បើតាមសារព័ត៌មាន Bloomberg បានរាយការណ៍កាលពីយប់ថ្ងៃច័ន្ទថា ទូរស័ព្ទជំនាន់ថ្មីរបស់ Apple គឺ iPhone 15 នឹងត្រូវដាក់លក់នៅថ្ងៃទី ២២ ខែកញ្ញា ឆាប់ៗខាងមុខនេះ។

ជារៀងរាល់ឆ្នាំក្រុមហ៊ុន Apple តែងរៀបចំកម្មវិធីបង្ហាញផលិតផលថ្មីៗរបស់ខ្លួន ទៅកាន់អ្នកទស្សនារាប់លាននាក់ទាំងផ្ទាល់ និងតាមអ៊ីនធឺណិត។ ព្រឹត្តិការណ៍ បង្ហាញ iPhone ម៉ូដែលថ្មី ដែលទីចាប់អារម្មណ៍របស់អ្នកគាំទ្របច្ចេកវិទ្យាឆ្នាំនេះ នឹងត្រូវធ្វើឡើងនៅថ្ងៃទី ១២ ឬ ១៣ខែកញ្ញា។ យ៉ាងណា អ្នកវិភាគកំពុងផ្តោតចំណាប់អារម្មណ៍លើមុខងារថ្មីរបស់ផលិតផលជំនាន់ក្រោយ ដែលអាចធ្វើឱ្យអ្នកប្រើប្រាស់ហ៊ានដកលុយពាន់ដុល្លារទិញ ខណៈអ្នកប្រើប្រាស់ខ្លួនឯងវិញក៏ទន្ទឹងអ៊ុតមើលមុខងារថ្មីៗដូចគ្នា។
សម្រាប់ក្រុមហ៊ុន Apple ការលក់ iPhone នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៣នេះ បានរាយការណ៍ថាធ្លាក់ចុះចំនួន ២ភាគរយ ដោយធ្វើឱ្យចំណូលធ្លាក់មកនៅត្រឹម ៣៩,៦៧ ពាន់លានដុល្លារ។
នាយកប្រតិបត្តិ Apple លោក Tim Cook បានប្រាប់លោក Steve Kovach អ្នកសារព័ត៌មានរបស់ទូរទស្សន៍ CNBC កាលពីសប្តាហ៍មុនថា ឧស្សាហកម្មស្មាតហ្វូនមានភាពលំបាក ឬមានការប្រកួតប្រជែងខ្លាំងនៅសហរដ្ឋអាមេរិកបច្ចុប្បន្ននេះ។

គួរជម្រាបដែរថា បច្ចុប្បន្ននេះ Apple ក៏កំពុងធ្វើការដើម្បីរៀបចំ ខ្សែសង្វាក់ផ្គត់ផ្គង់របស់ខ្លួននៅទូទាំងអាស៊ីអាគ្នេយ៍ ឬអាស៊ាន៕

























Account
Security
Favourite Content