ល្អហួស ដាក់គោលដៅកម្មវិធីប្រកួតប្រជែងសម្រស់ជំហានបន្ទាប់ គឺ Miss Universe Cambodia

កម្មវិធី​ប្រកួតប្រជែង​សម្រស់​គឺ​ជា​គោលដៅ​បន្ទាប់​របស់​យុវតី ជូរី ល្អហួស ក្រោយ​ពី​បញ្ចប់​ជំហាន​ទី២គឺ Miss Teen Cambodia។ នេះ​បើ​យោង​ទៅ​តាម​ការ​បង្ហោះ​របស់​សាមី​ខ្លួន​ផ្ទាល់​លើ​បណ្ដាញ​សង្គម​កាលពី​ពេល​ថ្មី​ៗ​នេះ។

យុវតី​ដែល​កំពុង​តែ​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​នៅ​ក្នុង​វិស័យ​សិល្បៈ​ទាំង​ផ្នែក​បវរកញ្ញា និង​សម្ដែង​រូប​នេះ បាន​សរសេរ​រៀបរាប់​ថា “ដាក់​គោលដៅ​ថ្មី ពង្រឹង​សមត្ថភាព​បន្ថែម ក្រោយ​បញ្ចប់​ជំហាន​ទី២ Miss Teen Cambodia គោល​ដៅ​ទី៣Miss Universe Cambodia 🇰🇭 ពុក​ម៉ែ​បងប្អូន ចង់​អោយ ល្អហួស ចូល​ប្រកួត​ឆ្នាំ​ណា​ដែរ“។

សំណួរ​របស់​បវរកញ្ញា​វ័យ​ក្មេង​ដែល​មាន​ទាំង​អ្នក​គាំទ្រ​ក្នុង និង​ក្រៅ​ស្រុក​រូប​នេះ​ធ្វើឲ្យ​មាន​ការ​បញ្ចេញ​មតិ​លើកឡើង​ឲ្យ​នាង​ចូលរួម​ឆាប់​ៗ​នេះ​តែម្ដង ព្រោះ​នាង​ក៏​មាន​សមត្ថភាព ព្រម​ទាំង​បទពិសោធន៍​ជាច្រើន​មក​ហើយ​ដែរ។

បើ​ទោះ​ជា ល្អហួស ចិញ្ចឹម​ចិត្ត និង​ដាក់​គោលដៅ​មក Miss Universe Cambodia រួច​ហើយ​ក៏​ដោយ តែ​អ្នក​គាំទ្រ​យុវតី​រូបនេះ ភាគច្រើន​យល់​ឃើញ​ថា នាង​ស័ក្ដិសម​ទៅ​រក​កម្មវិធី​ប្រកួតប្រជែង​សម្រស់​ផ្សេង​សិន មុន​ចូល​សមរភូមិ Miss Universe Cambodia។ Beauty pageant ដែល​អ្នក​គាំទ្រ​លើកឡើង​ឲ្យ ល្អហួស ចូលរួម​ប្រកួត​ជាមុន មាន​ទាំង Miss International, Miss Supranational, Miss Earth ឬ​ក៏ Miss World សិន។

ការ​លើក​ឡើង​របស់ ល្អហួស ចង់​ចូល​ប្រកួត Miss Universe Cambodia បន្ទាប់ពី​កម្មវិធី Miss Universe Cambodia 2025 ទើបតែ​បញ្ចប់​ថ្មី​ៗ​នេះ។ ក្រោយ​ជ្រើស​បាន​ម្ចាស់​មកុដ Miss Universe Cambodia 2025 គឺ ថៃ នារីសុជាតា ល្អហួស ក៏​បាន​សាទរ​ដល់​លទ្ធផល​នេះ​ដែរ។

ជូរី ល្អហួស មាន​ឈ្មោះ​ពិត សុខ គីមហ័ង អាយុ ១៧ ឆ្នាំ កម្ពស់ ១,៦៧ ម៉ែត្រ ទម្ងន់ ៤២ គីឡូក្រាម។ យុវតី​រូប​នេះ​ជា​ម្ចាស់​មកុដ Miss Pre Teen Cambodia 2023 ហើយ​នៅ​ឆ្នាំ ២០២៤ ល្អហួស បាន​មកុដ​ពី​កម្មវិធី Junior Idol World Official 2024។ ល្អហួស ក៏​ជា​តារា​សម្ដែង និង​បង្ហាញ​ម៉ូដ​ផង​ដែរ ហើយ​ថ្មី​ៗ​នេះ​ភាព​យន្ត​ខ្នាត​ធំ «ម្ចាស់​កញ្ចក់» កំពុង​ចាក់​បញ្ចាំង​គ្រប់​រោង​កុន​នៅ​ស្រុក​ខ្មែរ៕

រូបភាព៖ Laor Hours



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន

ស្វាគមន៍មកកាន់កម្ពុជា! តារាសម្ដែងចិន Li Meng និង Jiang Yiyi នឹងចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ ក្នុងនាមទូតសុច្ឆន្ទៈ

តារាសម្ដែងស្រីចិនពីររូបគឺ Li Meng និង Jiang Yiyi ត្រូវបានប្រកាសតែងតាំងជាទូតសុច្ឆន្ទៈ និងទូតសុច្ឆន្ទៈយុវជននៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ ដែលរៀបចំឡើង

លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ

កាលពី​ជាង ១ សប្ដាហ៍​មុន ព្រះនាង នរោត្តម ជេនណា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​បាន​ទៅ​កាន់​ទីក្រុង​ឡុងប៊ិច ហើយ​លោក Rex Richardson បាន​ទទួល​ស្វាគមន៍​យ៉ាង

Dolly Parton និងកេរតំណែលនៃទឹកចិត្តដ៏សប្បុរសដែលពិភពលោកនឹងបន្តចងចាំ

នៅថ្ងៃទី២៥ ខែសីហានេះ គឺជាថ្ងៃមួយដែលពិភពលោកបានបាត់បង់នារីដ៏សប្បុរសម្នាក់ ឈ្មោះថា Dolly Parton។

អ្នកវិទ្យាសាស្ត្របកស្រាយមូលហេតុបង្កឱ្យមានទឹកជំនន់បាក់ដីដ៏សាហាវនៅព្រំដែនទីបេ-នេប៉ាល់

មូលហេតុនៃការរអិលបាក់ដី និងទឹកជំនន់ដ៏សាហាវនៅតាមបណ្តោយព្រំដែននេប៉ាល់-ទីបេមិនទាន់មានសេចក្ដីបញ្ជាក់ប្រាកដ ១០០% នៅឡើយទេ ប៉ុន្តែអ្នកជំនាញនិយាយថា ហានិភ័យនៃ



Leave a Reply

Your email address will not be published.Required fields are marked *