បុព្វេសន្និវាសពិតៗ!​ ធ្លាប់លេងធ្វើរៀបការកាលរៀនមត្តេយ្យ ២០ឆ្នាំក្រោយបែរជាបានរៀបការក្លាយជាប្ដីប្រពន្ធគ្នាមែនទែន

គូស្វាមីភរិយាជនជាតិចិនមួយគូដែលបានរៀបការជាមួយគ្នានៅដើមឆ្នាំ២០២៥នេះ កំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមក្នុងស្រុក ​ ក្រោយដឹងថា ពួកគេធ្លាប់ឡើងសម្ដែងធ្វើជារៀបការជាមួយគ្នានៅក្នុងកម្មវិធីជប់លៀង Gala តាំងតែពីរៀនថ្នាក់មត្តេយ្យ។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Shandong Business News អាពាហ៍ពិពាហ៍របស់អ្នកទាំងពីរបានប្រារព្ធទៅកាលពីថ្ងៃទី៧ ខែមករាកន្លងទៅ នៅឯទីក្រុង Chaozhou ខេត្តក្វាងតុង ភាគខាងត្បូងប្រទេសចិន។

ដោយឡែក អ្វីដែលធ្វើឱ្យអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមភ្ញាក់ផ្អើលនោះ គឺវីដេអូមួយដែលបានថតតាំងតែពីជាង ២​ទសវត្សរ៍​មុន ដែលបង្ហាញពីសកម្មភាពរបស់អ្នកទាំងពីរបានឡើងសម្ដែងធ្វើជាកូនក្រមុំកូនកំលោះ ដោយមានមិត្តរួមថ្នាក់ដទៃទៀតបានចូលរួមសម្ដែងធ្វើជាភ្ញៀវកត្តិយសតាំងតែរៀនថ្នាក់មត្តេយ្យមកម៉្លេះ មុននឹងពួកគេបែកគ្នានៅពេលចូលរៀននៅសាលាបឋមសិក្សាផ្សេងគ្នា។

ការជួបគ្នាម្ដងទៀតរបស់ប្ដីប្រពន្ធមួយគូនេះ ត្រូវត្រឡប់ទៅកាលពី៣ ឆ្នាំមុន។ ជាក់ស្ដែង នៅក្នុងឆ្នាំ២០២២ អតីតមិត្តរួមថ្នាក់របស់អ្នកទាំងពីរបានចែករំលែកវីដេអូតែមួយនេះនៅលើអ៊ីនធឺណិត។ ម្ដាយរបស់កូនកំលោះក៏បានឃើញវីដេអូនេះ។ ស្របពេលដែលកូនបុ្រសខ្លួនកំពុងតែនៅលីវនៅឡើយ គាត់បានស្នើឱ្យកូនប្រុសស្វែងរកនារីក្នុងវីដេអូដើម្បី​ឱ្យពួកគេធ្វើការណាត់ជួបគ្នា។ ដោយមានជំនួយពីគ្រូដែលធ្លាប់បង្រៀនអ្នកទាំងពីរកាលពីថ្នាក់មត្តេយ្យ អ្នកទាំងពីរក៏បានជួបគ្នាបានសម្រេច និងចាប់ផ្ដើមធ្លាក់ក្នុងអន្លង់ស្នេហ៍រៀងៗខ្លួន មុននឹងសម្រេចចិត្តរៀបការនៅដើមឆ្នាំ២០២៥ នេះ។

ក្រោយពីប្រវត្តិស្នេហារបស់គូស្វាមីភរិយាថ្មីថ្មោងមួយនេះ បានចែករំលែកនៅលើបណ្ដាញទំនាក់ទំនងសង្គម ប្រជាជនចិនបានចូលមើលពីរឿងរ៉ាវដ៏គួរឱ្យភ្ញាក់ផ្អើលនេះរហូតដល់ទៅ ៧៦លានដង។ ម្ចាស់គណនី Douyin ម្នាក់បានបញ្ចេញមតិថា៖ “ពួកគេគួរតែជូនអាំងប៉ាវ ហើយដាក់លុយច្រើនៗដល់គ្រូ”។

អ្នកប្រើប្រាស់អ៊ីនធឺណិតម្នាក់ទៀតបញ្ចេញមតិថា៖ “នេះពិតជារឿងវេទមន្ត! ពួកគេមានជោគវាសនាត្រូវរស់នៅជាមួយគ្នា”៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ចិនហាមឃាត់រឿង AI រាប់ម៉ឺនរឿងដែលមាន “អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់”

ទីភ្នាក់ងារនិយតកម្មមាតិកាវីដេអូខ្លីរបស់ប្រទេសចិន បានលុបចោលភាពយន្តខ្លីចំនួន ៦៨ ០០០ ចំណងជើង ដែលមាន "អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់" ដោយក្នុងនោះជាភាពយន្ត

សម្ពាធក្នុងការមានផ្ទះ មានឡានមុនរៀបការ បង្កបន្ទុកផ្លូវចិត្តធ្ងន់ធ្ងរក្នុងចំណោមយុវជនវៀតណាម

សម្ពាធសង្គមក្នុងការរកលុយទិញផ្ទះ និងរថយន្តផ្ទាល់ខ្លួនឱ្យបានមុនពេលរៀបការ កំពុងបង្ខំឱ្យយុវជនវៀតណាមជាច្រើនត្រូវរ៉ាប់រងការងារច្រើនក្នុងពេលតែមួយ និងពឹងផ្អែកលើ

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា



Leave a Reply

Your email address will not be published.Required fields are marked *