«វាយោសមុទ្រ» រឿងមនោសញ្ចេតនាស្នេហា BLរ៉េននី ដារ៉ា & ក្សត្រា មានការគាំទ្រខ្លាំង!

សិល្បករ-សិល្បការិនីប្រុសស្រីល្បីៗក្នុងរង្វង់សិល្បៈខ្មែរជាច្រើន បានចូលរួមអបអរសាទរថ្ងៃសម្ពោធចាក់បញ្ចាំងភាពយន្តមនោសញ្ចេតនាស្នេហាប្រភេទ BL (Boy Love) ចំណងជើង​ «វាយោសមុទ្រ» ឬ​ «Love​ of ​the​ sea​» ដែលជាស្នាដៃភាពយន្តលើកដំបូងរបស់ «ភ្លើងគប់​» នៅរោងភាពយន្តម៉ាជើស៊ីនីផ្លិច សាខាអ៊ីអនម៉លមានជ័យ កាលពីចុងសប្តាហ៍កន្លងទៅនេះ។

មុនការចាក់បញ្ចាំងរឿង «វាយោសមុទ្រ» អ្នកចូលរួមទទួលបានភាពសប្បាយរីករាយជាខ្លាំងពីការសម្តែង Show ដ៏អស្ចារ្យរបស់សិល្បករដែលមានទេពកោសល្យជាច្រើនដួងប្រចាំភ្លើងគប់ រួមមាន៖ អូន​ក្ដិប,​ សយ​ សេង​ហួរ,​ ឆាឆា, ក្សត្រា, ​រ៉េននី ដារ៉ា​, ​ចំរើន​ សុភា ​និង​ កេសរ​ ជា​ដើម​។

រឿងមនោសញ្ចេតនាស្នេហា BL ដ៏ស៊ីជម្រៅនេះ កើតឡើងលើកំលោះកូនម្ចាស់ផែនៅខេត្តកំពតម្នាក់ឈ្មោះសមុទ្រ សម្តែងដោយលោក រ៉េននី ដារ៉ា និង វាយោ សម្តែងដោយកំលោះសង្ហា ក្សត្រា។ តាមដែលដឹងមក រឿងនេះត្រូវ​បាន​ផលិត​ឡើង​ដោយ​ក្រុម​ផលិតករ​ «ភ្លើងគប់​ PlerngKob​» និងចំណាយទុនផលិតប្រមាណ ៤ ម៉ឺន​ដុល្លារ​។

ភាពយន្តស្នេហា BL «វាយោសមុទ្រ» បានចាក់បញ្ចាំងជាផ្លូវការ រយៈពេល ២ថ្ងៃ គឺថ្ងៃទី ១២-១៣ ខែសីហា ២០២៣ កន្លងទៅ នៅរោងភាពយន្តម៉ាជើស៊ីនីផ្លិច Aeon Mall Sensok  (Aeon 2) និងគ្រោងពង្រីកម៉ោងចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តទំនើបនានាទូទាំងប្រទេសកម្ពុជា។

សូមជម្រាបថា ដ្បិតការចាក់បញ្ចាំងលើដំបូងរយៈពេលត្រឹមតែ២ថ្ងៃ តែភាពយន្តស្នេហា BL ​នេះ​ ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​មែន​ទែន​ពី​សំណាក់​មហាជន​អ្នកគាំទ្រ​ជា​យុវវ័យ​ ដោយសាច់រឿងនេះផ្តើមចេញពីជីវិត​​ក្មេង​ប្រុស​កំព្រា​ឪពុក​ឈ្មោះ​ថា​ សមុទ្រ​ ជា​កូន​អ្នកនេសាទ​រស់​នៅ​ក្នុង​ខេត្តកំពត រួចក៏បានជួបកំលោះសង្ហា វាយោ បង្កើតជាទំនាក់ទំនងចងភ្ជាប់គ្នាជាសាច់រឿងដ៏ប្រទាក់ក្រឡា ធ្វើឱ្យហ្វេនៗញញឹមបិទមាត់មិនជិតពេលឃើញ idol ពួកគេបានសម្តែងរឿងជាមួយគ្នាបែបនេះ។

«វាយោ​សមុទ្រ» ឬ​ «Love​ of ​the​ sea​» ​ចូលរួម​សម្ដែង​ពី​ លោក​ រ៉េននី ដារ៉ា សម្តែងជាតួអង្គ សមុទ្រ,​​ លោក​ ក្សត្រា ជាតួអង្គ វាយោ, កញ្ញា​ ម៉ារី​ ថាច,​ អូនក្ដិប​ និង​តារា​កិត្តិយស​ជា​ច្រើន​រូប​ទៀត៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ម្ចាស់ស្នាដៃសៀវភៅ The Man Who stole the gods នឹងបង្ហាញវត្តមាននៅកម្ពុជា

ម្ចាស់​ស្នាដៃ​សៀវភៅ «The Man Who stole the gods» នឹង​បង្ហាញ​វត្តមាន​ដោយ​ផ្ទាល់​នៅ​កម្ពុជា​ដើម្បី​ចូលរួម​ចែក​រំលែក និង​បក​ស្រាយ​រឿងរ៉ាវ​នៃ​ការ​លួច​និង​ជួញ​ដូរ​វត

“រឿងរ៉ាវក្មេងប្រុសកម្សត់ AI” ក្លាយជាអន្ទាក់ផ្លូវចិត្ត បោកប្រាស់យកប្រាក់ពីមនុស្សចាស់នៅចិន

មនុស្សចាស់នៅប្រទេសចិនចាញ់បោកវីដេអូដែលបង្កើតដោយ AI ដោយជួយទិញទំនិញដែលមានតម្លៃខ្ពស់ជាងទីផ្សារ ខណៈជនខិលខូចអាចរកប្រាក់កម្រៃចន្លោះ ២ ០០០ ទៅ ៣ ០០០ យ៉ន់

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតកំពុងវាយលុកប្រព័ន្ធទូទឹកកកផ្សារទំនើបទូទាំងអឺរ៉ុប ស្របពេលប្រទេសជាច្រើនប្រកាសឱ្យប្រជាជនទិញស្បៀងត្រៀមទុក

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតបានវាយលុកលើហាងទំនិញគ្រឿងទេស និងផ្សារទំនើបនានានៅក្នុងប្រទេសអឺរ៉ុបយ៉ាងហោចណាស់ចំនួនប្រាំបួន កាលពីថ្ងៃចន្ទ ដែលបានជំរុញឱ្យសហភាព

បុរសចិនម្នាក់ប៉ងធ្វើអត្តឃាតក្រោយបែកធ្លាយវីដេអូអាក្រាត និងទិន្នន័យផ្ទាល់ខ្លួនទាំងអស់ បន្ទាប់ពីធ្លាក់ចូលក្នុងអន្ទាក់ Romance Scam

ថ្មីៗនេះយោងតាមតម្រុយរាយការណ៍ពីប្រជាពលរដ្ឋ សមត្ថកិច្ចប៉ូលិសទីក្រុង Huludao ខេត្ត Liaoning បានបំបែកក្រុមឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងអំពើទុច្ចរិតថ្មីមួយដែលដឹកនាំដោយ

ឱកាសសម្រាប់អ្នក Single! ហ្វាំងឡង់ផ្តល់ដំណើរកម្សាន្តឥតគិតថ្លៃដល់អ្នកឥតគូ មកស្វែងរកស្នេហ៍ពិតលើទឹកដីប្រទេសខ្លួន

ប្រទេសហ្វាំងឡង់កំពុងស្វែងរកអ្នកនៅលីវពីជុំវិញពិភពលោកចំនួន ១៦ នាក់ ដែលស្ម័គ្រចិត្តចូលរួមដំណើរកម្សាន្តដោយឥតគិតថ្លៃរយៈពេល ៤ ថ្ងៃ ដើម្បីធ្វើការណាត់ជួបបែប Blind date

មាលា ជាប់ក្នុងបញ្ជីឈ្មោះបេក្ខភាព The 100 most beautiful faces 2026 ពី វេទិកា​កម្សាន្ត TC Candler

កូន​ខ្មែរ​កាត់​បារាំង Mélia Constantin ត្រូវ​បាន TC Candler ដែល​ជាវេទិកាកម្សាន្ត​ដ៏​ល្បីល្បាញ​លើ​ពិភពលោក បាន​ជ្រើសរើស​ឲ្យ​មាន​ការ​បោះឆ្នោត ដើម្បី​ក្លាយ​ជា​បេក្ខ

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New