ដឹងអត់ ភាសាទាំង ១០ ដែលមានអ្នកប្រើប្រាស់ច្រើនបំផុតលើពិភពលោកមានភាសាអ្វីខ្លះ?

សម្រាប់ការធ្វើដំណើរទៅក្រៅប្រទេស ចំណុចសំខាន់មួយដែលអ្នកត្រូវយល់ដឹងនោះគឺ “ភាសា”។ នៅលើភពផែនដីយើងនេះ មានប្រជាជនសរុបជាង ៨០០០ លាននាក់ មកពី ១៩៣ ប្រទេស។ នៅក្នុងតំបន់ជាច្រើន ពួកគេមានភាសារៀងៗខ្លួន ដែលរាប់ទៅមានច្រើនដល់ទៅ ៧០០០ ភាសាឯណោះ។ ប៉ុន្តែភាសាណាខ្លះទៅដែលត្រូវបានប្រើច្រើនបំផុតនៅលើពិភពលោក? យោងតាមទិន្នន័យចុងក្រោយក្នុងឆ្នាំ ២០២៤ ពី berlitz.com ភាសាទាំង ១០ ដែលមានអ្នកនិយាយច្រើនជាងគេបំផុតនៅលើពិភពលោកមានដូចខាងក្រោម៖

ចំណាត់ថ្នាក់លេខ ១៖ ភាសាអង់គ្លេស (អ្នកប្រើប្រាស់ប្រមាណ ១៤៥២ លាននាក់)

ភាសាអង់គ្លេសជាភាសាផ្លូវការរបស់ប្រទេសចំនួ ៥៣ ជាភាសាគោលរបស់អង្គការអន្តរជាតិ និងភាសាដែលប្រើក្នុងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗជុំវិញពិភពលោក។

ចំណាត់ថ្នាក់លេខ ២៖ ភាសាចិនកុកងឺ (អ្នកប្រើប្រាស់ប្រមាណ ១១១៨ លាននាក់)

ទោះបីមិនមែនជាភាសាផ្លូវការរបស់ប្រទេសជាច្រើនដូចអង់គ្លេសក៏ដោយ ប៉ុន្តែប្រជាជនចិនមានចំនួនច្រើនដែលធ្វើឱ្យភាសាចិនកុកងឺមានចំនួនអ្នកប្រើប្រាស់សរុបខ្ពស់ និងជា​ភាសា​​ដែល​គេប្រើប្រាស់ជាភាសាកំណើតច្រើនជាងគេ​ក្នុង​ពិភពលោក។

ចំណាត់ថ្នាក់លេខ ៣៖ ភាសាហិណ្ឌូ (អ្នកប្រើប្រាស់ប្រមាណ ៦០២ លាននាក់)

ជាភាសាដែលគេនិយាយច្រើននៅអាស៊ីខាងត្បូង ជាពិសេសប្រទេសឥណ្ឌា ដូច្នេះហើយទើបភាសាហិណ្ឌូមានចំនួនអ្នកនិយាយច្រើនជាងគេទីបីនៅលើពិភពលោក។

ចំណាត់ថ្នាក់លេខ ៤៖ ភាសាអេស្ប៉ាញ (អ្នកប្រើប្រាស់ប្រមាណ ៥៤៨ លាននាក់)

ត្រូវបានគេប្រើយ៉ាងទូលំទូលាយនៅអាមេរិកខាងត្បូង អឺរ៉ុប និងផ្នែកខ្លះនៃអាមេរិកខាងជើង។

ចំណាត់ថ្នាក់លេខ ៥៖ ភាសាបារាំង (អ្នកប្រើប្រាស់ប្រមាណ ២៨០ លាននាក់)

​ធ្លាប់​ជា​ភាសា​ដែល​ប្រើ​នៅ​រាជវាំង និង​ក្នុង​ការទូត​ពីមុន​មក ហើយមកដល់បច្ចុប្បន្ននៅតែមានអ្នកនិយាយភាសាបារាំងច្រើននៅទូទាំងពិភពលោក។

ចំណាត់ថ្នាក់លេខ ៦៖ ភាសាអារ៉ាប់ (អ្នកប្រើប្រាស់ប្រមាណ ២៧៤ លាននាក់)

ជាភាសាដែលប្រើក្នុងសាសនាឥស្លាម ដូច្នេះ ភាសាអារ៉ាប់ត្រូវបាននិយាយយ៉ាងទូលំទូលាយនៅក្នុងពិភពឥស្លាម។

ចំណាត់ថ្នាក់លេខ ៧៖ ភាសាបង់ក្លាដែស (អ្នកប្រើប្រាស់ប្រមាណ ២៧២ លាននាក់)

មានអ្នកប្រើប្រាស់ជាច្រើននៅក្នុងប្រទេសបង់ក្លាដែស និងភាគខាងកើតប្រទេសឥណ្ឌា។

ចំណាត់ថ្នាក់លេខ ៨៖ភាសារុស្សី (អ្នកប្រើប្រាស់ប្រមាណ ២៥៨ លាននាក់)

មានអ្នកប្រើប្រាស់ជាច្រើននៅអឺរ៉ុបខាងកើត និងអាស៊ីកណ្តាល។

ចំណាត់ថ្នាក់លេខ ៩៖ភាសាព័រទុយហ្គាល់ (អ្នកប្រើប្រាស់ប្រហែល ២៥៧ លាននាក់)

មានអ្នកប្រើប្រាស់ជាច្រើននៅក្នុងប្រទេសព័រទុយហ្គាល់ ប្រេស៊ីល និងបណ្តាប្រទេសនៅទ្វីបអាមេរិក។

ចំណាត់ថ្នាក់លេខ ១០៖ភាសាអ៊ូឌូ Urdu (អ្នកប្រើប្រាស់ប្រមាណ ២៣១ លាននាក់)

មានអ្នកប្រើប្រាស់ជាច្រើននៅក្នុងប្រទេសប៉ាគីស្ថាន និងឥណ្ឌា ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ម្ចាស់ស្នាដៃសៀវភៅ The Man Who stole the gods នឹងបង្ហាញវត្តមាននៅកម្ពុជា

ម្ចាស់​ស្នាដៃ​សៀវភៅ «The Man Who stole the gods» នឹង​បង្ហាញ​វត្តមាន​ដោយ​ផ្ទាល់​នៅ​កម្ពុជា​ដើម្បី​ចូលរួម​ចែក​រំលែក និង​បក​ស្រាយ​រឿងរ៉ាវ​នៃ​ការ​លួច​និង​ជួញ​ដូរ​វត

“រឿងរ៉ាវក្មេងប្រុសកម្សត់ AI” ក្លាយជាអន្ទាក់ផ្លូវចិត្ត បោកប្រាស់យកប្រាក់ពីមនុស្សចាស់នៅចិន

មនុស្សចាស់នៅប្រទេសចិនចាញ់បោកវីដេអូដែលបង្កើតដោយ AI ដោយជួយទិញទំនិញដែលមានតម្លៃខ្ពស់ជាងទីផ្សារ ខណៈជនខិលខូចអាចរកប្រាក់កម្រៃចន្លោះ ២ ០០០ ទៅ ៣ ០០០ យ៉ន់

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតកំពុងវាយលុកប្រព័ន្ធទូទឹកកកផ្សារទំនើបទូទាំងអឺរ៉ុប ស្របពេលប្រទេសជាច្រើនប្រកាសឱ្យប្រជាជនទិញស្បៀងត្រៀមទុក

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតបានវាយលុកលើហាងទំនិញគ្រឿងទេស និងផ្សារទំនើបនានានៅក្នុងប្រទេសអឺរ៉ុបយ៉ាងហោចណាស់ចំនួនប្រាំបួន កាលពីថ្ងៃចន្ទ ដែលបានជំរុញឱ្យសហភាព

បុរសចិនម្នាក់ប៉ងធ្វើអត្តឃាតក្រោយបែកធ្លាយវីដេអូអាក្រាត និងទិន្នន័យផ្ទាល់ខ្លួនទាំងអស់ បន្ទាប់ពីធ្លាក់ចូលក្នុងអន្ទាក់ Romance Scam

ថ្មីៗនេះយោងតាមតម្រុយរាយការណ៍ពីប្រជាពលរដ្ឋ សមត្ថកិច្ចប៉ូលិសទីក្រុង Huludao ខេត្ត Liaoning បានបំបែកក្រុមឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងអំពើទុច្ចរិតថ្មីមួយដែលដឹកនាំដោយ

ឱកាសសម្រាប់អ្នក Single! ហ្វាំងឡង់ផ្តល់ដំណើរកម្សាន្តឥតគិតថ្លៃដល់អ្នកឥតគូ មកស្វែងរកស្នេហ៍ពិតលើទឹកដីប្រទេសខ្លួន

ប្រទេសហ្វាំងឡង់កំពុងស្វែងរកអ្នកនៅលីវពីជុំវិញពិភពលោកចំនួន ១៦ នាក់ ដែលស្ម័គ្រចិត្តចូលរួមដំណើរកម្សាន្តដោយឥតគិតថ្លៃរយៈពេល ៤ ថ្ងៃ ដើម្បីធ្វើការណាត់ជួបបែប Blind date

មាលា ជាប់ក្នុងបញ្ជីឈ្មោះបេក្ខភាព The 100 most beautiful faces 2026 ពី វេទិកា​កម្សាន្ត TC Candler

កូន​ខ្មែរ​កាត់​បារាំង Mélia Constantin ត្រូវ​បាន TC Candler ដែល​ជាវេទិកាកម្សាន្ត​ដ៏​ល្បីល្បាញ​លើ​ពិភពលោក បាន​ជ្រើសរើស​ឲ្យ​មាន​ការ​បោះឆ្នោត ដើម្បី​ក្លាយ​ជា​បេក្ខ

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New