ស្លាកសញ្ញា ‘X’ នៅលើដំបូលការិយាល័យកណ្តាល Twitter ត្រូវបានរុះរើចេញវិញក្រោយរងការរិះគន់ខ្លាំង

៣ ថ្ងៃបន្ទាប់ពីដំឡើងរួចរាល់ ផ្លាកសញ្ញា «X» ដ៏ធំនៅលើទីស្នាក់ការកណ្តាល Twitter ត្រូវបានដកចេញវិញកាលពីថ្ងៃច័ន្ទ ក្រោយទទួលបានការរិះគន់ពីពលរដ្ឋក្រុង San Francisco ជុំវិញពន្លឺភ្លឺចាំងរបស់វាដែលបំភ្លឺដល់អគារនៅក្បែរនោះ។

នាយកដ្ឋាន​អធិការកិច្ច​អគារក្រុង San Francisco បាននិយាយថាខ្លួនទទួលបានពាក្យរអ៊ូរទាំពីមនុស្ស ចំនួន ២៤នាក់ដែលបានមកត្អូញត្អែរអំពីស្លាក X របស់ក្រុមហ៊ុន Twitter នេះ ដោយព្រួយបារម្ភអំពីសុវត្ថិភាពផង និងដោយសារពន្លឺដ៏ចែងចាំងខ្លាំងពេករបស់វា។

ស្របពេលជាមួយគ្នានេះនាយកដ្ឋានខាងលើ ក៏បានដាក់ការជូនដំណឹងទៅដល់ក្រុមហ៊ុន Twitter ដែលគ្រប់គ្រងដោយ Elon Musk កាលពីថ្ងៃសុក្រ ថានាយកដ្ឋានមិនមានការអនុញ្ញាតសម្រាប់ការដំឡើងផ្លាកសញ្ញាលើដំបូលក្នុងទីក្រុងឡើយ និងអះអាងថាមានការព្រួយបារម្ភពីបញ្ហាសុវត្ថិភាព។

បើតាម Forbes បានឱ្យដឹងថា មន្ត្រីអធិការកិច្ច​អគារ​ម្នាក់ ​បានចុះ​ទៅ​មើល​ទីស្នាក់ការ​កណ្តាល Twitter កាល​ពី​ថ្ងៃ​សុក្រ និង​ថ្ងៃ​សៅរ៍ ប៉ុន្តែ​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​ទៅ​លើ​ដំបូល​ទេ ដោយភាគីខាង Twitter ​បាន​ប្រាប់ថា​ស្លាកសញ្ញា X ជា «សញ្ញា​ភ្លើង​បណ្តោះអាសន្ន​សម្រាប់​ព្រឹត្តិការណ៍​មួយប៉ុណ្ណោះ»។

ទោះយ៉ាងណានៅទីបំផុតស្លាក X ត្រូវបានរុះរើរួចរាល់ហើយ។ ស្លាក X នេះទាញចំណាប់អារម្មណ៍ពលរដ្ឋមួយឆាវនៅចុងសប្តាហ៍នេះ ខ្លះបានថតវីដេអូនៃពន្លឺដ៏ធំរបស់ស្លាក X បញ្ចេញពន្លឺ លោតញាប់ បង្ហោះលើបណ្តាញសង្គម ខណៈពលរដ្ឋខ្លះបង្ហោះរិះគន់ដោយសារពន្លឺរបស់វាគួរឱ្យរំខាន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន