ភាពអស្ចារ្យ ៣ យ៉ាង ម្ចាស់ផ្ទះកម្ពុជាបានបង្ហាញទៅកាន់ពិភពលោក តាមរយៈព្រឹត្តិការណ៍ស៊ីហ្គេម

ការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម គឺជាមោទកភាព និងជាកិត្តិយស​ដ៏ឧត្តុង្គ​ឧត្តម ដែលប្រជាជនកម្ពុជាទាំងមូល បានរង់ចាំអស់រយៈពេល ៦៤ ឆ្នាំ ​ក្នុងនាមជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាដ៏ធំបំផុតក្នុងតំបន់អាស៊ាន ជាលើកដំបូង កម្ពុជាបានផ្ចិតផ្ចង់ និងយកចិត្តទុកដាក់បំផុត​ទៅលើអ្វីៗគ្រប់យ៉ាង ចាប់តាំងពីការបដិសណ្ឋាកិច្ចកម្រិតខ្ពស់ ការផ្តល់ជូនទស្សនីយភាពស៊ីហ្គេមដោយឥតគិតថ្លៃ រួមទាំងប្រិតិភូកីឡាគ្រប់ប្រទេសទាំងអស់។ ខាងក្រោមនេះគឺជារឿងអស្ចារ្យ ដែលម្ចាស់ផ្ទះនឹងបង្ហាញទៅកាន់ពិភពលោក។

១ ពិធីបិទបើកស្តង់ដារអូឡាំពិក

ដ្បិតថាត្រឹមជាព្រឹត្តិការណ៍កីឡាតំបន់ តែក្នុងនាមជាផ្ទះលើកដំបូង កម្ពុជានឹងមាន ពិធី​បើក​-បិទ​ ​ព្រឹត្តិ្កការណ៍​ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ ២០២៣ ក្នុង​កម្រិត​ស្តង់ដា​​​​រអូឡាំពិក​ពិភព​លោក មិនមែន​ធ្វើ​ក្នុង​កម្រិត​តំបន់ដូច​ប្រទេស​ផ្សេងៗ។ អគ្គលេខាធិការគណៈកម្មាធិការជាតិ​រៀបចំការ​ប្រកួត​កីឡាអាស៊ីអាគ្នេយ៍ លើក​ទី​ ៣២ ឆ្នាំ​២០២៣ (CAMSOC) ឯកឧត្ដម វ៉ាត់ ចំរើន បានឲ្យដឹងថា​៖ «ព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជា មាន ២ ចំណុចជោគ​ជ័យខ្លាំង គឺ​ទី១ ពិធីបើក-បិទ ជា​ពិសេស​​ពិធីបើក គឺយើង​ត្រូវធ្វើឱ្យ​មានភាពអស្ចារ្យបំផុត ដែល​មិន​ធ្លាប់មាន ហើយ​​យើង​នឹង​បាន​ឃើញ​​ទិដ្ឋភាពដ៏អស្ចារ្យ​នេះ។ ចំណែក​​ជោគជ័យទី២​ គឺ​បច្ចេកទេស កន្លែងប្រកួត​កីឡា​ស្តង់ដារ​ រៀបចំ​បានល្អ ការ​ប្រកួតនឹង​ប្រព្រឹត្ត​ទៅ​ដោយ​រលូន កីឡាករ កីឡាការិនី​​កម្ពុជា បាន​​បង្កើន​គុណ​ផល​កីឡាបានល្អ អាហ្នឹងហើយ​​​ជាជោគជ័យរបស់ម្ចាស់ផ្ទះ»

២ ការសាងសង់ភូមិកីឡាដ៏កម្រ

ក្នុងនាមជាម្ចាស់ផ្ទះលើកដំបូងកម្ពុជាបានសាងសង់ភូមិកីឡា សម្រាប់ការស្នាក់នៅរួមរបស់ប្រតិភូកីឡា និងបង្កលក្ខណៈងាយស្រួលសម្រាប់បណ្តាលប្រទេសនីមួយៗដែលនេះគឺជារឿងកម្របំផុតមួយសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម។ ការសាងសង់ភូមិកីឡាសម្រាប់ព្រឹត្តិការណ៍កីឡាចម្រុះដ៏ធំបែបនេះ គឺស្រដៀងទៅនឹងការរៀបចំស្តង់ដារនៃម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអូឡាំពិចពិភពលោកអ៊ីចឹង​​​​ ខណៈនៅអាស៊ានយើងមានតែ ២ ប្រទេសនោះទេ ដែលមានភូមិកីឡា។ គួរបញ្ជាក់ថា ភូមិកីឡាកម្ពុជា នឹងត្រូវរៀបចំគ្រែសរុបជាង ៥ ពាន់​ ដើម្បីទទួលស្វាគមន៍ប្រតិភូកីឡា ដែលត្រូវស្នាក់នៅ និងហូបចុកនៅទីនោះ រៀងរាល់ថ្ងៃ ចន្លោះពី ២ ពាន់នាក់ ទៅជាង ៥ ពាន់នាក់ ពិសេសអំឡុងពេលពិធីបើកការប្រកួតកីឡាស៊ីហ្គេម ដែលនឹងមានអ្នកស្នាក់នៅប្រមាណជាង ៥ ពាន់នាក់។

៣ ស៊ីហ្គេម Free

ដូចដែលគ្រប់គ្នាបានដឹង ស៊ីហ្គេមនៅកម្ពុជានឹងមិនគិតថ្លៃទៅលើអ្វីៗគ្រប់យ៉ាង ដែលនេះជា​រឿង​អស្ចារ្យ​មួយ និងមិនធ្លាប់មានឡើយក្នុងប្រវត្តិសាស្ត្រសម្រាប់ម្ចាស់ផ្ទះស៊ីហ្គេម។

  • អ្នក​គាំទ្រ​ជាតិ និង​អន្តរជាតិអាច​ចូល​ទស្សនាគ្រប់ការប្រកួតនីមួយៗ​ដោយ​ឥត​គិត​​ថ្លៃ
  • មិន​យក​តម្លៃ​សិទ្ធិការ​ផ្សព្វផ្សាយ ការ​ផ្សាយ​ផ្ទាល់ និងការ​ផ្សាយ​បន្ត​ផ្ទាល់ទាំងអស់ ទាំងស្ថាប័នជាតិ និងអន្តជាតិ
  • មិន​យក​តម្លៃ​លើ​ការ​ស្នាក់​នៅ ម្ហូប​អាហារ និង​ការ​ធ្វើ​ដំណើរ ដែល​តាម​គោល​ការណ៍ ប្រតិភូកីឡា ១​ នាក់​ត្រូវ​បង់​ថ្លៃ ​​៥០​ ដុល្លារ ក្នុង​១​ថ្ងៃ​ គិត​ចាប់​ពីចូល​ដល់​ប្រទេស​កម្ពុជា​រហូត​​វិល​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ៕

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អ្នកស្រុកអង្គរ បន្តទំនៀមទម្លាប់បុរាណ «កាត់សក់បង្កក់ឆ្មប» ដល់ទារកទើបកើត

ការ​កាត់​សក់​បង្កប់​ឆ្មប ឬ​អ្នក​ខ្លះ​ហៅ​ថា ទម្លាក់​ជើង​ក្រាន ចេញ​ខែ ឬ​ស្រាយ​ខ្សែ គឺ​ជា​ប្រពៃណី​ទំនៀម​ទម្លាប់​តាំង​ពី​បុរាណ​របស់​អ្នក​ស្រុក​អង្គរ ដែល​តែង​តែ​និយម​ធ្វើ​ក្រោយ​ទារក​កើត​បាន ១ សប្ដាហ៍ ឬ ១ ខែ ។

ស្រស់ស្អាត សមសួន តារាស្រីៗនាំគ្នាតុបតែងជាតួអង្គទេវតាឆ្នាំមមី ព្រះនាង «រាក្យៈសាទេវី»

ជា​រៀង​រាល់​ឆ្នាំ​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​​ខ្មែរ តែង​ឃើញ​តារា​ស្រីៗ​នៅ​កម្ពុជា​តុបតែង​ជា​តួអង្គ​ទេវតា ក្នុង​ទម្រង់​ និង​ស្ទីល៍​ប្លែកៗ​គ្នា។ ឆ្នាំ​នេះ​ក៏​មិន​ខុស​ពី​ឆ្នាំ​ទៅ​មិញ ដោយ​មាន​តារា​ស្រី​ល្បីៗ​ជា​ច្រើន​បង្ហាញ​កាយ​ក្នុង​ឈុត​ទេព្ដាឆ្នាំថ្មី

កន្លែងបញ្ចុះសពឡើងថ្លៃខ្ពស់ ជនជាតិចិនទិញអាផាតមិនទុកតម្កល់ធាតុ រហូតដល់មានច្បាប់ហាមឃាត់

ខណៈដែលទីបញ្ចុះសពនៅប្រទេសចិនកាន់តែមានតម្លៃថ្លៃ មនុស្សជាច្រើនបានចាប់ផ្ដើមទិញអាផាតមិនដើម្បីតម្កល់ធាតុសពសាច់ញាតិ ដែលបង្កឱ្យមានការជជែកដេញដោលជាសាធារណៈ រហូតរដ្ឋាភិបាលប្រទេសចិនចេញ

កម្ពុជាធ្វើបានហើយ! គីម ច័ន្ទជីញហ្វា ក្លាយជាម្ចាស់មកុដ Miss Preteen Global 2026

ទង់​ជាតិ​កម្ពុជា​ត្រូវ​បាន​លើក​គ្រវី​ឡើង​ទាំង​មោទកភាព​ដោយ​បវរ​កញ្ញា គីម ច័ន្ទជីញហ្វា ក្រោយ​ការ​ប្រកាស​លទ្ធផល​ក្លាយ​ជា​ម្ចាស់​ជយលាភី Miss Preteen Global 2026 លើ​ឆាក​ប្រកួត​អន្តរជាតិ​នៅ​ប្រទេស​ម៉ាឡេស៊ី​កាល​ពី​រា

វីរសិល្បករជួបជុំគ្នា សប្បាយរីករាយមុនថ្ងៃចូលឆ្នាំ ក្រោមការរៀបចំរបស់សមាគមសិល្បករខ្មែរ

សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ជួបជុំ​ដ៏​ធំ​ប្រចាំ​ឆ្នាំ សម្រាប់​វីរ​សិល្បករ​ជើងចាស់​ជាច្រើន ដែល​បាន​បើក​ផ្លូវ​ដល់​អ្នក​ជំនាន់​ក្រោយ។ កម្មវិធី​កាលពី​ថ្ងៃ ៩ ខែ​មេសា ឆ្នាំ ២០២៦ ម្សិលមិញ​នេះ​រៀបចំ​ឡើង​នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា ដោយ​មាន​ការ​

រូបភាពផ្លូវការរបស់អ្នកអង្គម្ចាស់​ក្សត្រិយ៍ នរោត្តម ចេណ្ណា ក្នុងឈុតទេព្ដាឆ្នាំថ្មី ឆ្នាំមមី « ព្រះនាង «រាក្យសាទេវី»

កាលពី​ម្សិលមិញ ចំពោះ​សែ​រាជវង្ស​មាន​ដំណឹង​ល្អ​ដែល កែវ នរោត្តម​ ចេណ្ណា ដែល​មហជន​ស្គាល់​ថា ព្រះនាង នរោត្តម ជេនណា ត្រូវ​បាន​ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះ​មហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រោស​ព្រះរាជទាន​ដំឡើង​ព្រះឋានៈ

ជិតដល់ថ្ងៃចូលឆ្នាំថ្មី គួរដឹងពីរបៀបរៀប “រណ្ដាប់ទទួលទេវតាឆ្នាំមមី ព្រះនាងរាក្យសាទេវី” កុំឱ្យរំលង

នៅថ្ងៃទី១៤ ខែមេសា ខាងមុខ គឺជាដំណើរមកដល់នៃការផ្លាស់ឆ្នាំចាស់ប្ដូរចូលឆ្នាំថ្មី​ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ជាការយាងចុះមកជម្ពូទ្វីបរបស់ទេវតាឆ្នាំថ្មី ព្រះនាម ព្រះនាងរាក្យសាទេវី វេលាម៉ោង ១០ និង ៤៨

Cha Eun Woo ចេញមុខទទួលខុសត្រូវ ចំពោះរឿងអាស្រូវគេចពន្ធជាង ១៣ លានដុល្លារ

នៅថ្ងៃទី៨ ខែមេសា នេះ Cha Eun Woo បានចេញមុខបកស្រាយអំពីបញ្ហាពន្ធដារនាពេលថ្មីៗនេះ និងបានបញ្ជាក់ថា ខ្លួនបានបង់បង្គ្រប់លើប្រាក់ពន្ធ ២០ប៊ីលានវ៉ុន ឬ ១៣លានដុល្លារដែលមានបញ្ហា រួចរាល់ហើយ។

ចាប់ផ្ដើមជំពូកថ្មី Heeseung អតីតសមាជិកក្រុម ENHYPEN ប្តូរឈ្មោះទៅជា EVAN

ក្រោយចាកចេញពីក្រុម ENHYPEN តារាខេប៉ុបប្រុស Heeseung បានចាប់ផ្ដើមជំពូកថ្មីក្នុងអាជីពដដែលនេះ ដោយណែនាំខ្លួនជាសិល្បករទោល ក្រោមឈ្មោះថា EVAN។

ព្រះនាង នរោត្តម អេម៉ា នឹងសហការជាមួយ Immersion Community រៀបចំព្រឹត្តិការណ៍ពិសេសមួយនៅកម្ពុជា

ថ្មី​ៗ​នេះ​ព្រះនាង នរោត្តម អេម៉ា ដែល​ត្រូវជា​ម្ចាស់​បង​របស់​ព្រះនាង ជេនណា កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍ និង​ត្រូវ​បាន​ក្លាយ​ជា​តំណាង​នៃ​កម្ពុជា​ផង​ដែរ។ ដោយ​នៅ​ពេល​ខាង​មុខ​នេះ ទ្រង់​នឹង​សហការ​ជាមួយ Immersion

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី