ចោរនៅអាមេរិកលួចយកស៊ុតមាន់ប្រមាណ ១ សែនគ្រាប់ ស្មើ ៤ ម៉ឺនដុល្លារ ខណៈស៊ុតមាន់ឡើងថ្លៃខ្លាំង

ចោរដែលរស់ឯរដ្ឋ Pennsylvania សហរដ្ឋអាមេរិកបានចូលលួចស៊ុតមាន់ចំនួន ១សែនគ្រាប់ពីក្រុមហ៊ុនចែកចាយ Pete & Gerry’s Organics ខណៈដែលតម្លៃស៊ុតមាន់មានការកើនឡើងខ្លាំង ដោយសារតែការរាតត្បាតជំងឺផ្ដាសាយបក្សីក្នុងតំបន់។

អាជ្ញាធររបស់រដ្ឋ Pennsylvania បានឱ្យដឹងថា ពងមាន់ទាំងនេះបានលួចចេញពីក្រុមហ៊ុនកាលពីយប់ថ្ងៃទី១ ខែកុម្ភៈកន្លងទៅនេះ ដែលមានតម្លៃគិតជាទឹកប្រាក់សរុបប្រមាណ ៤ម៉ឺនដុល្លារអាមេរិក។

សារព័ត៌មាន CNN បានចុះផ្សាយថា បច្ចុប្បន្នេះ ក្រុមហ៊ុនដែលជាជនរងគ្រោះបាន និងកំពុងតែធ្វើការស្វែងរកជនដៃដល់ឱ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបាន និងមិនទាន់អាចបញ្ចេញព័ត៌មានអ្វីបន្ថែមពីនេះបានទៀតទេ ព្រោះរឿងក្ដីទាំងមូលកំពុងស្ថិតនៅក្រោមការស៊ើបអង្កេតនៅឡើយ។

គួរបញ្ជាក់ផងដែរថា នៅក្នុងរយៈពេលប្រមាណខែចុងក្រោយកន្លងទៅ ឧស្សាហកម្មស៊ុតនៅក្នុងប្រទេសមហាអំណាចមួយនេះ កំពុងស្ថិតនៅក្នុងវបត្តិនៃការខ្វះខាត ក្រោយមានការផ្ទុះឡើងនូវជំងឺផ្ដាសាយបក្សីដែលបានសម្លាប់មេមាន់រាប់លានក្បាល។ យោងតាម USDA ស្ថានភាពមួយនេះកាន់តែយ៉ាប់យ៉ឺន ដោយសារតែស្ទើរពាក់កណ្ដាលនៃសត្វស្លាបគ្រប់ប្រភេទបានស្លាប់ ដោយសារតែជំងឺតែមួយនេះដែលបានរាតត្បាតតាំងតែពីខែវិច្ឆិកា និងខែធ្នូ។

 

វិបត្តិខាងលើនេះ បានធ្វើឱ្យតម្លៃស៊ុតមន្តមានការកើនឡើងខ្លាំង​ បើប្រៀបធៀបនឹងឆ្នាំមុនៗ។ ដោយទិន្នន័យពីដេប៉ាតឺម៉ង់កសិកម្មរបស់សហរដ្ឋអាមេរិកបានបង្ហាញថាតម្លៃស៊ុតមាន់បានកើនឡើងរហូតដល់ទៅ ៦៥ភាគរយកាលពីឆ្នាំ២០២៤។ ជាក់ស្ដែង កាលពីខែធ្នូឆ្នាំ ២០២៣ ស៊ុតមាន់មួយប្រអប់មានតម្លៃត្រឹមតែ ២.៥១ ដុល្លារអាមេរិកប៉ុណ្ណោះ ឯនៅក្នុងឆ្នាំ២០២៤ វិញ ស៊ុតមាន់មួយប្រអប់មានតម្លៃរហូតដល់ទៅ ៤.១៥ដុល្លារអាមេរិក។

ដេប៉ាតឺម៉ង់កសិកម្មរបស់សហរដ្ឋអាមេរិកក៏បានព្យាករណ៍បន្ថែមទៀតថា តម្លៃស៊ុតមាន់នៅមិនទាន់មាននិន្នាការចុះថ្លៃនៅឡើយទេ ហើយនឹងអាចមានការកើនឡើងបន្ថែមក្នុងកម្រិតប្រមាណ ២០ភាគរយទៀតនៅក្នុងឆ្នាំ ២០២៥៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន

តើបេក្ខភាពជើងខ្លាំងក្រុមណាក្លាយជាម្ចាស់ពាន ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ?

លើស​ពី​ផ្ទាំង​ទស្សនីយភាព​សម្ដែង ស្អែក​នេះ​ក៏​នឹង​មាន​ការ​ប្រកួត​ប្រជែង​សមត្ថភាព​លើ​ផ្នែក​ល្ខោន​និយាយ​ពី​សំណាក់​បេក្ខភាព​ជើង​ខ្លាំង​ទាំង ៥ ក្រុម​ដែល​បាន​សម្រិតសម

ពីអតីតអ្នកលួចប្រាសាទបុរាណ ប្រែខ្លួនមកជាអ្នកប្រយុទ្ធដើរស្រោចស្រង់ និងនាំយកដួងព្រលឹងដូនតាត្រឡប់មកមាតុភូមិវិញ!

ចុងក្រោយនៃជីវិត លោក Lion អតីតចោរលួចវត្ថុបុរាណបានប្រែខ្លួនមកជាអ្នកផ្តល់ព័ត៌មានសម្ងាត់ ជាជំហានដ៏សំខាន់ក្នុងការនាំយករតនសម្បត្តិទាំងនោះវិលត្រឡប់មកប្រទេសកម្ពុជាវិញ



Leave a Reply

Your email address will not be published.Required fields are marked *