សេង មង្គល ឆក់បានតំណែង BA ម្ដងហើយម្ដងទៀតពីក្រុមហ៊ុន ដាណា ទ្រី ព្រោះចំណុចពិសេសនេះ

តារាសម្តែងសាច់សខ្ចី សេង មង្គល ត្រូវអ្នកជំនួញអនឡាញល្បីឈ្មោះ ទ្រី ដាណា ប្រកាសជា BA ផលិតផលឡេ​ថែរក្សាស្បែក យ៉ាងភ្ញាក់ផ្អើលនៅកណ្តាលឆាកកម្មវិធី ខណៈអ្នកទាំងពីរកំពុងសាងសងគ្នាយ៉ាងផ្អែមល្អែម បន្ទាប់ពីបណ្តើរគ្នា​លើកម្រាលព្រំក្រហមមើលទៅដូច​គូស្នេហ៍។

តាមការកត់សម្គាល់ កន្លងមកគេពុំធ្លាប់ឃើញអ្នកទាំងពីរបង្ហាញភាពស្និទ្ធស្នាលគ្នាដល់ម្លឹងនោះទេ ទោះបីជាធ្លាប់រួមការងារជាមួយគ្នាច្រើនហើយក្តី។ មិនត្រឹមពាក្យសម្តី​លេបខាយបែបផ្អែមល្ហែម សូម្បីកាយវិការក៏ស្និទ្ធស្នាលលើសពីសព្វដងដែរ ដល់ថ្នាក់ សេង មង្គល ហ៊ានឱ្យ ទ្រី ដាណា ប៉ះសាច់ទ្រូងរបស់លោកផ្ទាល់នៅកណ្តាលឆាកមុខអ្នកចូលរួមទៀតផង។

ថ្លែងក្នុងពិធីសន្និសីទសម្ភោធឡេលាបស្បែក ថៅកែហាងពេជ្រ ដាណា ទ្រី រៀបរាប់ឱ្យដឹងថា ការជ្រើសយកតារាសម្តែង សេង មង្គល ជា BA ផលិតផលនេះ គឺដោយសារមនោសញ្ចេតនារបស់អ្នកទាំងពីរដែលស្គាល់គ្នាមកប្រមាណជាងមួយឆ្នាំ ហើយក៏ធ្លាប់រួមការងារជាមួយគ្នាច្រើនមកហើយដែរ។ ម៉្យាង មួយរយៈមុនអ្នកទាំងពីរថតរឿងជាមួយគ្នាច្រើន ធ្វើឱ្យស្បែក មង្គល មើលទៅខ្មៅស្រអាប់ ទើបអ្នកស្រីឱ្យលាបឡេនេះសាកល្បង តែលទ្ធផលដែលទទួលបានគឺល្អគាប់ចិត្ត ស្របពេលហ្វេនក៏គាំទ្រអ្នកទាំងពីរច្រើន ទើបអ្នកស្រីបណ្តោយឱ្យវាទៅរលូនតែម្តងទៅ។ 

មួយវិញទៀត សេង មង្គល មានភាពច្បាស់លាស់ជាមួយការងារ មានទំនួលខុសត្រូវខ្ពស់ ការប្រម៉ូតផលិតផលបែបច្បាស់ៗ។

ក្រោយឮដូច្នេះ តារាសម្ដែងរូបសង្ហា សេង មង្គល បានថ្លែងអំណរគុណដល់ទឹកចិត្តអាណិតស្រលាញ់របស់ជំទាវឧកញ៉ា ទ្រី ដាណា ដែលតែងផ្តល់ក្តីអាណិតស្រលាញ់ និងឱកាសការងារ​ល្អ​ៗគ្រប់បែបណាដល់លោក។ 

គួររំលឹកផងដែរថា រយៈពេលប្រមាណជាង ២ ឆ្នាំនេះ លោក សេង មង្គល ឡើងយីអ៊ុនស្រឺតៗ ត្រូវអ្នកជំនួញអនឡាញល្បីឈ្មោះ ទ្រី ដាណា ជ្រើសជា BA បន្តបន្ទាប់។ តួយ៉ាង ដូចជា ផលិតផល CQ10 , ហាងពេជ្រ ដាណា ហើយពេលនេះលោកថែមទាំងជា BA ឡេលាបស្បែក JOJOBA ថែមទៀត៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក