ប្រទេសអ៊ូសបេគីស្ថាន​ លើកទឹកចិត្តឱ្យអ្នកទោសអានសៀវភៅ ដើម្បីកាត់បន្ថយរយៈពេលជាប់ពន្ធនាគារ

ប្រទេសអ៊ូសបេគីស្ថានបានអនុម័តច្បាប់ថ្មី ដោយអនុញ្ញាតឱ្យកាត់បន្ថយរយៈពេលជាប់ពន្ធនាគារច្រើនបំផុត ៣០ថ្ងៃក្នុងមួយឆ្នាំ សម្រាប់អ្នកទោសណាដែលតាំងចិត្តអានសៀរភៅ។ នេះបើផ្អែកតាមការចុះផ្សាយរបស់សារព័ត៌មាន Euro News នៅថ្ងៃទី១៣ ខែកញ្ញា។

លោក Shakhrizod Shokirov មន្ត្រីនៃក្រសួងមហាផ្ទៃបានឱ្យដឹងថា ការអនុម័តច្បាប់នេះបានកើតឡើង តាមរយៈការសិក្សាពីវិធានការតែមួយពីប្រទេសផ្សេងទៀត ដោយលោកបានប្រាប់ទៅសារព័ត៌មាន Euro News ថា ៖ “ក្នុងប្រទេសប្រេស៊ីល ចាប់តាំងពីឆ្នាំ ២០១២ មក អ្នកទោសអាចកាត់បន្ថយថ្ងៃជាប់ទោសរបស់ខ្លួនចំនួន ៤ថ្ងៃសម្រាប់ការអានសៀវភៅមួយក្បាល និងអាចកាត់បន្ថយទោសសរុបបាន ៤៨ ថ្ងៃក្នុងមួយឆ្នាំ។ វិធានការស្រដៀងគ្នានេះ ក៏មាននៅក្នុងប្រទេសអ៊ីតាលី និងបូលីវីដែរ”​។

បន្ទាប់ពីអានសៀវភៅចប់ អ្នកទោសនឹងត្រូវឆ្លងកាត់ការធ្វើតេស្តក្រោមការត្រួតពិនិត្យរបស់គណៈកម្មាធិការពិសេស ដើម្បីបញ្ជាក់ថា ពួកគេពិតជាបានស្វែងយល់ពីខ្លឹមសារនៃសៀវភៅពិតមែន។ ក្នុងករណីថា ការធ្វើតេស្តនេះបានជោគជ័យ អ្នកទោសនឹងអាចកាត់បន្ថយរយៈពេលជាប់ពន្ធនាគារចំនួន ៣ថ្ងៃសម្រាប់សៀវភៅមួយក្បាល។

Begmat Ochilov អ្នកឯកទេសនៅឯមជ្ឈមណ្ឌលសាធារណៈរដ្ឋសម្រាប់ស្មារតី និងការអប់រំ បានរៀបរាប់ថា៖ “អំណានអាចជួយអ្នកទោស ឱ្យចេះឆ្លុះបញ្ចាំងពីខ្លួនឯង និងយល់ពីចិត្តអ្នកដទៃ ដែលមានឥទ្ធិពលល្អដល់ក្រមសីលធម៌ និងជួយការពារកុំឱ្យពួកគេបង្កបទឧក្រិដ្ឋម្ដងទៀតនៅពេលអនាគត”​។

ដ្បិតច្បាប់នេះ មិនអនុវត្តចំពោះអ្នកទោសដែលមានទោសជាប់ពន្ធនាគារមួយជីវិតក្ដី តែអ្នកជំនាញផ្នែកច្បាប់ និងការអប់រំ បានយល់ឃើញថា នេះគឺជាវិធានាការដ៏ល្អមួយ។ ជាក់ស្ដែង លោក Begmat Ochilov បានយល់ឃើញថា ច្បាប់នេះបានអនុញ្ញាតឱ្យអ្នកទោសអាចសិក្សារៀនសូត្របាន ជាជាងការនៅទំនេរចោល។

សម្រាប់សៀវភៅដែលនឹងយកមកប្រើប្រាស់ គឺជាស្នាដៃនិពន្ធទាំងនៅក្នុងស្រុក និងស្នាដៃអន្តរជាតិ ដែលមានប្រធានបទទូលំទូលាយសម្រាប់អ្នកទោស រួមមានសៀវភៅ “The Old Man and the Sea” “On War” “An American Tragedy” “Three Comrades” “Fahrenheit 451” “The Trial” “Martin Eden” “O‘tkan kunlar” “The Development Strategy of New Uzbekistan” និង “The Book of Leaders”៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ទីក្រុងហូជីមិញត្រៀមបើកការដ្ឋានសាងសង់ខ្សែរថភ្លើងក្រោមដីថ្មីចំនួន ៣ ខ្សែ ក្នុងតម្លៃ ៩.៦ ប៊ីលានដុល្លារ

ទីក្រុងហូជីមិញ ប្រទេសវៀតណាម មានផែនការពង្រីកបណ្តាញរថភ្លើងក្រោមដីជាមួយនឹងខ្សែថ្មីចំនួន ៣ ខ្សែ ដោយគ្រោងបើកការដ្ឋានសាងសង់ក្នុងត្រីមាសទី ៤ ឆ្នាំនេះ ជាមួយនឹងកញ្ចប់

គ្រប់ខេត្ត រាជធានីនៃកម្ពុជា នឹងជួបប្រទះភ្លៀងធ្លាក់ រួមជាមួយខ្យល់កន្ត្រាក់ ហើយក៏មានលាយឡំផ្គរ រន្ទះរហូតដល់ដាច់ខែនេះ

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​បាន​ជូន​ដំណឹង ស្ដី​ពី​អាកាសធាតុ ដោយ​បញ្ជាក់​យ៉ាង​ច្បាស់​ថា ចាប់ពី​ថ្ងៃ ២៤ ដល់​ថ្ងៃ ៣០ ខែ​កញ្ញា ឆ្នាំ ២០២៦ ប្រទេស​កម្ពុជា​នឹង​មាន​

ចិនហាមឃាត់រឿង AI រាប់ម៉ឺនរឿងដែលមាន “អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់”

ទីភ្នាក់ងារនិយតកម្មមាតិកាវីដេអូខ្លីរបស់ប្រទេសចិន បានលុបចោលភាពយន្តខ្លីចំនួន ៦៨ ០០០ ចំណងជើង ដែលមាន "អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់" ដោយក្នុងនោះជាភាពយន្ត

សម្ពាធក្នុងការមានផ្ទះ មានឡានមុនរៀបការ បង្កបន្ទុកផ្លូវចិត្តធ្ងន់ធ្ងរក្នុងចំណោមយុវជនវៀតណាម

សម្ពាធសង្គមក្នុងការរកលុយទិញផ្ទះ និងរថយន្តផ្ទាល់ខ្លួនឱ្យបានមុនពេលរៀបការ កំពុងបង្ខំឱ្យយុវជនវៀតណាមជាច្រើនត្រូវរ៉ាប់រងការងារច្រើនក្នុងពេលតែមួយ និងពឹងផ្អែកលើ

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្



Leave a Reply

Your email address will not be published.Required fields are marked *