បើមានអារម្មណ៍​ខ្លាច​ ឬ​ស្អប់បន្លែ មាន​ន័យ​ថា​អ្នក​មាន​ជំងឺ​មិន​ធម្មតា​មួយ​នេះ​ហើយ

Lachanophobia គឺ​ជា​ភាព​ភ័យ​ខ្លាច​ដ៏​មិន​សម​ហេតុ​ផល​នៃ​បន្លែ។ ពាក្យ​ Lachanophobia ​មក​ពី​ពាក្យ​ពីរ​គឺ Greek Lachno ដែល​មាន​ន័យ​ថា​បន្លែ និង​ពាក្យ​ Phobos មាន​ន័យ​ថា​ភ័យ​ខ្លាច ឬ​មិន​ចូល​ចិត្ត។ មាន​មនុស្ស​ជា​ច្រើន​ដែល​មិន​ចូល​ចិត្ត​បន្លែ​ដោយ​ពួកគេ​គ្រាន់​តែ​មិន​បរិភោគ​វា តែ​ក្នុង​ករណី Lachanophobia ការ​មិន​ចូល​ចិត្ត ឬ​ស្អប់​ប្រែ​ក្លាយ​ទៅ​ជា​ការ​ភ័យ​ខ្លាច​ ឬ​តក់ស្លុត​ដោយ​គ្រាន់​តែ​ឃើញ​ និង​ដើរ​ឆ្លង​កាត់​ក៏​មិន​បាន​ដែរ។ ជា​ធម្មជាតិ​មនុស្ស​ដែល​មាន Lachanophobia ព្យាយាម​ចៀស​វាង​ពី​បន្លែ និង​បដិសេធ​ក្នុង​ការ​ប៉ះ​បន្លែ​នោះ។ Lachanophobia ត្រូវ​បាន​បែង​ចែក​ទៅ​តាម​ប្រភេទ​ដ៏​ជាក់​លាក់​ ឧទាហរណ៍​ដូច​ជា​ភាព​ភ័យ​ខ្លាច​នៃ​ផ្សិត​ត្រូវ​បាន​គេ​ឲ្យ​ឈ្មោះ​ថា​ Lachanophobia mycosis ។

មូល​ហេតុ​នៃ Lachanophobia

បើ​តាម​ការ​ប៉ាន់​ស្មាន​នៅ​ចក្រភព​អង់គ្លេស​មាន​មនុស្ស​ចំនួន​ ១៣ ភាគរយ​ប្រឈម​ទៅ​នឹង​បញ្ហា​ Lachanophobia។ ដើម​ហេតុ​នៃ phobias ទាំង​នេះ​គឺ​បណ្ដាល​មក​ពី​បទពិសោធន៍​អាក្រក់​ដែល​ពួក​គេ​ធ្លាប់​ជួប​ពាក់​ព័ន្ធ​ទៅ​នឹង​អ្វី​ដែល​គេ​ខ្លាច​នោះ។

  • ក្នុង​ករណី​ដែល​មាន​ភាព​ភ័យ​ខ្លាច​នៃ​បន្លែ​ខ្លាំង​ phobic តែង​តែ​វិវត្ត​ភាព​ភ័យ​ខ្លាច​នោះ​ចាប់​ពី​វ័យ​​ក្មេង​ និង​បន្ទាប់​មក​វា​នឹង​បន្ត​នៅ​វ័យ​ជំទង់​។ បើ​​ពេល​នៅ​​ក្មេង​អ្នក​​​ធ្លាប់​ជួប​បញ្ហា​ពិបាក​ដក​ដង្ហើម​ដោយ​ការ​ញុំា​បន្លែ​ណា​មួយ​ ឬ​ករណី​ស្ទើរ​តែ​បាត់​បង់​ជីវិត​ពី​ការ​ញុំា​បន្លែ​ណា​មួយ​ ​ជា​លទ្ធ​ផល​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​រអា​ទៅ​នឹង​បន្លែ​នោះ​ពេញ​មួយ​ជីវិត។
  • ម្យ៉ាង​ទៀត​សូម្បី​តែ​ការ​មើល​ឃើញ​ម្ដាយ​ឪពុក​របស់​ខ្លួន​មិន​ចូល​ចិត្ត​បន្លែ​ណា​មួយ​ក៏​អាច​ធ្វើ​ឲ្យ​ក្មេង​ម្នាក់​មិន​ចូល​ចិត្ត​វា​ដូច​គ្នា។
  • បន្លែ​គឺ​ល្អ​សម្រាប់​យើង​ ប៉ុន្តែ​សម្រាប់​មនុស្ស​ដែល​ខ្លាច​បន្លែ​វិញ​ ពួក​គេ​យល់​ថា​របស់​ទាំង​នោះ​កង្វក់ ប៉ះពាល់​សុខភាព​ និង​គួរ​ឲ្យ​ខ្លាច​ទៅ​វិញ។ លក្ខខ័ណ្ឌ​ទាំង​នេះ​ជំរុញ​ឲ្យ​ Lachanophobia កើត​មាន​ឡើង ​និង​មាន​ផល​វិបាក​ក្នុង​ការ​ផ្លាស់​ប្ដូរ​ការ​គិត​របស់​ពួកគេ​។
  • កត្តា​សំខាន់​មួយ​ទៀត​ដែល​បង្ក​ Lachanophobia គឺ​ស្ត្រេស​ដែល​ក្លាយ​ទៅ​ជា​ជំងឺ​ផ្លូវ​អារម្មណ៍​ដែល​បង្ក​ឲ្យ​មាន​បណ្ដុំ​នៃ​ភាព​ភ័យ​ខ្លាច។ មនុស្ស​ដែល​មាន​បញ្ហា​ខាង​ផ្លូវ​អារម្មណ៍ ឬ​ Phobias (ខ្លាច​ពុល​អាហារ ខ្លាច​ក្អួត​ ខ្លាច​ញុំា ខ្លាច​ការ​ស្លាប់​) ដែល​អាច​ប្រឈម​ទៅ​នឹង​បញ្ហា​ Lachanophobia។
  • បន្លែ​មួយ​ចំនួនអាច​មាន​ក្លិន​មិន​ល្អ​ ជា​ពិសេស​ក្រោយ​ពេល​ចម្អិន និង​រសជាតិ​ដែល​អ្នក​មិន​ចូល​ចិត្ត​ជា​ដើម​ដែល​សុទ្ធ​សឹង​ជា​កត្តា​ដែល​ចូល​រួម​ឲ្យ​អ្នក​ប្រឈម​ទៅ​នឹង​បញ្ហា​ Lachanophobia ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ