ក្រសួងទេសចរណ៍កម្ពុជា ចេញមុខប្រតិកម្មទង្វើ Uncle Roger មើលងាយម្ហូបអាហារខ្មែរ

កាលពី​ថ្ងៃ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣នេះ ក្រសួង​ទេសចរណ៍​កម្ពុជា បាន​ចេញ​សេចក្ដី​ថ្លែងការណ៍ ដែល​ប្រតិកម្ម​ចំពោះ​បុគ្គល​ឈ្មោះ Nigel Ng (Uncle Roger) ដែល​បាន​បង្ហោះ​ពី​វីដេអូ ​វាយ​តម្លៃ​មិន​ល្អ​មក​លើ​ម្ហូប​ខ្មែរ។

ក្នុង​ខ្លឹមសារ​ដែល​ក្រសួង​ទេសចរណ៍​កម្ពុជា​ចេញ​សេចក្ដី​ថ្លែង​ការណ៍​នោះ ប្រតិកម្ម​ចំពោះ​បុគ្គល​ឈ្មោះ Nigel Ng (Uncle Roger) ដែល​បាន​វាយតម្លៃ​មិន​ល្អ មក​លើ​ម្ហូប​អាហារ​ខ្មែរ និង​តម្រូវ​ឲ្យ​សុំទោស​ប្រជាជន​កម្ពុជា​ផង​ដែរ។

ក្នុង​លិខិត​របស់​ក្រសួង​បាន​បញ្ជាក់​ថា ក្រសួង​ទេសចរណ៍​ កំពុង​សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ​យ៉ាង​ជិតស្និទ្ធ និង​ស្នើ​ឲ្យ​បុគ្គល Nigel Ng ឬ Uncle Roger ដែល​កើតថ្ងៃទី១៥ ខែ​មីនា ឆ្នាំ ១៩៩១ ធ្វើ​ការ​សុំ​ទោស​ជា​សាធារណៈ ចំពោះ​ប្រជាជន​កម្ពុជា និង​​កែតម្រូវ​វីដេអូ​ដែល​បាន​ចុះ​ផ្សាយ​នោះ​ឡើង​វិញ​ជា​​បន្ទាន់ លើ​បណ្ដាញ​សង្គម​របស់​ខ្លួន។

ជាមួយ​គ្នា​នេះ​ដែរ​ ក្រសួង​បាន​ថ្លែង​អំណរគុណ ចំពោះ​ការ​ចូលរួម​ផ្ដល់​យោបល់​កែលំអរបស់​សាធារណជន ដើម្បី​លើក​ស្ទួយ​វិស័យ​ទេសចរណ៍​ជាតិ ក៏​ដូច​ជា​គាំទ្រ និង​ស្វាគមន៍​ជានិច្ច ចំពោះ​អ្នក​លេង​បណ្ដាញ​សង្គម ឬ​អ្នក​មាន​ឥទ្ធិពល​ក្នុង​បណ្ដាញ​សង្គម (Influencer) ដែល​មាន​បំណង​ចូលរួម​ផ្សព្វផ្សាយ អំពី​អច្ឆរិយភាព​នៃ​វប្បធម៌ ធម្មជាតិ និង​ភាព​សម្បូរ​បែប​នៃ​ម្ហូប​អាហារ​កម្ពុជា ដល់​ទេសចរ​ជាតិ-អន្តរជាតិ​ជុំវិញ​ពិភពលោក។

កាលពី​ថ្ងៃទី៣០ ខែ​កក្កដា ឆ្នាំ ២០២៣ Channel YouTube ឈ្មោះថា Nigel Ng បាន​បង្ហោះ​វីដេអូ​មាន​មាន​ចំណង​ជើង​ថា «Uncle Roger Make Adobo» ដែល​ក្នុង​នោះ​លោក​​បាន​និយាយ​វាយ​តម្លៃ​មិន​ល្អ​ពី​ម្ហូប​ខ្មែរ ប្រាសចាក​ទាំងស្រុង ពី​ត​ថ​ភាព​នៃ​កិត្យានុភាព និង​អត្តសញ្ញាណ​ម្ហូប​អាហារ​ខ្មែរ ជាពិសេស​បាន​ធ្វើឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង ដល់​ទេសចរណ៍​ម្ហូបអាហារ ដែល​រាជរដ្ឋាភិបាល​កម្ពុជា ក៏​ដូចជា ក្រសួង​ទេសចរណ៍ បាន​ខិតខំ​ជំរុញ​ការ​ផ្សព្វផ្សាយ​ នៅ​លើ​ឆាក​អន្តរជាតិ ទៅ​កាន់​ពិភពលោក​ទាំង​មូល​បាន​ស្គាល់៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ