គួរដឹង និងត្រៀមអ្វីខ្លះ មុនទៅលេងក្បាលស្ពាន?

សម្រាប់អ្នកដែលចង់ដើរលេងនៅកន្លែងដែលអាចលើឡើងលើភ្នំមិនខ្ពស់ពេក ក៏មិនទាបពេក ហើយមានទឹកជ្រោះលេងទៀតនោះ អ្នកមិនគួររំលងរមណីយដ្ឋានក្បាលស្ពានឡើយ។ ប្រហែលជាមានអ្នកខ្លះធ្លាប់តែលឺគេហៅថា «ជ្រលងលិង្គ១ពាន់» ដែលជាឈ្មោះហៅតាមលក្ខណៈពិសេសរបស់រមណីយដ្ឋានប្រវត្តិសាស្ត្រមួយនេះ និងជាប្រភពនៃទឹកស្ទឹងសៀមរាប ក៏ដូចជាស្ទឹងមួយចំនួនទៀតផងដែរ។

ធ្វើដំណើរកាត់តាមស្រុកបន្ទាយស្រី ក្នុងចម្ងាយប្រមាណ៥០គម ពីក្រុងសៀមរាប តាមផ្លូវចូលដីក្រហមតូចល្មមទៅដល់ជើងភ្នំ មុននឹងត្រូវធ្វើដំណើរឡើងដោយថ្មើរជើងក្នុងរយៈចម្ងាយប្រហែល២គម ដែលជាទូទៅប្រើពេលខ្ទង់៣០-៤០នាទី។

ដោយសារតែត្រូវធ្វើដំណើរឡើងដោយថ្មើរជើង សូមត្រៀមសម្លៀកបំពាក់ និងស្បែកជើងដែលអំណោយផលដល់ដំណើររបស់អ្នក ហើយក៏កុំភ្លេចខ្ចប់អាហារ និងសម្ភារៈខ្លះទៅផង បើសិនអ្នកមានបំណងទទួលទានអាហារនៅទីនោះ។

សូមកុំបារម្ភអី…ទោះបីដើរឡើងភ្នំក៏ពិតមែន​ តែផ្លូវមិនពិបាកនោះទេ ហើយក៏មិនទេរខ្លាំងនោះដែរ អ្នកអាចចំណាយពេលគយគន់ព្រៃព្រឹក្សាខៀវស្រងាត់អមសងខាងផ្លូវ ស្របពេលដែលសោតារបស់អ្នកត្រូវបានបំពេរដោយសម្លេងសត្វយំឆ្លើយឆ្លងគ្នាយ៉ាងពិរោះ។ អាចរាប់ទុកថាជាពេលធ្វើលំហាត់ប្រាណនៅក្នុងពិភពធម្មជាតិ និងជាវេលាដ៏កម្រ…

អ្នកក៏អាចឈប់សម្រាកអង្គុយលើផ្ទាំងថ្មតាមផ្លូវ និងសាលាសំណាក់នៅប្រហែលពាក់កណ្តាលផ្លូវផងដែរ តែកុំភ្លេចត្រៀមទឹក និងចំណីខ្លះផង (អាចទិញពីក្រោមឲ្យហើយ) ព្រោះមិនមានអ្នកលក់អ្វីឡើយនៅខាងលើនោះ។

ពេលទៅដល់ចំណុចមួយកៀកនឹងគោលដៅ អ្នកនឹងឃើញមានផ្លូវបំបែកជា២ ដែលសុទ្ធតែអាចទៅបានដូចគ្នា គ្រាន់តែផ្លូវខាងឆ្វេងនឹងនាំអ្នកទៅខាងទឹកធ្លាក់មុន ហើយផ្លូវត្រង់បញ្ឈិតស្តាំ នឹងនាំអ្នកទៅដល់ផ្នែករូបចម្លាក់មុន។ ការដើរមើលចម្លាក់មុនអាចនឹងប្រសើរជាង​ ព្រោះអ្នកនឹងអាចរីករាយនឹងការងូតទឹកជ្រោះតូចល្មមមួយដ៏ត្រជាក់តាមក្រោយ។

ងាកមកផ្នែកទៀតវិញ អ្នកនឹងមើលឃើញរូបចម្លាក់លិង្គអ​មដោយរូប​យោនី​ជា​និមិត្ត​ជាប់​បល្ល័ង្ក ​ជាច្រើនត្រូវបានឆ្លាក់យ៉ាងប្រណិតនៅបាតស្ទឹងក្នុងរយៈប្រមាណ២០០ម៉ែត្រ នៅតាមផ្ទាំងថ្មដែលនៅក្រោម និងអមមាត់ស្ទឹងផ្ទាល់។ មិនត្រឹមតែប៉ុណ្ណោះ ក៏មាន​រូប​ព្រះ​នារាយណ៍​ផ្ទុំ​កណ្តាល​មហាសមុទ្រ​នា​អន្តរ​សម័យមួយ​នៃ​ព្រះព្រហ្ម​ផុស​ចេញពី​ផ្ចិត​នៃ​ព្រះ​នារាយណ៍​តាម​ផ្កាឈូក​មួយ​ទង​ ដើម្បី​មក​បង្កើត​សត្វលោក​សា​ជា​ថ្មី ដែលជាកន្លែងដែលប្រជាជនជំនាន់មុនជឿថា ទឹកដែលហូរកាត់ទីនេះ ជាទឹកមន្តដ៏ស័ក្តិសិទ្ធ។

ក្រៅពីទស្សនាចម្លាក់ដ៏អស្ចារ្យតាមស្ទឹងរាក់ៗថ្វាឈ្វេង ក៏ដូចជាសប្បាយ​នឹងការងូតទឹកជ្រោះ អ្នកក៏អាចញ៉ាំអាហារជុំគ្រួសារ ឬមិត្តភក្តិនៅទីនោះផងដែរ តែសូមរក្សាអនាម័យ និងសណ្តាប់ធ្នាប់ផង។


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សិល្បករជាច្រើនពាន់នាក់ចូលរួមកម្មវិធី ពិសាអាហារសាមគ្គី និងបំពាក់គ្រឿងឥស្សរិយយស

នា​ថ្ងៃ​ទី​២៥​ ខែ​ មេសា ​ឆ្នាំ ​២០២៤​ សិល្ប​ករ សិល្ប​ការិនី គ្រប់​ទម្រង់​បាន​អញ្ជើញ​ជា​កិត្តិយស​ចូល​រួម​ក្នុង​កម្មវិធី “ពិសាអាហារសាមគ្គី និងបំពាក់គ្រឿងឥស្សរិយយសជូនលោកគ្រូ អ្នកគ្រូ

សមាជិកក្រុមចម្រៀងនារីល្បីៗ រួមទាំង Girls’ Generation និង Apink ត្រូវដកហូតយកលិខិតឆ្លងដែន និងជាប់នៅឯកោះ បាលី

ក្រុមការងារ និងសមាជិកក្នុងកម្មវិធី “Pick Me Trip” បានកំពុងជាប់គាំងនៅលើ កោះបាលី ប្រទេស ឥណ្ឌូនេស៊ី បន្ទាប់ពីបានចូលទៅថតកម្មវិធីទាំងខុសច្បាប់ ..

មិនធម្មតា! ពូកែទាំងរឿងវិនិយោគ Kim SooHyun ក្ដោបក្ដាប់អចលនទ្រព្យក្នុងដៃរាប់សិបលានដុល្លារ

Kim SooHyun ជាតារាសម្ដែងប្រុសដ៏លេចធ្លោម្នាក់ក្នុងប្រទេសកូរ៉េខាងត្បូង ក្រោយបង្ហាញមុខក្នុងរឿង “Queen Of Tears” ភាពល្បីល្បាញរបស់លោក បានឡើងដល់កម្រិតខ្ពស់បន្ថែមមួយទៀត ដែលធ្វើឲ្យតារាប្រុសក្មេងៗ

Miss Grand ភ្នំពេញ បញ្ចេញទេពកោសល្យជាកញ្ចប់ទាក់ការគាំទ្រ បែរមានអ្នកឱ្យកែចំណុចនេះ

ស្របពេលដែលសមភូមិ Miss Grand Cambodia 2024 កំពុងចាប់ផ្តើមឡើងកម្ដៅស្រឺតៗ កញ្ញា លឹម ចាន់សេរីរ័ត្ន Miss Grand Phnom Penh មិនបន្ធូរដៃឱ្យបេក្ខភាពផ្សេងទៀតឡើយ

ទៅការបងប្រុស វណ្ណដា ត្រូវអ្នក​​ព្រែកពោធិ​ ចោមរោមសុំថតព្រោងព្រាត

តារារ៉េបល្បីឈ្មោះលំដាប់ប្រទេស ម៉ាន់ វណ្ណដា ​ត្រូវ​ហ្វេន​ៗ​​ និង​អ្នកឃុំព្រែក​ពោធិ​ ចោម​រោម​សុំ​ថត​ព្រោង​ព្រាត ​ខណៈ​ចូល​រួម​ពិធី​មង្គល​ការ​បង​ប្រុស​បង្កើត​​ កាល​ថ្ងៃ​​​២៥ ​ខែ ​មេសា ឆ្នាំ ២០២៤

ចំណងស្នេហ៍រឹងមាំរយៈពេល ២៥ ឆ្នាំ របស់តួ យ៉ាងគួ និងសៀវឡុងនី ផ្អែមល្ហែមដូចព្រេងនិទាន

គូស្នេហ៍តារាស្រី Fann Wong និងតារាប្រុស Christopher Lee ត្រូវបានគេចាត់ទុកជា ជាគូស្នេហ៍ផ្អែមល្ហែម និងគម្រូមួយក្នុងពិភពសិល្បៈរបស់ប្រទេសសឹង្ហបុរី។ មិនត្រឹមតែមានទេពកោសល្យ និងជំនាញរៀងៗ ខ្លួន ថែមទាំងមានសម្រស់ស្រស់ស្អាត សង្ហា ស័កិ្ដសម គ្នាយ៉ាងខ្លាំង។ ជាពិសេស អ្នកទាំងពីរបានរៀបការបង្កើតគ្រួសារ ព្រមទាំងរក្សាចំណងស្នេហាអស់រយៈពេលជាង ២៥ ឆ្នាំមកហើយ។

ច្បាស់ៗពីគោលបំណងនៃការចូលរួមប្រកួត Miss Grand Cambodia 2024 របស់ រី ស្រីនេត

ដូចប្រិយមិត្តបានជ្រាបស្រាប់ហើយថា កញ្ញា រី ស្រីនេត ហៅ រី លីណា បានសម្រេចចិត្តដាក់ពាក្យប្រកួតប្រជែងកម្មវិធី Miss Grand Cambodia 2024 ដោយនាងត្រូវបានជ្រើសតាំងជា ...

ខ្លោចចិត្ដ! អតីតសមាជិកក្រុម Super Junior ទទូចចង់ជួបអ្នកគាំទ្ររហូតសុខចិត្ដឡើងច្រៀងមិនយកប្រាក់

ថ្មីៗ នេះ អតីតសមាជិកក្រុម Super Junior គឺតារាប្រុស Sungmin បានធ្វើការ live និយាយជជែកកម្សាន្ដជាមួយអ្នកគាំទ្រលើបណ្ដាញសង្គមយូធូបរប

ពូឃ្លាំង តារាចាស់វស្សាកំពូលកូរ ចូលទៅកូរដល់ក្នុងឡានអ្នកឈ្នះរបស់គ្រុឌ

រំភើបអស់ស្ទះ! ឡូយហ្ម៎ង បងប្រុស ឌុល សំបូរ រស់នៅភ្នំពេញ ឈ្នះរង្វាន់ឡានដ៏ថ្មីសន្លាងពីស្រាបៀរ គ្រុឌ ថែមទាំងបានជិះឡានថ្មីដើរលេងយ៉ាងសប្បាយរីករាយ