ហេតុអ្វី ហ្វាំងឡង់ក្លាយ​ជាប្រទេស​មាន​សុភមង្គល​បំផុត​ក្នុង​ពិភពលោក និងមានគុណភាពជីវិតកម្រិតខ្ពស់បែបនេះ?

ជារៀងរាល់ឆ្នាំ អង្គការសហប្រជាជាតិ តែងចេញផ្សាយនូវរបាយការណ៍ស្តីពីសុភមង្គលពិភពលោក ដែលកំណត់ចំណាត់ថ្នាក់ប្រទេសដែលមានសុភមង្គលបំផុតក្នុងពិភពលោក និងប្រទេសដែលសោកសៅបំផុត។ របាយ​ការណ៍នេះវាយតម្លៃផ្អែកទៅលើ​កត្តា​មួយ​ចំនួន​ដូច​ជា គុណភាព​ជីវិត ការ​គាំទ្រ​សង្គម និង​សេរីភាព​ផ្ទាល់​ខ្លួន។ ប៉ុន្មានឆ្នាំចុងក្រោយ រួមទាំងឆ្នាំ២០២៣នេះ ហ្វាំងឡង់បានឈ្នះម្តងហើយម្តងទៀត ៥ឆ្នាំជាប់ៗគ្នា ផ្តួលប្រទេសដូចជាដាណឺម៉ាក ស្វីស និងអ៊ីស្លង់ ជាដើម។

តើវាអាចទៅរួចទេ? តើអ្នកជឿទេ ប្រសិនបើមានគេប្រាប់អ្នកថា ប្រទេសមួយនៅភាគខាងជើងដែលឆ្ងាយពីពិភពលោក ឬប្រទេសដទៃ រួមទាំងមានអាកាសធាតុអាក្រក់បំផុតមួយ គឺជាប្រទេសដែលមានសុភមង្គលបំផុតក្នុងពិភពលោក?

មែនទែនទៅ ប្រជាជនហ្វាំងឡង់យល់ពីរបៀបក្នុងការចំណាយពេលវេលារបស់ពួកគេបានល្អបំផុត។ នៅពេលដែលអាកាសធាតុក្តៅ ឬក្នុងរដូវក្តៅ ពលរដ្ឋហ្វាំងឡង់ចូលចិត្តចំណាយពេលទំនេររបស់ពួកគេនៅខាងក្រៅជាជាងនៅខាងក្នុងផ្ទះ នៅលើសាឡុង មើលទូរទស្សន៍។

យ៉ាងណាក៏ដោយ ប្រជាជន​នៅ​ក្នុង​ប្រទេស​ផ្សេង​ទៀតក៏យល់ថាពួកគេ​មាន​អារម្មណ៍​ដូច​គ្នា​អ៊ីចឹងដែរ និងថែមទាំងមាន​អាកាសធាតុ​ល្អ​ជាងហ្វាំងឡង់ទៀតផង។ ដូច្នេះ តើអ្វីជាលក្ខណៈពិសេសរបស់ហ្វាំងឡង់?ហេតុអ្វីបានជាជនជាតិហ្វាំងឡង់មាន​សុភមង្គល​ម្ល៉េះ? តើហ្វាំងឡង់ជាកន្លែងល្អសម្រាប់រស់នៅទេ?

សេដ្ឋកិច្ចរឹងមាំ និងប្រព័ន្ធអប់រំដ៏ប្រសើរ

ពេលនិយាយដល់សុភមង្គល គេមិនអាចរំលងក្រពះ និងខួរក្បាលបាននោះទេ។ សេដ្ឋកិច្ចរបស់ប្រទេសរឹងមាំ ប្រជាជនសម្បូរសប្បាយ គ្មានភាពខ្សត់អត់ឃ្លាន បូករួមជាមួយប្រព័ន្ធអប់រំដ៏ល្អ គុណភាពជីវិតនឹងមានកម្រិតខ្ពស់ ហើយបញ្ហាក្នុងសង្គមក៏ពុំសូវមានដូចគ្នា។

ប្រជាជនហ្វាំងឡង់ម្នាក់ជាមធ្យមមានចំណូលជាង ៥មុឺនដុល្លារក្នុងមួយឆ្នាំ ចំណែកអត្រានៃភាពក្រីក្រគឺស្ទើរតែគ្មាន។ ជាមួយគ្នានេះ ប្រជាជនដែលក្រីក្របំផុតក្នុងសង្គមហ្វាំងឡង់តែងទទួលបានសេវាថែទាំសុខភាព និងសេវាសាធារណៈស្មើរមុខស្មើរមាត់ដូចប្រជាជនដទៃ។ លើសពីនេះអត្រានៃប្រជាជន គ្មានផ្ទះសម្បែងគឺគ្មានសោះឡើយ។

ចំណែកប្រព័ន្ធ​អប់រំវិញ ហ្វាំងឡង់ត្រូវបានគេចាត់ថ្នាក់ជាប្រទេសដែលមានប្រព័ន្ធអប់រំដែលមានសមធម៌​បំផុត​មួយ​នៅ​អឺរ៉ុប ​បង្កើតបានលទ្ធផលខ្ពស់ ឬធនធានមនុស្ស​គួរ​ឱ្យ​កត់​សម្គាល់​មួយ​ចំនួន​ និងយុវជនរបស់គេមានឱកាសច្រើនលើសលុប។

មាគ៌ានៃសេរីភាព

ប្រទេសហ្វាំងឡង់គឺជាទី កន្លែងដ៏ស្រស់ស្អាតសម្រាប់រស់នៅ និងស្ងប់ស្ងាត់បំផុត។ ផ្ទុយពីប្រទេសមួយចំនួន ប្រទេសហ្វាំងឡង់មានភាពងាយស្រួល និងបើកចំហជាង។ ប្រជាជនហ្វាំងឡង់មានវប្បធម៌ទទួលស្វាគមន៍គ្នា ពិសេសផ្នត់គំនិតសហការ ធ្វើការជាក្រុម ជាជាងការប្រកួតប្រជែង។ មួយវិញទៀត ប្រជាជន​ហ្វាំងឡង់​ហាក់​មាន​សុវត្ថិភាព និង​មិនសូវ​ខ្វល់ខ្វាយ​ពីការប្រកួតប្រជែងជាមួយ​ពិភព​ខាងក្រៅប៉ុន្មានឡើយ។

អត្រាឧក្រិដ្ឋកម្មទាបបំផុត

នៅក្នុងរបាយការណ៍សុភមង្គលពិភពលោកឆ្នាំ ២០១៦ បានបកស្រាយថា សូចនាករដ៏សំខាន់បំផុតមួយនៃសុភមង្គលគឺអារម្មណ៍សុវត្ថិភាពរបស់មនុស្ស។ ប្រទេសហ្វាំងឡង់ទទួលបានលទ្ធផលល្អជាពិសេសនៅក្នុងសូចនាករប្រភេទនេះ ដោយសារអត្រាឧក្រិដ្ឋកម្មនៃប្រទេសនេះទាប។ អត្រាឧក្រិដ្ឋកម្មទាបនេះបានជំរុញឱ្យប្រជាជនហ្វាំងឡង់មានវប្បធម៌បើកចំហចំពោះគ្នា មានអារម្មណ៍ស្ងប់សុខ សុវត្ថិភាព និងសុមភមង្គល។

ទេសភាព និងសម្បត្តិធម្មជាតិដ៏អស្ចារ្យ

ហ្វាំងឡង់គឺជាប្រទេសមួយកន្លែងមួយដែលមានដែនដីដ៏គួរឱ្យភ្ញាក់ផ្អើលបំផុត។ ហ្វាំងឡង់​មាន​ភាព​ស្រស់​ស្អាត​តាមរយៈទំហំ​ព្រៃឈើ​ដ៏​ធំល្វឹងល្វើយ​មិនដែល​ខូច​ខាត មានទេសភាពស្រស់ស្អាតខ្លាំងទាំងរដូវត្រជាក់ និងក្តៅ ព្រមទាំងសម្បូរ​បឹងធម្មជាតិផងដែរ។ មនុស្ស​ជា​ច្រើន​និយាយ​ថា​ហ្វាំងឡង់ជា​កន្លែង​ដ៏​ល្អ​សម្រាប់​ទៅ​ទស្សនា​ដោយ​សារ​តែ​សម្រស់​ធម្មជាតិ​របស់​វា​។

សម្បត្តិធម្មជាតិជាកត្តារួមផ្សំដ៏សំខាន់មួយដែលជួយបង្កើនគុណភាពជីវិតនៃប្រជាជនហ្វាំងឡង់។ ម្យ៉ាងដោយសារប្រជាជនមួយនេះនិយមចំណាយពេលវេលានៅខាងក្រោក្នុងធម្មជាតិផងនោះ ទើបធ្វើឱ្យភាពតានតឹងនៃប្រជាជនម្នាក់ៗមានកម្រិតទាប។

ទាំងនេះគឺជាចំណុចចម្បងមួយចំនួនតូចប៉ុណ្ណោះ អំពីសុភមង្គលនៃប្រទេសហ្វាំងឡង់។ យ៉ាងណាយើងក្រឡេកមកមើលតារាងចំណាត់ថ្នាក់ប្រទេសដែលមានសុភមង្គលបំផុតក្នុងពិភពលោកទាំង ១០ ម្តង៖ 

  1. ហ្វាំងឡង់ (ពិន្ទុ 7.804)
  2. ដាណឺម៉ាក (ពិន្ទុ 7.586)
  3. អ៊ីស្លង់ (ពិន្ទុ 7.530)
  4. អ៊ីស្រាអែល (ពិន្ទុ 7.473)
  5. ហូឡង់ (ពិន្ទុ 7.403)
  6. ស៊ុយអែត (ពិន្ទុ 7.395)
  7. ន័រវែស (ពិន្ទុ 7.315)
  8. ស្វីស (ពិន្ទុ 7.240)
  9. លុចសំបួ (ពិន្ទុ 7.228)
  10.  នូវែលសេឡង់ (ពិន្ទុ 7.123)

ដោយឡែកសម្រាប់ចំណាត់ថ្នាក់ប្រទេសដែលសោកសៅបំផុតវិញគឺប្រទេស អាហ្វហ្គានីស្ថាន (ពិន្ទុ 1.859) និងលីបង់ (ពិន្ទុ 2.392) ។ នេះបើយោងទៅតាមរបាយការណ៍សុភមង្គលពិភពលោកឆ្នាំ ២០២៣៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន