នាព្រឹកថ្ងៃទី២០ នេះលោក Mark Zuckerberg ដែលជាស្ថាបនិក និងនាយកប្រតិបត្តិក្រុមហ៊ុន Meta គ្រប់គ្រងទាំង Facebook និង Instagram បានប្រកាសផ្ដល់សេវាកម្មដ៏ថ្មីសន្លាងមួយធ្វើឲ្យអ្នកប្រើប្រាស់បណ្ដាញសង្គមទាំងពីរភ្ញាក់ផ្អើលគឺ សេវាកម្មផ្ដល់សញ្ញា Blue Badge ឬសញ្ញាពណ៌ខៀវនៅលើគណនីដែលគេដឹងជាទូលំទូលាយថាទាល់តែមនុស្សមានប្រជាប្រិយភាព (celebrity) ឬអង្គភាពរដ្ឋាភិបាលទើបអាចស្នើសំសញ្ញានេះបានកាលពីមុន។

សេវាកម្មថ្មីនេះមានឈ្មោះថា Meta Verified ដែលមានតម្លៃចាប់ពី ១១.៩៩ ដុល្លារ/ខែ នៅលើគេហទំព័រ និង $១៤.៩៩/ខែ នៅលើ iOS របស់ Apple។ ក្រុមហ៊ុននឹងផ្ដើមដំណើរការសេវាកម្មនេះនៅក្នុងប្រទេសអូស្ត្រាលី និងនូវែលហ្សេឡង់ក្នុងសប្ដាហ៍នេះ រួចបន្តទៅប្រទេសជាច្រើនទៀត «ក្នុងពេលឆាប់ៗ» នេះបើយោងតាមការឲ្យដឹងពីការបង្ហោះរបស់លោក Zuckerberg។
ក្នុងសេចក្ដីប្រកាសដដែលនេះ ក៏បានបញ្ជាក់ថាសេវាកម្មនេះក៏មានភ្ជាប់មកជាមួយអត្ថប្រយោជន៍ផ្សេងទៀតរួមទាំង ការការពារគណនីបន្ថែមពីការក្លែងបន្លំ។ ដើម្បីបញ្ចៀសគណនីក្លែងក្លាយ អតិថិជនដែលចង់បានសញ្ញាពណ៌ខៀវ គឺត្រូវតែផ្ដល់អត្តសញ្ញាណប័ណ្ណ រួមនឹងកម្រងព័ត៌មានមួយចំនួន និងរូបភាពរបស់ពួកគេ ហើយអ្នកមានសិទ្ធិប្រើប្រាស់សេវាកម្មនេះគឺត្រូវតែមានអាយុលើសពី ១៨ ឆ្នាំ។
គួរជម្រាបថា ក្រៅពីក្រុមហ៊ុន Meta បណ្ដាញសង្គមជាច្រើនផ្សេងទៀតក៏មានផ្ដល់ជូននូវសេវាកម្មមួយនេះផងដែររួមមាន៖ Discord, Reddit និង YouTube ជាដើម ចំណែកឯក្រុមហ៊ុន Twitter របស់លោក Elon Musk ក៏គ្រោងនឹងដាក់ឲ្យដំណើរការសេវាកម្មមួយនេះផងដែរ៕
























































Account
Security
Favourite Content