រឿង ៦យ៉ាង​ដែលភ្ញៀវទេសចរទៅលេងប្រទេសជប៉ុនតែងតែចាប់អារម្មណ៍ខ្លាំង​បំផុត

ប្រទេសជប៉ុនជាប្រទេសមួយដែលគេល្បីតៗគ្នាថាជាប្រទេសមានប្រជាជនសុភាពរាបសា និងចិត្តឧស្សាហ៍ព្យាយាម។ ជាមួយគ្នានេះដែរ ភាពល្បីល្បាញខាងវិស័យទេសចរណ៍នៅប្រទេសនេះក៏កំពុងទទួលបានការពេញនិយមយ៉ាងខ្លាំងពីសំណាក់ភ្ញៀវទេសចរជាច្រើនជុំវិញពិភពលោក។ ស្ទើរតែគ្រប់ភ្ញៀវទេសចរទាំងអស់ដែលបានធ្វើដំណើរកម្សាន្តនៅប្រទេសជប៉ុនតែងតែចាប់អារម្មណ៍លើទាំង ៦ ខាងក្រោមមែនទែន៖

១. វត្ថុអនុស្សាវរីយ៍៖ រាល់ពេលទេសចរបានទៅលេងប្រទេសជប៉ុនគេមិនដែលភ្លេចទិញវត្ថុអនុស្សាវរីយ៍មកវិញនោះទេ។ ចំណែកឯចំណុចពិសេសនៃវត្ថុអនុស្សាវរីយ៍ទាំងនោះគឺផ្ដោតសំខាន់ទៅលើគោលបំណងរបស់អ្នកទិញ និងការវេចខ្ចប់ដោយវាជាការបញ្ជាក់នូវការគោរព និងផ្ដល់តម្លៃដល់ពួកគេ។ ភាគច្រើនវត្ថុអនុស្សាវរីយទាំងនោះគឺជាបង្អែម។

២. ប្រារព្ធពិធីបុណ្យគ្រឹស្ដម៉ាស៖ ដើមឡើយពិធីបុណ្យគ្រឹស្ដម៉ាសគឺសម្រាប់អ្នកកាន់គ្រឹស្ដសាសនាតែប៉ុណ្ណោះហើយក៏ជាពេលដែលគេជួបជុំគ្រួសារទទួលទានអាហារពេលល្ងាចផងដែរ។ ប៉ុន្តែបើក្រឡេកមកមើលប្រទេសជប៉ុនវិញក្នុងអំឡុងពេលបុណ្យគ្រឹស្ដម៉ាសគឺជាពេលដែលគេចំណាយជាមួយគូស្នេហ៍ជាជាងជាមួយគ្រួសារហើយពួកគេក៏តែងតែញ៉ាំនំខេក និងសាច់មាន់នៅក្នុងថ្ងៃនោះផងដែរ។

៣. ទម្លាប់ការចាក់ស្រា៖ ប្រទេសជប៉ុនជាប្រទេសដែលយកក្រមសីលធម៌ជាចម្បងដូចនេះហើយសូម្បីតែនៅពេលចាក់ស្រា។ សម្រាប់វប្បធម៌នៅប្រទេសជប៉ុនត្រូវបានគេចាត់ទុកជាទង្វើមួយដែលឈ្លើយខ្លាំងបំផុតគឺឱ្យមនុស្សដែលចាស់ជាង ឬមានឋានៈធំជាងចាក់ស្រាឱ្យ។

៤. សុជីវធម៌ និងសុវត្ថិភាព៖ មិនថាពួកគេចេះស្ដាប់ភាសាដែលអ្នកទេសចរនិយាយ ឬអត់នោះទេក្នុងករណីដែលយើងត្រូវការជំនួយពួកគេតែងតែជួយជានិច្ចទោះបីនៅតាមផ្លូវ ឬផ្សារទំនើបក៏ដោយ។ ដោយសារការយកចិត្តទុកដាក់ សន្ដានចិត្តល្អ ការគោរព និងផ្ដល់ភាពកក់ក្ដៅរបស់ពួកគេនេះហើយទើបភ្ញៀវទេសចរដែលបានទៅលេងនៅទីនោះតែងតែមានអារម្មណ៍ថាមានសុវត្ថិភាព។

៥. ការប្រើប្រាស់ត្រា Hanko៖ វាអាចជារឿងមួយដែលពិសេស និងប្លែកពីប្រទេសដទៃដោយសារនៅប្រទេសជប៉ុនភាគច្រើនគេប្រើត្រា hanko ជំនួសការចុះហត្ថលេខា។ ការប្រើប្រាស់ត្រា hanko នេះផងដែរគឺជាការបញ្ជាក់ពីអត្តសញ្ញាណ និងវប្បធម៌របស់ជនជាតិជប៉ុនទៅកាន់ពិភពលោកហើយប្រជាជនស្ទើរទាំងអស់សុទ្ធតែមានត្រា hanko ផ្ទាល់ខ្លួនដែលត្រូវបានរចនាឡើងអក្សរ Kanji ថែមទៀតផង។  

៦. Wabi-sabi៖ Wabi-sabi គឺជាទស្សនៈមួយផ្ដោតទៅលើសោភ័ណភាពបែបប្រពៃណីជប៉ុនហើយភាពស្រស់ស្អាតដែលត្រូវបានគេកោតសរសើរគឺមិនស្ថិតនៅលើភាពល្អឥតខ្ចោះ និងភាពឆើតឆាយតែប៉ុណ្ណោះទេ តែវាក៏ស្ថិតនៅលើធម្មជាតិនៃវត្ថុ ឬមនុស្សម្នាក់នោះ។ ដូចនេះទើបគ្រប់ទម្រង់សិល្បៈនៅប្រទេសជប៉ុនគឺមានទស្សនៈ wabi-sabi៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន