មូលហេតុសំខាន់ៗ តារាខេប៉ុបត្រូវបានគេចាប់អារម្មណ៍ជ្រើសជាទូតសុឆ្ទនៈប្រេនល្បីៗលើពិភពលោក

មួយរយៈចុងក្រោយនេះ តារាខេប៉ុបល្បីៗជាច្រើនបានក្លាយជាទូតសុឆ្ទនៈ ឬអ្នកតំណាងរបស់ប្រេនល្បីៗ លើពិភពលោកជាច្រើន ជាពិសេសតារាខេប៉ុបខ្លះថែមទាំងជាទូតសុឆ្ទនៈតំណាងជាសកលលោកផងដែរ។ ក្នុងនោះរួមមានដូចជាសមាជិកក្រុម BLACKPINK, BTS, Newjeans, Twice ជាដើម។ ស្របពេលជាមួយគ្នាដែរ ប្រេនល្បីៗ ជាច្រើនលើពិភពលោកដូចជា  Chanel, Dior, LV, Gucci និងផ្សេងៗ ទៀតកំពុងតែសំឡឹងរកអ្នកតំណាងរបស់ខ្លួនជាបន្ដបន្ទាប់ទៀត។  

ជាមួយគ្នាដែរ អ្នកជំនាញបានទម្លាយពីហេតុផលធំៗ ពីរយ៉ាងដែលធ្វើឱ្យប្រេនល្បីៗ លើពិភពលោកងាកមកជ្រើសយកតារាខេប៉ុបជាទូតសុឆ្ទនៈរបស់ខ្លួន។ សម្រាប់ហេតុផលទីមួយ​គឺ​វប្បធម៌​ដែល​មាន​ឥទ្ធិពល។ ភាពល្បីល្បាញរបស់តារាខេប៉ុបរយៈពេល ១០ ឆ្នាំចុងក្រោយមានសន្ទុះកើនឡើងខ្លាំង និងត្រូវអ្នកគាំទ្រជុំវិញពិភពលោកចាប់អារម្មណ៍គាំទ្រខ្លាំង។ ជាក់ស្ដែង ក្រុមចម្រៀង EXO, BTS, BLACKPINK, TWICE និងផ្សេងៗទៀតសុទ្ធតែទទួលបានការគាំទ្រខ្លាំង និងបំបែកកំណត់ត្រាជាច្រើន។ វត្ដមានរបស់ក្រុមចម្រៀងទាំងនេះធ្វើឱ្យពិភពលោកកាន់តែងាកមកចាប់អារម្មណ៍ជាមួយវិស័យខេប៉ុប។ ជាមួយគ្នាដែរ ក្រុមចម្រៀងនារី Newjeans ដែលទើបចេញក្នុងឆ្នាំ ២០២២ ធ្វើឱ្យមហាជនជាច្រើនមានការចាប់អារម្មណ៍ខ្លាំងដោយសារការស្លៀកពាក់ និងស្ទីល Y2K។ ភាពលេចធ្លោរបស់ Newjeans និងការគាំទ្រច្រើនលើសលប់ធ្វើឱ្យសមាជិកទាំង ៥ មានឱកាសក្លាយជាអ្នកតំណាងប្រេនល្បីៗ ដូចជា Chanel, Dior, Burberry, LV និង Gucci ក្រោយចេញច្រៀងបានមួយឆ្នាំប៉ុណ្ណោះ។

មួយវិញទៀត ភាពល្បីល្បាញរបស់តារាខេប៉ុបធ្វើឱ្យប្រេនដែលពួកគេស្លៀកពាក់កាន់តែមានភាពល្បីល្បាញថែម។ យុវវ័យជំនាន់ក្រោយ ហាក់មានចំណាប់អារម្មណ៍ខ្លាំងទៅលើប្រេនទាំងនោះក្រោយនិមិត្ដរូបរបស់ពួកគេស្លៀកពាក់ប្រេនទាំងនោះ វាជួយដល់ការលក់សម្លៀកបំពាក់នោះបានច្រើនថែមមួយកម្រិតទៀត។ តាមការបញ្ជាក់របស់ គ្រូ​បង្រៀនម្នាក់​នៅតំបន់ Gangnam ប្រទេសកូរ៉េខាងត្បូងជា​ញឹក​ញាប់​កត់​សម្គាល់​សិស្សសាលាដែលមានលទ្ធភាពពួកគេនិយម​ប្រើប្រាស់ប្រេនតាមនិមិត្ដរូបរបស់ពួកគេដូចជា Dior, Burberry, Chanel និង Fendi ជាដើម។

ចំណែកមូលហេតុទីពីរគឺភាពស្មោះត្រង់នៃម៉ាកយីហោដ៏រឹងមាំរបស់ប្រទេសកូរ៉េខាងត្បូង។ ប្រជាជនកូរ៉េគឺជាមានអ្នកប្រើប្រាស់ប្រេនល្បីៗ ជាច្រើន ជាហេតុធ្វើឱ្យប្រេនធំៗ ជាច្រើនមកបោះទីតាំងនៅក្នុងប្រទេសមួយនេះ​​​​​​​​​​។ ប្រទេសកូរ៉េ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ខាងត្បូងបានកំពុងវ៉ាដាច់ប្រទេសជប៉ុន និងចិន ក្លាយជាទីផ្សារដ៏សំខាន់បំផុតនៅក្នុងតំបន់អាស៊ីទាក់ទិននឹងប្រេនល្បីធំៗលើពិភពលោក។

ហេតុផលទាំងនេះទើបធ្វើឱ្យតារាខេប៉ុបជាច្រើនមានឱកាសបានក្លាយជាទូតសុឆន្ទៈរបស់ប្រេនល្បីៗ លើពិភពលោកយ៉ាងងាយស្រួលជាងតារានៅក្នុងប្រទេសផ្សេងៗ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន