មហាជនសរសើរទឹកចិត្ត Miss Grand ស្ទឹងត្រែង ទោះគ្មានលុយចាក់សាំងក៏នៅតែប្រឹងតស៊ូប្រកួត

អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក និងកម្មវិធី Tik Tok ផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ពេលឃើញវីដេអូ​​មួយ​បង្ហាញ​ពី​បេក្ខភាព Miss Grand Cambodia មួយ​រូប កំពុង​​បណ្តើរ​ម៉ូតូ​តាម​ដងផ្លូវ​មួយ​នា​ពេល​រាត្រី ដែលមូលហេតុគឺ​ដោយសារ​នាងគ្មានលុយចាក់សាំងម៉ូតូ។

បេក្ខភាពដែលមហាជនកំពុងផ្ទុះការចាប់អារម្មណ៍នេះ ជាបេក្ខភាព Miss Grand ស្ទឹងត្រែង កញ្ញា ម៉ូវ សុផាន់។ ក្រោយប្រទះឃើញវីដេអូនេះ អ្នកស្នេហាវិស័យបវរកញ្ញា និងម្ចាស់ហ្វេនផេកធំៗជាច្រើន បានយកវីដេអូនេះទៅបង្ហោះបន្តព្រោងព្រាត និងបានបង្ហាញក្តីអាណិតអាសូរដល់បេក្ខភាពរូបនេះជាពន់ពេក។ ទន្ទឹមគ្នានោះ ពួកគេក៏បានកោតសរសើរដល់ទឹកចិត្តក្លាហានរបស់បេក្ខភាពរូបនេះ ដែលតស៊ូជម្នះការលំបាកជាច្រើន ដើម្បីការប្រកួតដ៏អស្ចារ្យមួយនេះ។ 

តាមដែលដឹងមក នេះជាលើកដំបូងបង្អស់នៃការបោះជំហានចូលប្រកួតបវរកញ្ញារបស់ស្រីស្អាត ម៉ូវ សុផាន់។ នាងជាក្មេងស្រីម្នាក់ដែលមិនចេះសូម្បីតែពាក់ស្បែកជើងកែង និងធ្លាប់រងការ bully ជាច្រើនអំឡុងពេលប្រកួតប្រជែង រហូតស្រក់ទឹកភ្នែក ព្រោះពាក្យពេចន៍ទាំងនោះ។ 

ទោះជាយ៉ាងនេះក្តី Miss Grand ស្ទឹងត្រែង មិនបោះបង់ក្តីស្រមៃ​ដាច់ខាត តែផ្ទុយទៅវិញ នាងបែរជាប្រឹងពង្រឹងសមត្ថភាពខ្លួនឯងឱ្យកាន់តែខ្លាំង ទាំងការដើរបង្ហាញខ្លួន ការរៀបចំខ្លួន ថែមទាំងធ្វើបានល្អក្នុងវគ្គ Close Door Interview ទៀតផង។ ​ក្នុងការប្រកួតឈុតហែលទឹក បេក្ខភាពរូបនេះ ធ្វើបានល្អខ្លាំងមែនទែន រហូតឆក់ចិត្តហ្វេនផេក និងមហាជនឱ្យចោលក្រសែភ្នែកមើលនាងគ្រប់ៗគ្នា។ តាមការកត់សម្គាល់ ការវិវត្តន៍សមត្ថភាពយ៉ាងឆាប់រហ័សនេះ គឺក្រោយពីនាងទទួលបានការបណ្តុះបណ្តាលពីស្ថាប័នមួយរយៈពីស្ថាប័នរៀបចំ Miss Grand Cambodia 2023 របស់ អ្នកស្រី អ៊ឹម សុគន្ធា។ 

ដោយមើលឃើញពីទឹកចិត្តតស៊ូ អត់ធ្មត់ជម្នះឧបសគ្គដើម្បីការប្រកួតនេះ ហ្វេនផេកល្បីៗបាននាំគ្នាបង្ហោះផ្សព្វផ្សាយស្វែងរកជំនួយឱ្យបេក្ខភាពរូបនេះ ហើយបច្ចុប្បន្នមហាជនជាច្រើនបានចូលរួមឧបត្ថម្ភថវិកាដល់ សុផាន់ ចំណែកខ្លះទៀតក៏បង្ហាញឆន្ទៈចង់ឧបត្ថម្ភឈុតសម្លៀកបំពាក់សម្រាប់ការប្រកួតក៏រូបនេះ។

ក្រឡេកទៅមើលសាមីខ្លួនវិញ បានចេញមកថ្លែងអំណរគុណដល់ហ្វេនផេកដែលបានចុះផ្សព្វផ្សាយពីនាង និងបានថ្លែងអំណរគុណដល់មហាជនដែលបានលើកទឹកចិត្ត និងជួយឧបត្ថម្ភដល់រូបនាងនៅពេលនេះ។ កញ្ញា ម៉ូវ សុផាន់ បានបង្ហោះឡើងថា «ខ្ញុំខំប្រឹង ខ្ញុំតស៊ូតាមលទ្ធភាព សមត្ថភាពរបស់ខ្ញុំ ខ្ញុំមិនដែលចង់ឈ្នះអ្នកណាទេ តែខ្ញុំចង់ឈ្នះខ្លួនឯង»៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន

តើបេក្ខភាពជើងខ្លាំងក្រុមណាក្លាយជាម្ចាស់ពាន ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ?

លើស​ពី​ផ្ទាំង​ទស្សនីយភាព​សម្ដែង ស្អែក​នេះ​ក៏​នឹង​មាន​ការ​ប្រកួត​ប្រជែង​សមត្ថភាព​លើ​ផ្នែក​ល្ខោន​និយាយ​ពី​សំណាក់​បេក្ខភាព​ជើង​ខ្លាំង​ទាំង ៥ ក្រុម​ដែល​បាន​សម្រិតសម

ពីអតីតអ្នកលួចប្រាសាទបុរាណ ប្រែខ្លួនមកជាអ្នកប្រយុទ្ធដើរស្រោចស្រង់ និងនាំយកដួងព្រលឹងដូនតាត្រឡប់មកមាតុភូមិវិញ!

ចុងក្រោយនៃជីវិត លោក Lion អតីតចោរលួចវត្ថុបុរាណបានប្រែខ្លួនមកជាអ្នកផ្តល់ព័ត៌មានសម្ងាត់ ជាជំហានដ៏សំខាន់ក្នុងការនាំយករតនសម្បត្តិទាំងនោះវិលត្រឡប់មកប្រទេសកម្ពុជាវិញ