មិនធម្មតាមែន! ឡានខ្លាញ់គោកាដូថ្ងៃកំណើតរបស់ ហ្វាហ្វា ពីម្ចាស់ប្រេន HK7 តម្លៃខ្ពស់ដល់ម្ល៉ឹង

ទើបប្រកាសជា BA ផលិតផលថ្មីមិនបានប៉ុន្មានផង តារាសម្តែងដ៏ប៉ិនប្រសព្វ ហ្វាហ្វា ​ត្រូវលោកស្រី អ៊ឹម សុគន្ធា ដែលជាម្ចាស់ប្រេន HK7 និងជាអ្នកគ្រប់គ្រងថ្មីរបស់ Miss Grand Cambodia 2023 ពញ្ញាក់ ពញ្ញាក់កាដូរថយន្តខ្លាញ់គោរលើបរលោង ក្នុងថ្ងៃខួបកំណើតឆ្នាំនេះ។

រថយន្តខ្លាញ់គោទំនើបដែលម្ចាស់ប្រេន HK7 កាដូជូន BA រូបនេះ ម៉ាក Ford​ Mustang ​Shelby ​GT500​ ដែល​រថយន្តត្រូវគេដឹងថា មាន​តម្លៃ​ជាង​ ១០​ ម៉ឺន​ដុល្លារ​ឯណោះ។

ក្នុងវីដេអូបង្ហោះលើទំព័រហ្វេសប៊ុក Nelina HK7 លោកស្រី អ៊ឹម សុគន្ធា បានបញ្ជាក់ថា រថយន្តទំនើបជូនដល់ ហ្វាហ្វា នេះ ជាកាដូថ្ងៃកំណើត និងជាទឹកចិត្តរបស់លោកស្រីចំពោះ ហ្វាហ្វា ដែលនាងធ្វើការបានល្អ ហើយជា BA ដែលធ្វើឱ្យកាហ្វេសម្រកនាងរបស់លោកស្រីផ្ទុះទីផ្សារខ្លាំង ព្រោះនាងជាអតិថិជនប្រើប្រាស់ពិត ថែមទាំងប្រម៉ូតកាហ្វេសម្រក​រាង ​HK7 គ្រប់ទីកន្លែងទៀតផង។ មួយទៀត ថ្មីៗនេះ ស្រីស្អាត ហ្វាហ្វា ទើបត្រូវជ្រើសជា BA របស់ KIMIKO Protein ទៀតផង។

បន្ទាប់ពី Surprise BA របស់ខ្លួនបានសម្រេច លោកស្រី អ៊ឹម សុគន្ធា បានបង្ហោះលើគណនីហ្វេសប៊ុកផ្លូវការថា «មិនបាច់និយាយច្រើន បើគេល្អដាក់យើង យើងនឹងល្អដាក់គេវិញ» រីឯ ស្រីយី ដែលជាសាមីខ្លួនក៏បានបង្ហោះសារថ្លែងអំណរគុណដល់ទឹកចិត្តដ៏ធំធែងរបស់ម្ចាស់ប្រេន HK7 យ៉ាងដូច្នេះថា «ប្អូនសូមអរគុណដល់ទឹកចិត្តនឹងក្តីស្រលាញ់របស់បងស្រីចំពោះប្អូនម្តងទៀត ប្អូនសូមជួនពរឲ្យគ្រប់ការងារភារៈក្ចិច នឹងគ្រប់ផលិតផលHK7ទាំងអស់កាន់តែមានអតិថិជនច្រើនទៅៗណា៎»។

សិល្បករ-សិល្បការិនីក្នុងរង្វង់សិល្បៈ ព្រមទាំងហ្វេនៗរបស់តារាសម្តែងសាច់សខ្ចីនេះ នាំគ្នា Comment អបអរសាទរសោភារូបស្រស់នេះឡើងព្រោងព្រាត ថែមទាំងលើកឡើងថា តារាសម្តែង ហ្វាហ្វា ពិតជាយីអ៊ុនខ្ពស់មែន ការងារចូលគ្មានពេលសម្រាក ថែមទាំងទទួលបានកាដូរថយន្តខ្លាញ់គោយ៉ាងថ្មីសន្លាងទៀត ពិតជាមិនធម្មតាមែន!



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក