បង្ហាញសមាសភាពតួឯកប្រុសស្រីក្នុងភាពយន្តចម្រៀងបទ «ទុក្ខស្រីប្តីព្រាត់»​ និង «ជីវិតក្មេងវត្ត»

ថ្មីៗនេះ ផលិតករភាពយន្តដ៏ល្បីល្បាញ និងជាអ្នកទទួលបន្ទុកដឹកនាំសម្តែង​ភាពយន្ត​ចម្រៀង​ «ទុក្ខស្រីប្តីព្រាត់» និង «ជីវិតក្មេងវត្ត» លោក ហ្វៃ សំអាង បាន​ទម្លាយ​នូវ​មុខមាត់​ពិត និងសមាសភាព​របស់​តួឯកប្រុសស្រី «ទុក្ខស្រីប្តីព្រាត់»​ និង «ជីវិតក្មេងវត្ត» ដែលត្រូវជ្រើសសម្តែងក្នុងភាពយន្តចម្រៀងបទ​បែប​ប្រ​វត្តិ​សាស្ត្រ ដែលជា​ការនិពន្ធ​ទំនុ​ក​ច្រៀង​ក្រោម​ស្នាដៃ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា។

ជាក់ស្តែង តាមការបង្ហោះឱ្យដឹងលើគណនីហ្វេសប៊ុកផ្លូវការរបស់លោក ហ្វៃ សំអាង តួឯក​ប្រុសស្រីក្នុង​ភាពយន្ត ​និង​ចម្រៀង​បទ «ទុក្ខ​ស្រី​ប្តី​ព្រាត់» នេះ ​គឺ​លោក ប៉ាន់ ខែម​ម៉ា​នូ សម្តែងជាតួ​សម្តេច​តេ​ជោ ហ៊ុន សែន និង​កញ្ញា ឈិន មុន្នីនាថ សម្តែងជា​តួ​សម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន​។​ ក្រៅពីតួឯកប្រុសស្រីទំាងពីក៏មានវត្តមានចូលរួម​សម្តែង​ពី​តារា​ល្បីៗ​ដូចជា លោក អ៊ុន សិទ្ធា ​លោក លឹម រដ្ឋា ​លោក អាដាម ​លោក សួន ពិសិដ្ឋ ​នាយ ស្ពៃ DJ ផាន់ រ៉ុង និង​តារា​ជា​ច្រើ​ន​ទៀតផងដែរ​។

ទន្ទឹមនឹងការទទួលបានតំណែងតួឯករបស់លោក ប៉ាន់ ខែម​ម៉ា​នូ និង​កញ្ញា ឈិន មុន្នីនាថ ក្នុងភាពយន្ត​ចម្រៀង​«ទុក្ខស្រីប្តីព្រាត់» លោក ឆឹម សក្កដា និង ឌួង ហ្សូរីដា ក៏ទទួលបានតំណែងតួឯកប្រុសស្រីក្នុង ភាពយន្តចម្រៀង​ «ជីវិតក្មេងវត្ត» ជាការនិពន្ធទំនុកច្រៀង​ដោយ​ សម្តេច​តេជោ​ ហ៊ុន​ សែន​ បទចម្រៀងដ៏ល្បីល្បាញនិងមានប្រជាប្រិយភាពយ៉ាងខ្លាំង​ បង្ហាញពីខ្សែជីវិតតស៊ូពុះពារគ្រប់បែប​ យ៉ាងរបស់កូនកសិករ​ម្នាក់ ចាកចេញពីលោកឪពុក​ អ្នកម្តាយ​ បងប្អូន​ទាំងខ្លួននៅក្មេងខ្ចី ផ្ញើខ្លួននឹងសង្ឃមានវត្តអារាមជាទីស្នាក់​អាស្រ័យ​ដើម្បីក្រេប​យកចំណេះវិជ្ជា​ ជាខ្សែជីវីតពិតរបស់សម្តេចតេជោ​ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បទ​ចម្រៀង​ដ៏ពីរោះនិងមានអត្ថន័យ​ ទុកជាកញ្ចក់ឆ្លុះសម្រាប់មនុស្សគ្រប់ជំជាន់។ បទសន្ទនា​ និង​ ដឹកនាំការសម្តែង​ដោយ​ លោក​ ហ្វៃ​ សំអាង​ ផលិត​ដោយ​ សមាគម​សិល្បករ​ខ្មែរ​ អ្នក​នាង​ ចន​ ច័ន្ទលក្ខិណា​ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន