ស្រីស្អាត សួង ស៊ីធឿន នៅតែត្រូវប៉ាន់តំណែងតួឯករឿងខ្មោចបែបរន្ធត់ព្រឺព្រួច

ចាប់តាំងពីបោះជំហានចូលវិស័យភាពយន្តខ្មែរ សួង ស៊ីធឿន ត្រូវគេទទួលស្គាល់សមត្ថភាពសម្តែង ដោយនាងអាចសម្តែងបានគ្រប់ទម្រង់តួអង្គដែលផលិតករចង់បាន។ ពិសេសជាងនេះ គឺនាងជាតារាស្រីម្នាក់ដែលត្រូវប៉ាន់តំណែងតួឯករឿងខ្មោចបែបរន្ធត់ព្រឺព្រួចតែម្តង។

ជាក់ស្តែង ច្រើនឆ្នាំមកនេះ គេកត់សម្គាល់ថា ស្រីស្រស់និយមសាក់រូបលើដងខ្លួនរូបនេះ តែងតែលេចមុខក្នុងរឿងខ្មោចបែបព្រឺព្រួច មិនថារឿងនោះជារឿងខ្មោចបែបកំប្លែង រឿងខ្មោចបែបរន្ធត់និយាយ​ពីមន្តអាគមផ្លូវងងឹត ឬពេលខ្លះត្រូវដេកថតក្នុងមឈូសពិតៗ ក៏នាងមិនញញើតថតនោះដែរ។ 

ប្រាប់ឱ្យអ្នកសារព័ត៌មានសិល្បៈក្នុងស្រុកដឹង ស៊ីធឿន ថា ដោយសារនាងធ្លាប់មានបទពិសោធន៍ថតរឿងខ្មោចច្រើនហើយ ដូច្នេះនាងមិនខ្លាចថតរឿងបែបនេះនោះទេ។ តួយ៉ាង សូម្បីស្នាដៃរឿងខ្មោចថ្មីចំណងជើង «ខ្សែចងក» ដែលនាងសម្តែងជាតួឯក ក៏នាងមិនគ្មានភាពភ័យខ្លាចរឿងព្រលឹងវិញ្ញាណអ្វីឡើយ ទោះបីតារាសម្តែងផ្សេងៗនិយាយណាពួកគេជួបរឿងប្លែកៗអំឡុងពេលថតក៏ដោយ។ 

តារាសម្តែងស្រីឆ្វាក់តំណែងតួឯករឿងខ្មោច ឱ្យដឹងទៀតថា សម្រាប់ឆ្នាំនេះនាងមានស្នាដៃរឿងខ្មោចជាច្រើនមកចែកជូនហ្វេនទស្សនា ព្រោះនាងបានសំងំថតរឿងខ្មោចរយៈពេលច្រើនខែមកហើយ។ នាង​ជឿជាក់ថា ហ្វេនៗនឹងនៅតែគាំទ្រស្នាដៃសម្តែងរបស់នាង ទាំងរឿងមនោសញ្ចេតនា និងរឿងខ្មោច។ 

ក្រឡេកមកជីវិតឯកជនវិញ ប៉ុន្មានថ្ងៃមុននេះ សួង ស៊ីធឿន ធ្វើតែសម្ពោធបើកដំណើរការផ្ទះសំណាក់ថ្មី​ «ស្រែជ័យ​ ប៊ូទិក​» ខណៈរឿងរៀបការជាមួយគូដណ្តឹង លោក អ៊ូ សំខាន់ ត្រូវបន្លាយពេលទៅមុខយូរទៀត ព្រោះនាងត្រូវការពេលវេលាសន្សំប្រាក់បន្ថែមសិន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ