ត្រឹម ៦ ខែ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ២.៥៧ លាននាក់ កើនឡើងជាង ៤០០%

ឆមាសទី១ ឬ ៦ ខែដំបូងនៃ ឆ្នាំ ២០២៣ ភ្ញៀវអន្តរជាតិមកលេងកម្ពុជា ២.៥៧ លាននាក់។ គិតចាប់ពីខែមករាដល់ឆ្នាំមិថុនា កម្ពុជាទទួលបានភ្ញៀវទេសចរសរុប​ ១១.១លាននាក់ ក្នុងនោះមានភ្ញៀវទេសចរអន្តជាតិប្រមាណ ២.៥៧ លាននាក់។ នេះបើតាមប្រសាសន៍ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។

ឯកឧត្ដម ថោង ខុន បានបញ្ជាក់ថា «ទេសចរអន្តរជាតិចូលមកទស្សនាកម្ពុជាមានប្រមាណ ២.៥៧លាននាក់ កើនឡើង ៤០៩% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២»។ ក្នុងនោះផ្លូវអាកាសមានចំនួន ៩១ម៉ឺននាក់ កើនឡើង ២៧៩% ផ្លូវគោកមានចំនួន ១.៦៣លាននាក់ កើនឡើង ៥២៦% និងផ្លូវទឹកមានចំនួន ៣ម៉ឺននាក់ កើនឡើង ៥៨៦%។

ជាមួយគ្នានេះ របាយការណ៍ក៏បានបញ្ជាក់ពីប្រភពទីផ្សារទេសចរណ៍សំខាន់ៗរបស់កម្ពុជាមានដូចជា៖ ថៃ វៀតណាម ចិន ឡាវ សហរដ្ឋអាមេរិក កូរ៉េខាងត្បូង ឥណ្ឌូណេស៊ី បារាំង ចក្រភពអង់គ្លេស ម៉ាឡេស៊ី និងអូស្រ្ដាលី។ ចំណែកឯ ជើងហោះហើរអន្តរជាតិវិញ ឯកឧត្ដម ថោង ខុន បានឱ្យដឹងថាមានជើងហោះហើរចូលសរុប ១០ ៦៣៥ ជើង ក្នុងនោះ៖

– អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (PNH) ៧ ៩៥៣ ជើង

– អាកាសយានដ្ឋានអន្តរជាតិសៀមរាប (REP ២ ៤២៧ ជើង

– អាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ (KOS) ២៥៥ ជើង។

សម្រាប់ឆ្នាំក្រោយគឺឆ្នាំ ២០២៤ ឯកឧត្ដមនិយាយថា បើតាមការព្យាករណ៍ចុងក្រោយនៅឆ្នាំ ២០២៣ នេះ កម្ពុជាអាចទទួលបានទេសចរអន្តរជាតិប្រមាណ៥លាននាក់ កើនឡើង ១២០% ធៀបនឹងឆ្នាំ២០២២៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

បើមិនចង់ជួបរឿងមិនល្អ គួរជៀសវាងជ្រើសរើសវត្ថុ ៦នេះ ជាកាដូជូនគូសង្សារក្នុងថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់

រាល់ពេលដែលថ្ងៃបុណ្យនៃក្ដីស្រឡាញ់ជិតឈានមកដល់ មានមនុស្សមិនតិចរូបទេ ដែលកំពុងតែស្វែងរកទិញកាដូយកជូនមនុស្សជាទីស្រឡាញ់ មិនថាឪពុកម្ដាយ មិត្តភក្ដិ ចៅហ្វាយនាយ និងជាពិសេសគឺ ដៃគូស្នេហា។ ដ្បិត ការ

ភរិយា ជា សុជាតិ មិនប្រកាន់អ្នកប្រមាថរូបរាងខ្លួន តែបែរជាពោលសរសើរស្វាមីពេញៗមាត់

ជំនួស​ឱ្យ​ការ​តបតទៅ​កាន់​បុគ្គល​មាក់ងាយខ្លួនអ្នកនាង រឹម លក្ម្សី ដែល​មហាជនស្គាល់​យ៉ាង​ច្បាស់​ថា​ជា​ភរិយារបស់​តារា​ចម្រៀង ជា​ សុ​ជាតិ​ បាន​បង្ហោះ​សារ​យ៉ាងត្រជាក់​ល្ហឹម​ ព្រម​ជាមួយ​ពាក្យ​ពេចន៍​សរសើរ​ស្វាមី​ពេញ​ៗ​មាត់​

ក្រុម Biggles Big Band វង់តន្ត្រីចង្វាក់ jazz ដ៏ល្បីលើពិភពលោក នឹងមកសម្ដែងនៅ Raffles Hotel ក្រុងភ្នំពេញ

សណ្ឋាគារ Raffles Hotel Le Royal គ្រោងនឹងស្វាគមន៍ការត្រលប់មកវិញរបស់ Biggles Big Band ដែលជាវង់តន្រ្តីចង្វាក់ jazz ដ៏ល្បីល្បាញលើពិភពលោកពីទីក្រុង Amsterdam សម្រាប់ការសម្តែងរយៈពេលមួយយប់នៅថ្ងៃសៅរ៍ ទី២២ ខែកុម្ភៈ

យូហៃ បទថ្មី «ស៊ីជម្ពូ» ft Jady តែបែរជាធ្វើឲ្យ រ៉េត ស៊ូហ្សាណា នៅមិនស្ងៀម

ក្រោយ​បទ​ថ្មី «ស៊ីជម្ពូ» របស់​តារា​ប្រុស យូហៃ បាន feat ជាមួយ Jady ក៏​ពិត​មែន តែ រ៉េត ស៊ូហ្សាណា ឯណោះ​ក៏​មិន​បាន​នៅ​ស្ងៀម​ដែរ។ ស៊ូហ្សាណា បាន​ share បន្ត​នូវ​បទ​ថ្មីរបស់ យូហៃ និង​ប្រើពាក្យ​សម្ដី​ប៉ុន្មាន​ម៉ាត់ ធ្វើឲ្យ​ហ្វេន​ដែល​

Street Style ធម្មតាៗពីតារាខ្មែរកាត់បារាំង Mélia មួយឈុតណាក៏ទាក់ចិត្តដែរ!

Mélia Constantin ត្រូវ​បាន​អ្នក​គាំទ្រ​សរសើរ​ពី​ចំណេះដឹង រូប​សម្រស់ និង​ភាព​ឆ្លាតវៃ​ក្នុង​ការ​ងារ​សិល្បៈ។ មាលា មិន​ត្រឹម​មាន​ទេពកោសល្យ​សិល្បៈ​ប៉ុណ្ណោះ​ទេ កញ្ញា​ក៏មាន​ភាព​ប៉ិនប្រសព្វ​ក្នុង​ការ​លេង​ម៉ូដ​សម្លៀកបំពាក់​ខ្លាំង​

បង្ហាញមុខសិល្បករកំពូលៗដែលបានឡើងសម្ដែងកម្មវិធី Super Bowl Halftime Show ១០ ឆ្នាំចុងក្រោយ

Super Bowl គឺជាកម្មវិធី​ប្រកួតបាល់ឱបប្រចាំឆ្នាំរបស់សហរដ្ឋអាមេរិក ដែលចាប់ផ្ដើមធ្វើឡើងចាប់តាំងតែពីឆ្នាំ ១៩៦៧ និងក្លាយជាជាទីពេញនិយមខ្លាំងនៅក្នុងសហរដ្ឋអាមេរិក និងប្រទេសមួយចំនួនទៀតនៅលើសាកល

Lisa បង្ហាញអារម្មណ៍ភិតភ័យខ្លាំង ខណៈចេញថតរឿងថ្ងៃដំបូងជាមួយក្រុមការងារហូលីវូដ

សមាជិកសញ្ជាតិថៃរបស់ក្រុមនារីខេប៉ុប BLACKPINK គឺ Lisa បានចូលរួមជាមួយតារាសម្ដែងអាមេរិកល្បីៗជាច្រើន សម្រាប់ភាពយន្តភាគដំបូងរបស់ខ្លួននៅហូលីវូដមានចំណងជើងថា “The White Lotus”

បង្ហាញភាពយន្តកំពូលៗ ៥ រឿងសម្រាប់ឆ្នាំ២០២៥ ដែលចេញផ្សាយ Trailer ក្នុងកម្មវិធី Super Bowl

ក្រៅពីការប្រកួតបាល់ឱប និងការសម្ដែងដ៏ពិសេសរបស់កំពូលតារារ៉េប Kendrick Lamar កម្មវិធី Super Bowl ក៏បានទាក់ទាញការចាប់អារម្មណ៍អ្នកគាំទ្រភាពយន្តហូលីវូដផងដែរ ខណៈស្ទូឌីយោភាពយន្តធំៗលើពិភពលោក

មានផ្ទៃពោះភ្លាម ហ៊ិន ច័ន្ទនីរ័ត្ន ចាប់ផ្ដើមវិវឌ្ឍខ្លួនជាអ្នកជំនួញ

ពិធី​ការិនី​ធ្មេញ​ច្រពើស ហ៊ិន ច័ន្ទនីរ័ត្ន ទើប​ទទួល​បាន​កាដូ​ជា​ទី​គាប់​ចិត្ត គឺ​ការ​ពពោះ​កូន​ដំបូង​ដែល​ជា​បំណង​ដ៏​ធំ​បំផុត​របស់​អ្នកនាង និង​ស្វាមី។ មិន​ត្រឹម​តែ​សម​ប្រាថ្នា​បាន​គ្រាប់​ពេជ្រ​ចូល​មក​ក្នុង​ជីវិត​ប៉ុណ្ណោះ