ឈុតតំណាងជាតិ ៣ នេះ នឹងបង្ហាញលើឆាកអន្តរជាតិក្នុងប្រទេសម៉ាឡេស៊ី

កម្ពុជា​បាន​នាំ​យក​ឈុត​តំណាង​ជាតិ ​៣​ ដែល​ច្នៃ​ដោយ​ស្នាដៃ​កូន​ខ្មែរ​ ដើម្បី​យក​ទៅ​បង្ហាញ​លើ​ឆាក​អន្តរជាតិ​ក្នុង​កម្មវិធី​ប្រកួត ​Kids & Teens Pageant Global នៅប្រទេស​ម៉ាឡេស៊ី​ ដោយ​មាន​បវរកញ្ញា​កម្ពុជា ៣ រូប កំពុង​​ចូលរួម​ប្រកួត​។​

បវរ​កញ្ញា​៣​រូប​តំណាង​កម្ពុជា​បាន​ធ្វើ​ដំណើរ​ព្រម​គ្នា​ចាក​ចេញ​ពី​ប្រទេស​កំណើត​ទៅ​កាន់​ប្រទេស​ម៉ាឡេស៊ី​ក្នុង​នោះ​រួម​មាន​ Mini Miss Cambodia Lin Yang Yang- លីង យ៉ាង យ៉ាង , Little Miss Cambodia Samreth Potinda សំរិទ្ធ ប៉ូទីនដា , Miss Preteen Cambodia គង់ សោមា-Soma។

បវរ​កញ្ញា​ទាំង​ ៣ ​រូប​មាន​តួ​នាទី​ក្នុង​ការ​តំណាង​ឱ្យ​កម្ពុជា​ចូលរួម​ប្រកួត​កម្មវិធី Kids & Teens Pageant Global នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​ជាមួយ​ឈុត​តំណាង​ជាតិ​ដែល​បាន​រៀប​ចំ​ និង​ច្នៃ​យ៉ាង​ប្រណិត​សម្រាប់​ការ​ប្រកួត​មួយ​នេះ​។ ​ដោយ​ឡែក​ ឈុត​តំណាង​ជាតិ​របស់​អ្នក​ទាំង៣ មិនត្រឹមតែមានភាពប្រណិតស្រស់ស្អាត ថែមទាំង​មាន​អត្ថន័យ​យ៉ាងល្អថែមទៀតផង។

ខាង​ក្រោម​នេះ​ជា​ឈុត​តំណាង​ជាតិ​ទាំង​៣​ឈុត​ដែល​ត្រៀម​បង្ហាញ​ក្នុង​កម្មវិធី​ Kids & Teens Pageant Global ៖

ឈុត ​ព្រះស្រីលក្ម្សីបទុមវត្តី

ឈុតនេះរចនាឡើងក្នុង គោលបំណងឧទ្ទិសទៅដល់ព្រះម៉ែលក្ម្សីជាព្រះភគវតីនៃអង្គព្រះវិស្ណុ ដែលទ្រង់ជាទេពនៃភោគទ្រព្យ សិរីសួស្តី សុភមង្គល ថាមពល សោភ័ណភាព និង វិបុលភាព។ ព្រះម៉ែមានកំណើតពីការកូរសមុទ្រទឹកដោះ ហើយទ្រង់ជាកំពូលស្ត្រីដែលមានសម្រស់ដ៏ល្អលើសលប់ដែលជាទីចាប់អារម្មណ៍នៃគ្រប់អាទិទេពទាំងពួង។

រចនាឈុតដោយ ជ័យមង្គល Bong Dy makeup

គ្រង​ឈុត​ដោយ Mini Miss Cambodia លីង យ៉ាង យ៉ាង

ឈុត ​សុគន្ធោទកក្សត្រិយ៍

ឈុតនេះរចនាឡើង ក្នុងគោលបំណងឧទ្ទិសទៅដល់ព្រះម៉ែគង្គាដែលជា ទេពស្រីមួយ​អង្គនៃក្រសែទឹកដ៏ស័ក្ដិសិទ្ធិដែលផ្តល់នូវ ជីវិត និងលាងជម្រះ​វមន្ទិលសៅហ្មងរបស់សព្វសត្វ ។ ព្រះម៉ែគឺជាស្ត្រីដែលមានសម្រស់ស្រស់ស្អាតផូរផង់ សុគន្ធោទក្សត្រិយ៍ ប្រែថាជាក្សត្រីនៃទឹកដែលមានក្លិនដ៏សុគន្ធពិដោរសុះសាយ។

រចនាឈុតដោយ ជ័យមង្គល Bong Dy makeup

គ្រង​ឈុត​ដោយ Little Miss Cambodia សំរិទ្ធ ប៉ូទីនដា

ឈុត សោមាទេពរក្សាសមុទ្រ

ឈុតនេះត្រូវបានបង្កេីតឡេីងដោយយកលំនាំនៃព្រេងនិទាន​ខ្មែរបុរាណ គឺព្រះនាងនាគសោមា ដែលជាអង្គក្សត្រីដំបូងនៃកំណេីតប្រទេសខ្មែរ។ តាមព្រេងបុរាណពូជពង្សនាគរាជ គឺជាពូជពង្សអស្ចារ្យក្នុងការថែរក្សារដែនទឹក ហេីយឈុតនេះត្រូវបានរចនា កែច្នៃជាសិល្បៈបុរាណលាយ និងវប្បធម៍សម័យកាលបច្ចុប្បន្ន ដេីម្បីជាចំណីចក្ខុប្លែក ស្រស់ស្អាតស័ក្តិសម​តួ​ខ្លួននៃនាងកញ្ញា។ ពន្លឺភ្លឺផ្លេកនៃតួ​ឈុតទាំងមូល ប្រៀបប្រដូចទៅនឹងពន្លឺប្រដេញនៃទឹករលកសមុទ្រកម្ពុជា ដ៏មានសោភណភាព និងសក្ដានុពលទេសចរណ៍យ៉ាងសំខាន់ក្នុងទ្វីបអាសុីនេះផងដែរ។

រចនាឈុតដោយ តំណក់ពេជ្រ សំអាងការ

គ្រង​ឈុត​ដោយ Miss Preteen Cambodia គង់ សោមា

ប្រភពរូបភាព ៖ Miss Preteen International Cambodia 



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ម្ចាស់ស្នាដៃសៀវភៅ The Man Who stole the gods នឹងបង្ហាញវត្តមាននៅកម្ពុជា

ម្ចាស់​ស្នាដៃ​សៀវភៅ «The Man Who stole the gods» នឹង​បង្ហាញ​វត្តមាន​ដោយ​ផ្ទាល់​នៅ​កម្ពុជា​ដើម្បី​ចូលរួម​ចែក​រំលែក និង​បក​ស្រាយ​រឿងរ៉ាវ​នៃ​ការ​លួច​និង​ជួញ​ដូរ​វត

“រឿងរ៉ាវក្មេងប្រុសកម្សត់ AI” ក្លាយជាអន្ទាក់ផ្លូវចិត្ត បោកប្រាស់យកប្រាក់ពីមនុស្សចាស់នៅចិន

មនុស្សចាស់នៅប្រទេសចិនចាញ់បោកវីដេអូដែលបង្កើតដោយ AI ដោយជួយទិញទំនិញដែលមានតម្លៃខ្ពស់ជាងទីផ្សារ ខណៈជនខិលខូចអាចរកប្រាក់កម្រៃចន្លោះ ២ ០០០ ទៅ ៣ ០០០ យ៉ន់

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតកំពុងវាយលុកប្រព័ន្ធទូទឹកកកផ្សារទំនើបទូទាំងអឺរ៉ុប ស្របពេលប្រទេសជាច្រើនប្រកាសឱ្យប្រជាជនទិញស្បៀងត្រៀមទុក

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតបានវាយលុកលើហាងទំនិញគ្រឿងទេស និងផ្សារទំនើបនានានៅក្នុងប្រទេសអឺរ៉ុបយ៉ាងហោចណាស់ចំនួនប្រាំបួន កាលពីថ្ងៃចន្ទ ដែលបានជំរុញឱ្យសហភាព

បុរសចិនម្នាក់ប៉ងធ្វើអត្តឃាតក្រោយបែកធ្លាយវីដេអូអាក្រាត និងទិន្នន័យផ្ទាល់ខ្លួនទាំងអស់ បន្ទាប់ពីធ្លាក់ចូលក្នុងអន្ទាក់ Romance Scam

ថ្មីៗនេះយោងតាមតម្រុយរាយការណ៍ពីប្រជាពលរដ្ឋ សមត្ថកិច្ចប៉ូលិសទីក្រុង Huludao ខេត្ត Liaoning បានបំបែកក្រុមឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងអំពើទុច្ចរិតថ្មីមួយដែលដឹកនាំដោយ

ឱកាសសម្រាប់អ្នក Single! ហ្វាំងឡង់ផ្តល់ដំណើរកម្សាន្តឥតគិតថ្លៃដល់អ្នកឥតគូ មកស្វែងរកស្នេហ៍ពិតលើទឹកដីប្រទេសខ្លួន

ប្រទេសហ្វាំងឡង់កំពុងស្វែងរកអ្នកនៅលីវពីជុំវិញពិភពលោកចំនួន ១៦ នាក់ ដែលស្ម័គ្រចិត្តចូលរួមដំណើរកម្សាន្តដោយឥតគិតថ្លៃរយៈពេល ៤ ថ្ងៃ ដើម្បីធ្វើការណាត់ជួបបែប Blind date

មាលា ជាប់ក្នុងបញ្ជីឈ្មោះបេក្ខភាព The 100 most beautiful faces 2026 ពី វេទិកា​កម្សាន្ត TC Candler

កូន​ខ្មែរ​កាត់​បារាំង Mélia Constantin ត្រូវ​បាន TC Candler ដែល​ជាវេទិកាកម្សាន្ត​ដ៏​ល្បីល្បាញ​លើ​ពិភពលោក បាន​ជ្រើសរើស​ឲ្យ​មាន​ការ​បោះឆ្នោត ដើម្បី​ក្លាយ​ជា​បេក្ខ

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New



Leave a Reply

Your email address will not be published.Required fields are marked *