សាកជិះកន្រ្តកវិលមើលទិដ្ឋភាពក្រុងសៀមរាបម្តងមើល៎…មើលទៅទំនងណាស់!

បើអ្នកធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៦ ពីក្រុងសៀមរាបឆ្ពោះទៅកាន់ភូមិវប្បធម៌កម្ពុជា ពេលដែលទៅជិតដល់នោះ អ្នកប្រាកដជាមើលឃើញរូបរាងកន្ត្រកវិលដ៏ធំមួយមិនខានទេ ដែលនោះគឺជាកន្ត្រកវិលយក្សដែលខ្ពស់ជាងគេនៅក្នុងប្រទេសកម្ពុជា និងជាប់ចំណាត់ថ្នាក់លេខ៣ នៅតំបន់អាស៊ី ហើយត្រូវបានគេស្គាល់ថា អង្គរអាយ (Angkor Eye)។

ចំណាយត្រឹមតែ៥ដុល្លារ/នាក់ (សម្រាប់មនុស្សធំ) ឬ២.៥/នាក់ សម្រាប់ក្មេងក្រោម១២ឆ្នាំ (មិនគិតថ្លៃសម្រាប់ក្មេងក្រោម៣ឆ្នាំ)  លោកអ្នកអាចរីករាយក្នុងការគយគន់សម្រស់ដ៏ស្រស់ស្អាតនៃទីក្រុងសៀមរាប ព្រមទាំងតំបន់អង្គរ ពីលើរយៈកម្ពស់៨៥ម៉ែត្រ។

ប្រាកដជាប្លែកភ្នែក!!! ជាមួយនឹងទិដ្ឋភាព៣៦០ដឺក្រ ពីក្នុងកន្ត្រកវិលនីមួយៗដែលមានបំពាក់នូវម៉ាស៊ីនត្រជាក់ ប្រកបដោយផាសុកភាព និងសុវត្ថិភាពស្តង់ដារបែបជប៉ុន។

គួរបញ្ជាក់ផងដែរថា កន្ត្រកនីមួយៗអាចផ្ទុកមនុស្សបានដល់ទៅ ៤នាក់ ហេតុនេះហើយ បើទៅជាក្រុម ឬជាគូ ក៏បានដែរ…ការជិះមួយជុំៗ គឺមានរយៈពេល១៨នាទី សមល្មមនឹងឲ្យអ្នករីករាយនឹងទេសភាពដ៏កម្របានឃើញ ព្រមទាំងថតរូបទុកជាអនុស្សាវរីយ៍។

បើសិនជាអ្នកចង់ឃើញទេសភាពដែលជាប់ចិត្តជាងគេនោះ គួរតែជិះនៅពេលដែលព្រះអាទិត្យរៀបលិច ដើម្បីផ្តិតយករូបភាពបានកាន់តែស្រស់ស្អាត ក៏ដូចជាទាក់ភ្នែក។ តែបើចង់រ៉ូមែនទិកខ្លាំងៗ អាចជិះមើលទិដ្ឋភាពទីក្រុងពេលរាត្រីអមដោយភ្លើងពណ៌ភ្លឹបភ្លែតក៏ម្យ៉ាងដែរ។

ចំពោះទីតាំងវិញ គឺនៅជាប់នឹងភូមិវប្បធម៌កម្ពុជាតែម្តង ហើយជាទូទៅ កន្លែងនេះបើកដំណើរការពីម៉ោង២រសៀល ដល់ម៉ោង៩យប់ ជារៀងរាល់ថ្ងៃ ជាមួយនឹងការផ្តល់ជូនពិសេសទៅតាមថ្ងៃបុណ្យ ឬឱកាសពិសេសផ្សេងៗ ដែលលោកអ្នកអាចទទួលបានព័ត៌មានលម្អិតតាមទំព័រហ្វេសប៊ុកផ្លូវការ Angkor Eye។


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សិល្បករជាច្រើនពាន់នាក់ចូលរួមកម្មវិធី ពិសាអាហារសាមគ្គី និងបំពាក់គ្រឿងឥស្សរិយយស

នា​ថ្ងៃ​ទី​២៥​ ខែ​ មេសា ​ឆ្នាំ ​២០២៤​ សិល្ប​ករ សិល្ប​ការិនី គ្រប់​ទម្រង់​បាន​អញ្ជើញ​ជា​កិត្តិយស​ចូល​រួម​ក្នុង​កម្មវិធី “ពិសាអាហារសាមគ្គី និងបំពាក់គ្រឿងឥស្សរិយយសជូនលោកគ្រូ អ្នកគ្រូ

សមាជិកក្រុមចម្រៀងនារីល្បីៗ រួមទាំង Girls’ Generation និង Apink ត្រូវដកហូតយកលិខិតឆ្លងដែន និងជាប់នៅឯកោះ បាលី

ក្រុមការងារ និងសមាជិកក្នុងកម្មវិធី “Pick Me Trip” បានកំពុងជាប់គាំងនៅលើ កោះបាលី ប្រទេស ឥណ្ឌូនេស៊ី បន្ទាប់ពីបានចូលទៅថតកម្មវិធីទាំងខុសច្បាប់ ..

មិនធម្មតា! ពូកែទាំងរឿងវិនិយោគ Kim SooHyun ក្ដោបក្ដាប់អចលនទ្រព្យក្នុងដៃរាប់សិបលានដុល្លារ

Kim SooHyun ជាតារាសម្ដែងប្រុសដ៏លេចធ្លោម្នាក់ក្នុងប្រទេសកូរ៉េខាងត្បូង ក្រោយបង្ហាញមុខក្នុងរឿង “Queen Of Tears” ភាពល្បីល្បាញរបស់លោក បានឡើងដល់កម្រិតខ្ពស់បន្ថែមមួយទៀត ដែលធ្វើឲ្យតារាប្រុសក្មេងៗ

Miss Grand ភ្នំពេញ បញ្ចេញទេពកោសល្យជាកញ្ចប់ទាក់ការគាំទ្រ បែរមានអ្នកឱ្យកែចំណុចនេះ

ស្របពេលដែលសមភូមិ Miss Grand Cambodia 2024 កំពុងចាប់ផ្តើមឡើងកម្ដៅស្រឺតៗ កញ្ញា លឹម ចាន់សេរីរ័ត្ន Miss Grand Phnom Penh មិនបន្ធូរដៃឱ្យបេក្ខភាពផ្សេងទៀតឡើយ

ទៅការបងប្រុស វណ្ណដា ត្រូវអ្នក​​ព្រែកពោធិ​ ចោមរោមសុំថតព្រោងព្រាត

តារារ៉េបល្បីឈ្មោះលំដាប់ប្រទេស ម៉ាន់ វណ្ណដា ​ត្រូវ​ហ្វេន​ៗ​​ និង​អ្នកឃុំព្រែក​ពោធិ​ ចោម​រោម​សុំ​ថត​ព្រោង​ព្រាត ​ខណៈ​ចូល​រួម​ពិធី​មង្គល​ការ​បង​ប្រុស​បង្កើត​​ កាល​ថ្ងៃ​​​២៥ ​ខែ ​មេសា ឆ្នាំ ២០២៤

ចំណងស្នេហ៍រឹងមាំរយៈពេល ២៥ ឆ្នាំ របស់តួ យ៉ាងគួ និងសៀវឡុងនី ផ្អែមល្ហែមដូចព្រេងនិទាន

គូស្នេហ៍តារាស្រី Fann Wong និងតារាប្រុស Christopher Lee ត្រូវបានគេចាត់ទុកជា ជាគូស្នេហ៍ផ្អែមល្ហែម និងគម្រូមួយក្នុងពិភពសិល្បៈរបស់ប្រទេសសឹង្ហបុរី។ មិនត្រឹមតែមានទេពកោសល្យ និងជំនាញរៀងៗ ខ្លួន ថែមទាំងមានសម្រស់ស្រស់ស្អាត សង្ហា ស័កិ្ដសម គ្នាយ៉ាងខ្លាំង។ ជាពិសេស អ្នកទាំងពីរបានរៀបការបង្កើតគ្រួសារ ព្រមទាំងរក្សាចំណងស្នេហាអស់រយៈពេលជាង ២៥ ឆ្នាំមកហើយ។

ច្បាស់ៗពីគោលបំណងនៃការចូលរួមប្រកួត Miss Grand Cambodia 2024 របស់ រី ស្រីនេត

ដូចប្រិយមិត្តបានជ្រាបស្រាប់ហើយថា កញ្ញា រី ស្រីនេត ហៅ រី លីណា បានសម្រេចចិត្តដាក់ពាក្យប្រកួតប្រជែងកម្មវិធី Miss Grand Cambodia 2024 ដោយនាងត្រូវបានជ្រើសតាំងជា ...

ខ្លោចចិត្ដ! អតីតសមាជិកក្រុម Super Junior ទទូចចង់ជួបអ្នកគាំទ្ររហូតសុខចិត្ដឡើងច្រៀងមិនយកប្រាក់

ថ្មីៗ នេះ អតីតសមាជិកក្រុម Super Junior គឺតារាប្រុស Sungmin បានធ្វើការ live និយាយជជែកកម្សាន្ដជាមួយអ្នកគាំទ្រលើបណ្ដាញសង្គមយូធូបរប

ពូឃ្លាំង តារាចាស់វស្សាកំពូលកូរ ចូលទៅកូរដល់ក្នុងឡានអ្នកឈ្នះរបស់គ្រុឌ

រំភើបអស់ស្ទះ! ឡូយហ្ម៎ង បងប្រុស ឌុល សំបូរ រស់នៅភ្នំពេញ ឈ្នះរង្វាន់ឡានដ៏ថ្មីសន្លាងពីស្រាបៀរ គ្រុឌ ថែមទាំងបានជិះឡានថ្មីដើរលេងយ៉ាងសប្បាយរីករាយ