តើ​នឹង​មាន​អ្វី​កើត​ឡើង​ប្រសិន​បើ​អ្នក​មិន​ផឹក​ទឹក?

ទឹក​មាន​សារៈសំខាន់​បំផុត​សម្រាប់​ភាវៈ​មាន​ជីវិត​ទាំង​អស់​លើ​ផែន​ដី ហើយ​ទឹក​មាន​សឹង​តែ​គ្រប់​ទី​កន្លែង​នៅ​ក្នុង​ពិភព​លោក​។ ជា​មធ្យម រាងកាយមនុស្ស​ផ្សំ​ឡើង​ពី​ទឹក​ចន្លោះ ៥៥ ទៅ ៦៥ភាគរយ​ ពេល​ចាប់​កំណើត​កូន​ងារ​ផ្សំ​ឡើង​ពី​ទឹក​រហូត​ដល់ ៧៥ភាគរយ​ តែ​សមាសធាតុ​ទឹក​ក្នុង​ខ្លួន​កូន​ងារ​បាន​ធ្លាក់​ចុះ​ដល់ ៦៥ភាគរយ​ក្រោយ​ពេល​ពួក​គេ​បាន​អាយុ​មួយ​ខួប។ យ៉ាងណា​តើ​ទឹក​ដើរ​តួនាទី​បែប​ណា​ក្នុង​រាង​កាយ​របស់​មនុស្ស​ និង​តើ​មនុស្ស​គួរ​ផឹក​ទឹក​ក្នុង​បរិមាណ​ប៉ុនណា​ដើម្បី​ឲ្យ​ខ្លួន​មាន​សុខភាព​ល្អ?

បើ​និយាយ​ដោយ​ខ្លី​មនុស្ស​បង្កើត​ឡើង​ដោយ​ទឹក តែ​ហេតុអ្វី​មនុស្ស​ចាំ​បាច់​ត្រូវ​ផឹក​ទឹក​ និង​ត្រូវ​ផឹក​ឲ្យ​ត្រូវ​តាម​កម្រិត​ថែម​ទៀត។ ក្នុង​មួយ​ថ្ងៃ​មនុស្ស​ម្នាក់​បាត់​បង់​ជាតិ​ទឹក​ ២ទៅ៣ លីត្រ​តាម​រយៈ​ញើស ទឹកនោម ចលនា​ពោះវៀន និង​សូម្បី​តែ​ការ​ដកដង្ហើម។ ដំណើរ​ការ​ទាំង​នេះ​មាន​សារសំខាន់​​ក្នុង​ការ​រស់​នៅ​របស់​មនុស្ស​ ហេតុ​នេះ​មនុស្ស​ត្រូវ​តែ​ផឹក​ទឹក​ដើម្បី​បំពេញ​ជាតិ​ទឹក​ដែល​បាត់​បង់​ទៅ​នោះ​។

ការ​ធ្វើ​យ៉ាង​ណា​ឲ្យ​ជាតិ​ទឹក​ក្នុង​ខ្លួន​មាន​តុល្យភាព​គឺ​សំខាន់​ដើម្បី​ចៀស​វាង​កង្វះ​ជាតិ​ទឹក​ក្នុង​ខ្លួន (Dehydration) ឬ​លើស​ជាតិ​ទឹក​ (Over hydration)។ លើស ឬ​ខ្វះ អាច​នឹង​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព​មនុស្ស​ទាំង​មូល។ ការ​ប៉ះពាល់​ដំបូង​នៃ​កង្វះ​ជាតិ​ទឹក​ក្នុង​ខ្លួន​គឺ​ការ​ប៉ះពាល់​ដល់​ដំណើរ​ការ​ទទួល​អារម្មណ៍​នៅ​ក្នុង​ខួរក្បាល ថាមពល​ថយ​ចុះ អារម្មណ៍​មិន​ល្អ ជំងឺ​ស្បែក និង​បញ្ហា​សម្ពាធ​ឈាម ។ ឯ​ការ​លើស​ជាតិ​ទឹក​វិញ​ភាគ​ច្រើន​កើត​ឡើង​ដោយ​សារ​ការ​ផឹក​ទឹក​ច្រើន​ពេក​ក្នុង​រយៈ​ពេល​ខ្លី និង​ភាគ​ច្រើន​កើត​ឡើង​ទៅ​លើ​អត្តពលិក​ដែល​មាន​អាការៈ​ដូចជា​ ឈឺក្បាល ក្អួតចង្អោរ​ និង​ក្នុង​ករណី​កម្រ​អាច​បង្ក​ឲ្យ​ប្រកាច់ ឬ​ស្លាប់​។

បច្ចុប្បន្ន​នេះ​ទឹក​ស្អាត ឬ​ទឹក​បរិសុទ្ធ​ងាយ​ស្រួល​រក​ទិញ​នឹង​សម្រួល​ដល់​ការ​គ្រប់​គ្រង​ជាតិ​ទឹក​ក្នុង​ខ្លួន​ឲ្យ​មាន​តុល្យភាព។ បើ​តាម​អ្នក​ជំនាញ​ការ​ទទួល​ទាន​ទឹក​អាស្រ័យ​ខ្លាំង​ទៅ​លើ​ទម្ងន់ និង​បរិយាកាស​ដែល​អ្នក​រស់​នៅ។ សម្រាប់​បុរស​ត្រូវ​បាន​គេ​ណែនាំ​ឲ្យ​ទទួល​ទាន​ទឹក​ក្នុង​ចន្លោះ​ពី ២.៥ ទៅ ៣.៧ លីត្រ​ក្នុង​មួយ​ថ្ងៃ​ ឯ​សម្រាប់​មនុស្ស​ស្រី​ចន្លោះ​ពី​ ២ ទៅ​ ២.៧លីត្រ​ ហើយ​កម្រិត​នៃ​ការ​ទទួល​ទាន​នេះ​អាស្រ័យ​ថែម​ទៀត​ទៅ​លើ​សុខភាព​របស់​អ្នក​ផ្ទាល់ ការ​បញ្ចេញ​សកម្មភាព អាយុ និង​កម្ដៅអាកាសធាតុ។ ការ​រក្សា​ជាតិ​ទឹក​ឲ្យ​មាន​តុល្យភាព​ផ្ដល់​អត្ថប្រយោជន៍​សុខភាព​រយៈ​ពេល​វែង​ និង​ជួយ​​បង្ការ​ជំងឺ​ជា​ច្រើន​ដូចជា ដាច់​សរសៃ​ឈាម​ខួរក្បាល ជំងឺ​ទឹក​នោម​ផ្អែម និង​កាត់​បន្ថយ​ហានិភ័យ​នៃ​ប្រភេទ​មហារីក​មួយ​ចំនួន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ