កាលពីថ្មីៗ នេះ តារាសម្ដែងប្រុសល្បី Park SeoJun ទទួលរងការរិះគន់យ៉ាងខ្លាំងអំពីអត្ដចរិតរបស់លោកកំឡុងពេលទៅមើលការចាក់បញ្ចាំងពិសេសសម្រាប់រឿង Concrete Utopia។ រូបភាពរបស់លោកត្រូវបានចែកចាយពាសពេញបណ្ដាញសង្គម និងត្រូវបានគេលើកឡើងថា លោកមានអត្ដចរិតមិនសមរម្យ និងឈ្លើយដាក់ដៃគូសម្ដែងតារាស្រី Park BoYoung។


ជាមួយគ្នាដែរ ដើមហេតុដែលធ្វើឱ្យលោកត្រូវគេរិះគន់យ៉ាងព្រោងព្រាតនោះដោយសារតែតារាស្រី Park BoYoung បានហុចបូតុក្កតាសម្រាប់ពាក់លើក្បាលទៅឱ្យ Park SeoJun ប៉ុន្ដែលោកបដិសេធមិនទទួលយក ឬពាក់លើក្បាលឡើយ។ លោកក៏បដិសេធមិនធ្វើដៃបេះដូងកំឡុងពេលថតរូបផងដែរ។ មនុស្សចំនួនលើកឡើងថា ទោះចង់មិនចង់លោកគួរតែទទួលយកដើម្បីកុំតារាស្រី Park BoYoung បាក់មុខ ឬមានអារម្មណ៍ទើសទាល់។ ជាពិសេស លោកត្រូវបានគេរិះគន់ថាចាប់ផ្ដើមមានចរិតក្រអឺតក្រទមក្រោយមានភាពល្បីល្បាញខ្លាំងប៉ុន្មានឆ្នាំចុងក្រោយ។ តែទោះជាយ៉ាងណាក៏មានមហាជនមួយចំនួនដែរ បានលើកឡើងថា វាមិនមែនជាបញ្ហាធំដុំអ្វីឡើយ ណាមួយវាសិទ្ធិរបស់លោកក្នុងការទទួលយក ឬបដិសេធអ្វីមួយដែលលោកមិនចង់ធ្វើ។ អ្វីដែលសំខាន់តារាប្រុសស្រីទាំងពីរតែងតែបង្ហាញភាពស្និទ្ធស្នាល និងជួយគ្នាទៅវិញ ត្រឹមរឿងតូចបែបនេះមិនគួរមានការរិះគន់នាំឱ្យល្អក់កករទេ។


ក្រោយត្រូវបានគេរិះគន់ពាសពេញបណ្ដាញសង្គម Park SeoJun ក៏បានចេញមកសុំទោស និងនិយាយពាក្យប៉ុន្មានម៉ាត់ថា៖ លោកពិតជាសុំទោសចំពោះបញ្ហាដែលកើតមានឡើងថ្មីៗ វាអាចធ្វើឱ្យមនុស្សជាច្រើនមានការឈឺចាប់។ នៅថ្ងៃនោះ លោកបដិសេធមិនទទួលពាក់បូនោះដោយសារតែម៉ូដសក់របស់លោក។ សក់របស់លោកបានបាញ់ស្ព្រៃយ៉ាងច្រើនដែលធ្វើឱ្យវារឹងពិបាកក្នុងការពាក់ ឬដាក់អ្វីនៅលើក្បាល។ វាស្ដាប់ទៅដូចជាការនិយាយរកលេសរួចខ្លួនប៉ុន្ដែវាជាការពិតជាក់ស្ដែង លោកតែងតែទទួលពាក់បូ ឬពាក់អ្វីលើក្បាល ប្រសិនបើមានគេហុចឱ្យលោក។




លោកបន្ដទៀតថា៖ មួយវិញទៀត លោកមិនទទួលពាក់បូនោះ ដោយសារតែវាជារបស់ដែលអ្នកគាំទ្ររបស់ Park BoYoung ឱ្យទៅរូបនាង ប្រសិនបើលោកយកវាក៏ប្រហែលជារឿងមិនល្អដែរ។ លោក និងតារាស្រី Park BoYoung គ្មានទំនាស់អ្វីនោះទេ ពួកយើងជាដៃគូសម្ដែងដ៏ល្អថែមទៀត វាគ្មានបញ្ហា ឬត្រូវប្រកាន់ច្រើនឡើយ។ នាងក៏បានសុំទោសលោកចំពោះបញ្ហានេះ។ ចំពោះរឿងធ្វើដៃបេះដូងវិញ ដោយសារតែថ្ងៃនោះខាងប្រេនដែលពាក់ព័ន្ធបានស្នើសុំមិនឱ្យលោកថតរូបធ្វើដៃបេះដូង ដូច្នេះលោកគ្រាន់តែព្យាយាមបំពេញការងាររបស់ខ្លួនឱ្យបានល្អប៉ុណ្ណោះ។


ជាចុងក្រោយ លោកក៏បានផ្ដាំដល់អ្នកគាំទ្ររបស់លោក កុំបារម្ភ ឬគិតច្រើនពេកចំពោះបញ្ហាដែលកើតឡើង លោកមិនមានបញ្ហាធ្ងន់ធ្ងរអ្វីឡើយ ដូច្នេះឈប់គិតច្រើន និងគិតតែរឿងល្អៗ សម្រាប់ថ្ងៃខាងមុខ៕

























































Account
Security
Favourite Content