ភួង សាវាតា បង្ហាញជំនឿចិត្តលើរឿង «ភ្នាក់ងារ CICADA» ដែលកំពុងត្រៀមចាក់បញ្ចាំងឆាប់ៗនេះ!

តារាចម្រៀង និងជាតារាសម្តែងរូបសង្ហា លោក ភួង សាវាតា កំពុងត្រៀមបង្ហាញខ្លួនក្នុងរឿងថ្មីសន្លាងមួយរបស់ AMS ជាភាពយន្តកំប្លែងបែបយុវវ័យនិយាយពីការបើកអាជីវកម្មខ្នាតតូចមួយ មានចំណងជើងថា «ភ្នាក់ងារ CICADA»។ 

ក្រោយបានសម្តែងក្នុងរឿងនេះហើយ សាវាតា ដែលសម្តែងជាតួអង្គឈ្មោះថា ភីភូ បានប្រាប់ឱ្យដឹងថា រឿងនេះជារសជាតិថ្មីប្លែកមិនធ្លាប់មានពីមុន សូម្បីលោកក៏ពុំធ្លាប់តួអង្គចរិតដូច ភីភូ ពីមុនមកដែរ ប៉ុន្តែលោកស្រលាញ់ហើយពេញចិត្តសម្តែងតួអង្គនេះ ទោះពេលថតលោកជួបផលលំបាកច្រើនយ៉ាងណាក្តី។

តារាវ័យ​ក្មេង​និងជាអ្នកបម្រើការលើយន្តហោះរូបនេះថា ត្បិតនៅក្រៅលោកជាមនុស្សមិនសូវមាត់ក៏ពិតមែន តែក៏មិនដូចតួអង្គ ភីភូ ដែលលោកសម្តែងក្នុងរឿងនេះទេ ព្រោះតួអង្គ ភីភូ ជាបុគ្គលិកច្បាស់លាស់ខ្លាំង កាន់ខាងផ្នែកប្រតិបត្តិការ ជាមនុស្សឈាមត្រជាក់មិនសូវយល់មុខអ្នកណា ធ្វើឱ្យគ្រប់គ្នាមិនសូវចូលចិត្តជាពិសេស គឺស្រីគុជ បុគ្គលិកផ្នែកជំនួយការទូទៅ។ តែលោក ជាមនុស្សប្រុសស្អាតសង្ហា រៀបចំខ្លួនមានរបៀបរៀបរយ ជាមនុស្សច្បាស់លាស់និងការងារ ចូលចិត្តស្រាវជ្រាវ ហើយធ្វើការតែងមានអំណះអំណាងច្បាស់ ចរិតមិនសូវខ្វល់អ្នកដទៃ និយាយត្រង់ៗមិនសូវចេះខ្លាចចិត្តមនុស្សជុំវិញខ្លួន តែមិនចេះប្រកាន់ច្រើន ជាមនុស្សម៉ឺងម៉ាត់ក្នុងការងារ។

សាវាតា ថា៖ «ចំពោះខ្ញុំតួអង្គនេះពិបាកសម្តែងព្រោះថា ទី១ វាខុសពីចរិតរបស់ខ្ញុំ ទោះបីខ្ញុំជាមនុស្សមិនសូវចូលចិត្តនិយាយច្រើន អត់់សូវចូលចិត្តនិយាយច្រើន តែខ្ញុំក៏អត់ដល់ថ្នាក់ភ្លឹកៗពេកបែបហ្នឹងដែរ។ ទី២ ចំពោះខ្ញុំផ្ទាល់ ខ្ញុំតែងតែរំពឹងចង់ឱ្យការសម្តែងរបស់ខ្ញុំពេលដែលចេញទៅគឺមានការទទួលស្គាល់ និងអ្នកមើលគាត់មានអារម្មណ៍ជាមួយតួ គាត់ទទួលបានអ្វីដែលយើងចង់ប្រាប់ទៅគាត់។ នេះហើយគឺផលលំបាក ព្រោះយើងមិនមែនគ្រាន់តែសម្តែងឱ្យតែហើយៗ តែយើងយកគុណភាព និងត្រូវការឱ្យអ្នកមើលទទួលស្គាល់នូវអ្វីដែលជាតួអង្គ និងអត្តចរិតតួអង្គដែលយើងសម្តែង»។

សាវាតា ជឿជាក់ថា ភាពយន្តកំប្លែងបែបយុវវ័យរឿង «ភ្នាក់ងារ CICADA» នឹងទាក់ទាញចំណាប់អារម្មណ៍មហាជន ពិសេសយុវវ័យ ព្រោះតែការសម្រិតសម្រាំងសាច់រឿង និងបច្ចេកទេសថត។ ម៉្យាង ភាពដដែលៗជាសត្រូវនៃកែវភ្នែក ដូចនេះហើយរឿង «ភ្នាក់ងារ CICADA» ជារសជាតិថ្មីប្លែកមិនធ្លាប់មាន មិនសូវស៊ាំញ៉ាំ មិនសូវរ៉ូមែនទិចខ្លាំងពេករហូតធុញទ្រាន់នោះទេ ពោលគឺរឿងនេះ ត្រូវផ្នត់គំនិតយុវវ័យនាពេលបច្ចុប្បន្នតែម្តង។

ព្រោះរសជាតិថ្មីប្លែកមិនធ្លាប់មានពីមុនដូច្នេះ ធ្វើឱ្យកម្លោះសង្ហា ភួង សាវាតា មានជំនឿចិត្តខ្ពស់ថា មហាជននឹងស្គាល់លោកកាន់តែច្រើនឡើង តាមរយៈការសម្តែងក្នុងរឿង «ភ្នាក់ងារ CICADA» នេះ លោកពិតជាមានមោទនភាព និងសប្បាយចិត្តដែលបានរួមការងារជាមួយក្រុមការងារដែលមានស្តង់ដា វិជ្ជាជីវៈ និងពេញដោយទំនូលខុសត្រូវ ខុសពីបទពិសោធន៍ចាស់ដែលធ្លាប់ជួបកន្លងមក។

សូមជម្រាបថា «ភ្នាក់ងារ​ស៊ីកាដា» ជាស្នាដៃនិពន្ធ​របស់ កញ្ញា សេង រស្មី ​ដឹកនាំ​សម្ដែងដោយ Mr. Rango និង​កញ្ញា ធាង តូច។ រឿងនេះ ត្រូវ​និពន្ធ​ឡើង​ដោយ​ផ្អែក​លើ​បទ​ពិសោធន៍​ពិត​នៃ​ការ​បរាជ័យ​ក្នុង​ការ​ធ្វើ​អាជីវកម្ម របស់​បុគ្គល​ខ្វះខាត​បទពិសោធន៍​រកស៊ី ហើយ​ហ៊ាន​ចេញ​រក​ស៊ី​ទាំង​ប្រថុយ ហើយ​សាច់រឿង​សុទ្ធតែ​ជា​រឿង​ពិត ធ្លាប់​បាន​កើត​ឡើង​ក្នុង​សង្គម ដែល​រឿង​ខ្លះ​ស្ទើរតែ​មិន​គួរ​ឲ្យ​ជឿ តែ​វា​បាន​កើត​ឡើង​មែន។

រឿង​នេះ​ចូលរួម​សម្ដែង​ដោយ​តារា​ល្បីៗ​ជាច្រើន​រូបដែលកំពុងមានឈ្មោះបោះសំឡេងក្នុងដួងចិត្តយុវវ័យ ដូចជា កញ្ញា ដាដាវ ដើរតួ កញ្ញា ប៊ុន កែវវាចា, កញ្ញា សាន ដេបូរ៉ា ដើរតួរជា ស្រីគជ់, លោកដេវិត ដើរតួរជា ដេវិត, លោក ដារ៉ុង ដើរតួរជាង Tim Por, លោក ពិរាជ្យ ដើរតួរជា វណ្ណរ៉ុង និងលោក ភួង សាវតា ដើរតួរជា ភីភូ។ កុំ​ភ្លេច​រង់ចាំ​ទស្សនា​រឿង «ភ្នាក់ងារ CICADA» លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ AMS Infotainment និង Website AMS Infotainment នៅពេលឆាប់ៗខាងមុខនេះ រៀងរាល់​ថ្ងៃ​អាទិត្យ វេលា​ម៉ោង ០៨ និង ៣០ នាទី៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ជប៉ុនផលិត «ទូទឹកកកក្លាសេមនុស្ស» ដើម្បីទប់ទល់នឹងកម្ដៅដែលកើនឡើងដល់ ៤០ អង្សាសេ

បញ្ហាកម្ដៅឡើងខ្លាំង បានរុញច្រានឱ្យក្រុមហ៊ុនមួយនៅជប៉ុនផលិតទូរទឹកកកសម្រាប់ក្លាសេមនុស្ស លក់ចេញក្នុងតម្លៃ ៩ ៣០០ ដុល្លារអាមេរិក ដោយមានអតិថិជនគោលដៅជាអ្នកធ្វើការតាមការដ្ឋានសំណង់ រោងចក្រ និងឃ្លាំង

អ្នកដឹកនាំរឿង Odyssey៖ ភាពយន្តខ្លាំងមិនបាច់ពឹង CG ជីវិតពិតមិនបាច់ពឹងស្មាតហ្វូន

អ្នកគាំទ្រភាពយន្តហូលីវូដភាគច្រើនអាចនឹងចងចាំហើយថាភាពយន្តរបស់ Christopher Nolan ដែលជាផលិតករ អ្នកដឹកនាំ និងជាអ្នកនិពន្ធពីក្រោយភាពយន្តធំៗដូចជា The Odyssey, Oppenheimer និង Interstellar... គឺ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្ដល់អនុសាសន៍បំផុសគំនិតលើកស្ទួយមង្គលការខ្មែរ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រី​ទី​១​នៃ​កម្ពុជា​បាន​បង្ហាញ​វត្តមាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​ពិព័រណ៍​អាពាហ៍ពិពាហ៍ លើក​ទី៣។ ជាមួយ​គ្នា លោក​ជំទាវ​ក៏​បាន​ផ្ដល់​ជា​អនុសាសន៍​សំខាន់ៗ ៥ ចំណុច​ដើម្បី​ឱ្យ​មង្គលការ​

ប្រជាជនជប៉ុនពិចារណាទិញ “ផ្ទះមានខ្មោច” ក្នុងពេលទីផ្សារអចលនទ្រព្យឡើងថ្លៃ

ប្រសិនបើដឹងថាផ្ទះមួយនេះធ្លាប់មានប្រវត្តិគួរឱ្យខ្លាច តើអ្នកនៅតែហ៊ានទិញ ឬជួលដែរឬទេ? សម្រាប់ប្រជាជនជប៉ុន សំណួរនេះអាចមិនមែនត្រឹមតែជាជំនឿទាក់ទងនឹងរឿងខ្មោចនោះទេ ប៉ុន្តែវាក៏ជះឥទ្ធិពលដល់ទីផ្សារ

Julia Russell បវរកញ្ញាកូនកាត់ខ្មែរ-អង់គ្លេស មានទាំងចំណេះដឹង និងរូបសម្រស់ អាចចេញទៅប្រកួតលើឆាកអន្តរជាតិម្ដងទៀតឬទេ?

រ៉ូសស្យែល ហ្សូលីយ៉ា កូន​ខ្មែរ​កាត់​អង់គ្លេស​ដែល​មាន​ទាំង​ចំណេះដឹង រូប​សម្រស់ និង​ធ្លាប់​តំណាង​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ទៀត​នោះ បាន​វិល​មក​កាន់​ឆាក​ប្រកួត​បវរកញ្ញា​ក្នុង​ស្រុក​ម្ដង​ទៀត​ហើយ ដើម្បី​អាច​មាន​ឱកាស​ចេញ​ទៅ​តំណាង​កម្ពុជា លើ​ឆាក​បវរកញ្ញា​

Angelina Jolie បង្ហាញអារម្មណ៍ក្ដុកក្ដួលចំពោះប្រជាជនកម្ពុជា ក្នុងគម្រប់ខួបមួយឆ្នាំនៃការផ្ទុះអាវុធនៅព្រំដែន

នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ដែលជាគម្រប់ខួបមួយឆ្នាំនៃការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា កំពូលតារាសម្ដែងស្រីអាមេរិក Angelina Jolie បានបង្ហោះសារបង្ហាញពីការលំបាករបស់ប្រជាជនកម្ពុជាដែលមិនទាន់

មូលនិធិម៉ាដក្សរបស់ Angelina Jolie ជួយប្រជាជនសំឡូតអស់ពេលជាង ២៣ ឆ្នាំ

នៅថ្ងៃទី២៣​ ខែកក្កដា នេះ តារាសម្ដែងហូលីវូដ Angelina Jolie បានចែករំលែកព័ត៌មានពីមូលនិធិម៉ាដក្សភ្ជាប់ជាមួយនឹងរូបភាពកាលដែលលោកស្រីបានធ្វើដំណើរមកកាន់ទឹកដីស្រុកសំឡូត ខេត្តបាត់ដំបង។

ហេតុផលគួរឱ្យភ្ញាក់ផ្អើលដែល Madonna, Shakira, BTS និង Justin Bieber មិនទទួលបានប្រាក់ឈ្នួលសូម្បី ១ ដុល្លារពីការសម្ដែងនៅ World Cup

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលការប្រកួតផ្តាច់ព្រ័ត្រ FIFA World Cup ឆ្នាំ 2026 បានបង្ហាញនូវកម្មវិធីសម្តែងពេលសម្រាកពាក់កណ្តាលតង់តាមបែប Super Bowl។ ខណៈដែលអេស្ប៉ាញ និងអាហ្សង់ទីនចាកចេញពី

ស្ថានីយប៉ូលិសចិន ទទួលចិញ្ចឹមឆ្មាគ្មានផ្ទះសម្បែង និងឱ្យធ្វើជា «ប៉ូលិសឆ្មា» ជួយចាប់សត្វកណ្តុរ

ស្ថានីយប៉ូលិសជាច្រើននៅប្រទេសចិន បានចាប់ផ្តើមទទួលចិញ្ចឹមសត្វឆ្មាគ្មានផ្ទះសម្បែងដែលត្រាច់ចរតាមដងផ្លូវជិតស្ថានីយ និងបានធ្វើការតែងតាំងក្រៅផ្លូវការឱ្យឆ្មាទាំងនេះធ្វើជា «ប៉ូលិសឆ្មា» ប្រចាំការនៅតាមស្ថានីយ

យុវជន Gen Z ចិនយកសម្លៀកបំពាក់បុរាណ ជាការរត់គេចពីភាពហត់នឿយនឹងពិភពបច្ចុប្បន្ន

ការរស់នៅក្នុងសង្គមដែលទីផ្សារការងារមានការប្រកួតប្រជែងកាន់តែខ្លាំង ជាការដាក់សម្ពាធលើបញ្ហាសេដ្ឋកិច្ច រហូតដល់ប្រជាជនចិនជាច្រើនបានសម្រេចចិត្តពន្យារពេលរៀបការ និងមានកូន ទុក្ខលំបាកទាំងនេះបានរុញច្រានឱ្យឧស្សាហកម្មសម្លៀកបំពាក់