អ្នកមានទេពកោសល្យរាំបែបចង្វាក់ HIP HOP ​កុំរំលងកម្មវិធីប្រកួតរាំដ៏ធំមួយនេះ

កម្មវិធីប្រកួតរាំបែបចង្វាក់ Hip Hop ដែលមិនធ្លាប់មានពីមុននៅកម្ពុជា នឹងបើកទទួលពាក្យចុះឈ្មោះចូលរួមប្រកួតចាប់ពីថ្ងៃទី០១ រហូតដល់ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះដោយឥតគិតថ្លៃ។

សូមកុំឱ្យឱកាសដ៏ល្អមួយនេះកន្លងផុតទៅឱ្យសោះ ជាពិសេសបេក្ខជន ដែលមានទេពកោសល្យ និងជំនាញផ្នែកសិល្បៈរាំបែប Hip Hop អាចចាប់ដៃគ្នាជាក្រុម (០២នាក់) អាចដាក់ពាក្យចុះឈ្មោះចូលរួមដើម្បីបញ្ចេញសមត្ថភាព ដ៏អស្ចារ្យរបស់ខ្លួន ដើម្បីមានឱកាសក្លាយជាសិល្បករផ្នែករាំដ៏ល្បីល្បាញ ក្នុងវិស័យរាំចង្វាក់ Hip Hop នៅក្នុងប្រទេស ក៏ដូចជាឆាកអន្តរជាតិ។

គួរឱ្យដឹងថា ការប្រកួតរាំចង្វាក់បែប Hip Hop ក្នុងរដូវកាលទី ១នេះ មានវិញ្ញាសាធំៗ ចំនួន០២​  រួមមាន៖  Break Dance និងAll Styles។ ក្នុងនោះក្រុមដែលបានប្រកួតជាប់ជ័យលាភីលេខ១ នឹងទទួលបានប្រាក់រង្វាន់ចំនួន ៥០០ដុល្លារ និងពានរង្វាន់ចំនួន ១។ ចំណែក ក្រុមដែលប្រកួតជាប់ជ័យលាភីលេខ២ នឹងទទួលបានប្រាក់រង្វាន់ចំនួន ២៥០ដុល្លារ និងក្រុមដែលប្រកួតជាប់ជ័យលាភីលេខ ៣ នឹងទទួលបានប្រាក់រង្វាន់ចំនួន ១៥០ដុល្លារ។

កាន់តែពិសេស បេក្ខជនអាចមានឱកាសទទួលបានការណែនាំបន្ថែមពី គណៈកម្មការដែលពោលពេញទៅដោយទេពកោសល្យ និងសមត្ថភាព លើវិស័យការរាំចង្វាក់ HIP HOP ។ គណៈកម្មការ មានចំនួន ៣រូប អញ្ជើញមកពីប្រទេសផ្សេងៗដូចជា ទី១.លោក Smoke មកពីសហរដ្ឋអាមេរិក  ទី២. លោក Black Four មកពីប្រទេសវៀតណាម និងទី៣ កញ្ញា Nailaa នៅប្រទេសកម្ពុជាផ្ទាល់តែម្ដង។

លក្ខន្តិកៈក្នុងការចូលរួមប្រកួត បេក្ខភាពក្រុម ទាំង២៥ រាជធានី/ខេត្ត ត្រូវតែមានសមាជិក ០២នាក់ មិនថាជាក្រុមសិល្បៈមហាជនក្ដី អ្នកជំនាញក្ដី អ្នកដែលកំពុងសិក្សារៀនសូត្រក្នុងសាលាសិល្បៈ អ្នកដែលនៅតាមអង្គការ សមាគមសិល្បៈនានា ដែលមានទេពកោសល្យសិល្បៈ ក្នុងចង្វាក់រាំ Break dance ឬ all styles ។ បេក្ខភាពក្រុមត្រូវផ្ញើវីដេអូសម្តែងរបស់ខ្លួន យ៉ាងតិច ៣០វិនាទី មកកាន់ប្រអប់សារ ទំព័រហ្វេសបុក (Facebook) Sela Pak ឬតេឡេក្រាម (Telegram)របស់កម្មវិធី តាមរយៈលេខទូរសព្ទ៖ 096 981 5253 /012 612 290។ សូមបញ្ជាក់ថា ជនបរទេសក៏អាចចូលរួមប្រកួតបានផងដែរ។

ជាថ្មីម្ដងទៀត លោក Slick ដែលជាអ្នករៀបចំកម្មវិធីនេះឡើង ដើម្បីជួយផ្ស​ព្វផ្សា​យ​ និងផ្ដល់ឱកាសដល់បង/ប្អូនយុវជន ដែលមានសមត្ថភាពក្នុងការរាំចង្វាក់បែប Hip Hop អាចបញ្ចេញនូវទេពកោសល្យដែលខ្លួនមានទៅកាន់មហាជន និងឱ្យពួកគាត់ទទួលបាននូវឱកាសទីផ្សារសម្រាប់​ខ្លួនឯងផងដែរ៕

កញ្ញា Nailaa គណៈកម្មការនៅកម្ពុជា

លោក Smoke គណៈកម្មការមកពីសហរដ្ឋអាមេរិក

លោក Black Four គណៈកម្មការមកពីប្រទេសវៀតណាម



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន

តើបេក្ខភាពជើងខ្លាំងក្រុមណាក្លាយជាម្ចាស់ពាន ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ?

លើស​ពី​ផ្ទាំង​ទស្សនីយភាព​សម្ដែង ស្អែក​នេះ​ក៏​នឹង​មាន​ការ​ប្រកួត​ប្រជែង​សមត្ថភាព​លើ​ផ្នែក​ល្ខោន​និយាយ​ពី​សំណាក់​បេក្ខភាព​ជើង​ខ្លាំង​ទាំង ៥ ក្រុម​ដែល​បាន​សម្រិតសម

ពីអតីតអ្នកលួចប្រាសាទបុរាណ ប្រែខ្លួនមកជាអ្នកប្រយុទ្ធដើរស្រោចស្រង់ និងនាំយកដួងព្រលឹងដូនតាត្រឡប់មកមាតុភូមិវិញ!

ចុងក្រោយនៃជីវិត លោក Lion អតីតចោរលួចវត្ថុបុរាណបានប្រែខ្លួនមកជាអ្នកផ្តល់ព័ត៌មានសម្ងាត់ ជាជំហានដ៏សំខាន់ក្នុងការនាំយករតនសម្បត្តិទាំងនោះវិលត្រឡប់មកប្រទេសកម្ពុជាវិញ

មហោស្រពល្ខោននិយាយ ទូទាំងប្រទេស ឆ្នាំ ២០២៦ ចាប់ផ្ដើមស្អែកនេះហើយ

ក្នុង១ ឆ្នាំ មាន​តែ​ម្ដង​ប៉ុណ្ណោះ មិន​បាន​ចូលរួម​ប្រាកដ​ជា​គួរ​ឱ្យ​ស្ដាយ ព្រោះ​ថា​នេះ​ជា​ព្រឹត្តិការណ៍​មួយ​ដ៏​កម្រ​ដែល​កូន​ខ្មែរ​ច្រើន​ជំនាន់​បាន​រួម​គ្នា​គិត​

តើអ្នកដឹងទេថា វត្ថុបុរាណខ្មែរដែលតាំងបង្ហាញក្នុងសារមន្ទីរល្បីៗលើពិភពលោក មួយចំនួនធំជា “បុរាណវត្ថុប្រឡាក់ឈាម” ដែលត្រូវគេលួចចេញពីប្រាសាទយើងនាសម័យសង្គ្រាម…

មុននឹងបានវិលត្រលប់មកកម្ពុជាវិញ រូបចម្លាក់បុរាណខ្មែរជាច្រើនត្រូវបានរៀបចំតាំងបង្ហាញយ៉ាងមានរបៀបរៀបរយ ក្រោមពន្លឺភ្លើងពណ៌មាសក្នុងទូកញ្ចក់នៃសារមន្ទីរធំៗនៅ



Leave a Reply

Your email address will not be published.Required fields are marked *