នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ជាថ្ងៃប្រវត្តិសាស្ត្រនៃព្រះរាជពិធីសុំភ្លើងព្រះអង្គិជ័យកីឡា ក៏ជាថ្ងៃសមរាត្រី (Equinox) ដែលជាព្រឹត្តិការណ៍ដ៏អស្ចារ្យកម្រមួយ គឺជាពេលវេលារវាងពេលថ្ងៃ និងពេលយប់ ឱ្យមានរយៈពេលស្មើគ្នា ជាពិសេសចំពោះប្រាសាទអង្គវត្ត។
ថ្ងៃដ៏អស្ចារ្យនេះ បានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ប្រមាណជាង១ម៉ឺននាក់ចូលរួមទស្សនាថ្ងៃរះចំកណ្តាលកំពូលប្រាសាទអង្គរវត្ត ក៏ដូចជាចូលរួមអបអរដំណើរនៃការរត់ព្រះអគ្គីកីឡាជុំវិញវង់តូចនៃឧស្យានអង្គរ។
ក្នុងនោះអត្តពលិកឆ្នើម២រូប គឺកីឡាករ វ៉ា មិថុនា និងកីឡាការិនីជនពិការ វ៉ិត ចន្ថា ដែលជាអ្នកទទួលព្រះរាជទានព្រះអគ្គិជ័យកីឡាពីព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
គួរជម្រាបថា ក្រោយព្រះរាជពិធីដ៏អស្ចារ្យជាប្រវត្តិសាស្ត្រនេះ ព្រះអគ្គីអាទិទេពកីឡា នឹងត្រូវរក្សាក្នុងចង្កៀងពិសេសមួយ នៅវត្តរាជបូណ៌ ខេត្តសៀមរាប ដើម្បីរង់ចាំពិធីដង្ហែទៅកាន់បណ្ដាប្រទេសតំបន់អាស៊ាន និងទីម័រខាងកើត រហូតដល់ប្រទេសឡាវ មុនចូលមកកម្ពុជាវិញដើម្បី។
ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ស្អែកនេះ ព្រះអគ្គីអាទិទេពកីឡា នឹងចេញដំណើរពីសៀមរាបទៅហាណូយ ប្រទេសវៀតណាមមុនគេ រួចបន្តទៅហ្វីលីពីន ប្រ៊ុយណេ ឥណ្តូនេស៊ី ទីម័រឡេស្ត ម៉ាឡេស៊ី សិង្ហបុរី ប្រទេសថៃ មីយ៉ាន់ម៉ា និងចុងក្រោយបង្អស់គឺប្រទេសឡាវ។
បន្ទាប់ពីបញ្ចប់ពិធីដង្ហែរព្រះអគ្គីអាទិទេពកីឡាតាមបណ្តាលប្រទេសអាស៊ានហើយតំណាង CAMSOC និងរដ្ឋបាលខេត្តស្ទឹងត្រែង នឹងត្រូវទទួលព្រះអគ្គីកីឡា ហើយដង្ហែតាមរថយន្ដឆ្ពោះមកខេត្តស្ទឹងត្រែង ហើយសម្រាកនៅទីនោះមួយយប់ មុនបន្ដដំណើរមកកាន់រាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែមេសា។
ក្រោយដល់ភ្នំពេញហើយ ជាពេលវេលារៀបចំពិធីដង្ហែព្រះអគ្គីកីឡា តាមបណ្ដាខេត្តជាប់បឹងទន្លេសាបវិញម្ដង ដោយចេញដំណើរពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តកំពង់ឆ្នាំង ពោធិ៍សាច់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ កំពង់ចាម ចាប់ពីថ្ងៃទី២៩ ខែមេសា រហូតដល់ល្ងាចថ្ងៃទី០៥ ខែឧសភា ខ្ទង់វេលាម៉ោង ៨៖៣០នាទីយប់ ពោលគឺចំពេលប្រារព្ធពិធីបើកការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជាជាផ្លូវការតែម្ដង។
គួរបញ្ជាក់ថា រាល់ការឈប់សម្រាកនៅប្រទេស ឬរាធានី-ខេត្តនីមួយៗ ចង្កៀងព្រះអគ្គីអាទិទេពកីឡា នឹងត្រូវរក្សានៅស្ថានទូត ឬទីវត្តអារាម យ៉ាងត្រឹមត្រូវបំផុត៕


























Account
Security
Favourite Content