កាលពីយប់ថ្ងៃព្រហស្បតិ៍ Twitter របស់ Elon Musk បានចាប់ផ្តើមដកសញ្ញាធីកផ្ទៀងផ្ទាត់ពណ៌ខៀវពីអ្នកប្រើប្រាស់ជាច្រើនដែលមិនបានចុះឈ្មោះភ្ជាប់គម្រោងប្រចាំខែរបស់ខ្លួន រួមទាំងអ្នកមានមុខមាត់ក្នុងសង្គមចាប់តាំងពី មហាសេដ្ឋី អ្នកសារព័ត៌មាន អ្នកស្រាវជា្រវ និងតារាល្បីៗជាដើម។
គណនីរបស់បុគ្គលល្បីៗ ដែលត្រូវបាន Twitter ដកហូតសញ្ញាធីកពណ៌ខៀវរួមមាន Kim Kardashian, Beyonce, Bill Gates, Pope Francis, អតីតប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump និងស្ថាបនិក Twitter លោក Jack Dorsey ជាដើម។

លើសពីនេះសូម្បីតែអង្គភាពរបស់រដ្ឋាភិបាលអាមេរិក ក៏មិនត្រូវបាន Twitter លើកលែងដែរ។ ស្ថាប័នមួយចំនួនរបស់រដ្ឋាភិបាលអាមេរិកដែលត្រូវបានដក សញ្ញាធីកពណ៌ខៀវមានដូចជា៖ គណនីផ្លូវការស្ថាប័នសេវាកម្មផ្តល់សញ្ជាតិ និងអន្តោប្រវេសន៍សហរដ្ឋអាមេរិក គណនីការិយាល័យគយ និងគណនីការិយាល័យល្បាតព្រំដែនរបស់រដ្ឋមួយចំនួន។
តាមការចុះផ្សាយរបស់ CNN បានឲ្យដឹងថា ការផ្លាស់ប្តូរនេះក៏អាចបំបាក់ទឹកចិត្តបុគ្គលល្បីៗមួយចំនួន ដោយសារពួកគេយល់ថាការប្រើប្រាស់នឹងមានហានិភ័យជាងមុន។ ជាមួយគ្នានេះ ភ្លាមៗបន្ទាប់ពីការដកសញ្ញាធីកពណ៌ខៀវ អ្នកប្រើប្រាស់មួយចំនួនបានចាប់ផ្តើម tweeting ថាពួកគេមានគម្រោងឈប់ប្រើប្រាស់បណ្តាញសង្គមមួយនេះ។
តែទោះយ៉ាងណាអ្នកភ្ជាប់សេវាកម្មថ្មីនេះក៏នៅតែមាន ដោយតម្លៃនៃការភ្ជាប់សញ្ញាសញ្ញាធីកពណ៌ខៀវមានចាប់ពី ៨ ដុល្លារអាមេរិកក្នុងមួយខែសម្រាប់អ្នកប្រើប្រាស់គេហទំព័រម្នាក់និងមានតម្លៃរហូតដល់ទៅ ១ពាន់ដុល្លារអាមេរិកក្នុងមួយខែ សម្រាប់អង្គភាពផ្សេងៗ៕






















































Account
Security
Favourite Content