថិជនរបស់អ្នក និងចុងក្រោយបង្កើនប្រាក់ចំណូលរបស់លោកអ្នក។



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ម្ចាស់ស្នាដៃសៀវភៅ The Man Who stole the gods នឹងបង្ហាញវត្តមាននៅកម្ពុជា

ម្ចាស់​ស្នាដៃ​សៀវភៅ «The Man Who stole the gods» នឹង​បង្ហាញ​វត្តមាន​ដោយ​ផ្ទាល់​នៅ​កម្ពុជា​ដើម្បី​ចូលរួម​ចែក​រំលែក និង​បក​ស្រាយ​រឿងរ៉ាវ​នៃ​ការ​លួច​និង​ជួញ​ដូរ​វត

“រឿងរ៉ាវក្មេងប្រុសកម្សត់ AI” ក្លាយជាអន្ទាក់ផ្លូវចិត្ត បោកប្រាស់យកប្រាក់ពីមនុស្សចាស់នៅចិន

មនុស្សចាស់នៅប្រទេសចិនចាញ់បោកវីដេអូដែលបង្កើតដោយ AI ដោយជួយទិញទំនិញដែលមានតម្លៃខ្ពស់ជាងទីផ្សារ ខណៈជនខិលខូចអាចរកប្រាក់កម្រៃចន្លោះ ២ ០០០ ទៅ ៣ ០០០ យ៉ន់

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតកំពុងវាយលុកប្រព័ន្ធទូទឹកកកផ្សារទំនើបទូទាំងអឺរ៉ុប ស្របពេលប្រទេសជាច្រើនប្រកាសឱ្យប្រជាជនទិញស្បៀងត្រៀមទុក

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតបានវាយលុកលើហាងទំនិញគ្រឿងទេស និងផ្សារទំនើបនានានៅក្នុងប្រទេសអឺរ៉ុបយ៉ាងហោចណាស់ចំនួនប្រាំបួន កាលពីថ្ងៃចន្ទ ដែលបានជំរុញឱ្យសហភាព

បុរសចិនម្នាក់ប៉ងធ្វើអត្តឃាតក្រោយបែកធ្លាយវីដេអូអាក្រាត និងទិន្នន័យផ្ទាល់ខ្លួនទាំងអស់ បន្ទាប់ពីធ្លាក់ចូលក្នុងអន្ទាក់ Romance Scam

ថ្មីៗនេះយោងតាមតម្រុយរាយការណ៍ពីប្រជាពលរដ្ឋ សមត្ថកិច្ចប៉ូលិសទីក្រុង Huludao ខេត្ត Liaoning បានបំបែកក្រុមឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងអំពើទុច្ចរិតថ្មីមួយដែលដឹកនាំដោយ

ឱកាសសម្រាប់អ្នក Single! ហ្វាំងឡង់ផ្តល់ដំណើរកម្សាន្តឥតគិតថ្លៃដល់អ្នកឥតគូ មកស្វែងរកស្នេហ៍ពិតលើទឹកដីប្រទេសខ្លួន

ប្រទេសហ្វាំងឡង់កំពុងស្វែងរកអ្នកនៅលីវពីជុំវិញពិភពលោកចំនួន ១៦ នាក់ ដែលស្ម័គ្រចិត្តចូលរួមដំណើរកម្សាន្តដោយឥតគិតថ្លៃរយៈពេល ៤ ថ្ងៃ ដើម្បីធ្វើការណាត់ជួបបែប Blind date

មាលា ជាប់ក្នុងបញ្ជីឈ្មោះបេក្ខភាព The 100 most beautiful faces 2026 ពី វេទិកា​កម្សាន្ត TC Candler

កូន​ខ្មែរ​កាត់​បារាំង Mélia Constantin ត្រូវ​បាន TC Candler ដែល​ជាវេទិកាកម្សាន្ត​ដ៏​ល្បីល្បាញ​លើ​ពិភពលោក បាន​ជ្រើសរើស​ឲ្យ​មាន​ការ​បោះឆ្នោត ដើម្បី​ក្លាយ​ជា​បេក្ខ

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New