ត្រៀមទទួលបទពិសោធន៍ទស្សនាប្រាសាទក្នុងរមណីយដ្ឋានអង្គរនាពេលរាត្រីហើយឬនៅ? នាដើមខែធ្នូខាងមុខ ក្រសួងទេសចរណ៍នឹងបើកភ្លើងបំភ្លឺនៅតាមទីតាំងប្រាសាទចំនួន ៣ ក្នុងរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទៅ ៧ ខែ ធ្នូ ឆ្នាំ ២០២៦។

តាមការជូនដំណឹងលើផេកផ្លូវការរបស់ក្រសួងទេសចរណ៍បានឱ្យដឹងថា នៅដើមខែធ្នូខាងមុខនេះ នឹងមានការបើកភ្លើងបំភ្លឺនៅតាមតំបន់ប្រាសាទចំនួន ៣ រួមមាន៖ ប្រាសាទអង្គរវត្ត , ប្រាសាទតាព្រហ្ម និងខ្លោងទ្វារទន្លេអុំ។ ព្រឹត្តិការណ៍មួយនេះត្រូវបានឱ្យឈ្មោះថាជា «ពន្លឺរាត្រីអង្គរ» ឬ Angkor Glowing Night ដែលបើកសេរីឱ្យភ្ញៀវទាំងជាតិនិងអន្តរជាតិបានទស្សនានិងទទួលយកបទពិសោធន៍នៃផ្ទាំងទស្សនីយភាពប្រាសាទបុរាណខ្មែរក្នុងរាត្រីកាល។
ខាងក្រោមនេះជាកម្មវិធីលម្អិតរួមជាមួយទីតាំងប្រាសាទដែលនឹងត្រូវបើកភ្លើងបំភ្លឺជូនភ្ញៀវទេសចរទស្សនាកម្សាន្ត៖
ទី១. ប្រាសាទអង្គរវត្ត

-ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៦៖ ម៉ោង ១៨:០០ ដល់ ២៤:០០ យប់
-ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៦៖ ម៉ោង ០៣:០០ ដល់ ០៦:០០ ព្រឹក និងម៉ោង ១៨:០០ ដល់ ២៤:០០ យប់
-ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៦៖ ម៉ោង ១៨:០០ ដល់ ២៤:០០ យប់
ទី២. ប្រាសាទបាយ័ន

-ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៦៖ ម៉ោង ០៣:០០ ដល់ ០៦:០០ ព្រឹក និងម៉ោង ១៨:០០ ដល់ ២៤:០០ យប់
ទី៣. ខ្លោងទ្វារទន្លេអុំ

-ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៦៖ ម៉ោង ០៣:០០ ដល់ ០៦:០០ ព្រឹក និងម៉ោង ១៨:០០ ដល់ ២៤:០០ យប់
គួរបញ្ជាក់បន្ថែមថា «ការទស្សនាគឺបើកដោយសេរីពុំមានបង់ប្រាក់នោះឡើយ» សូមចូលរួមទស្សនា និងទៅលេងកម្សាន្តឱ្យបានច្រើនកុះករ ព្រមទាំងផ្ដិតយកភាពស្រស់ស្អាត និងអស្ចារ្យនៃប្រាសាទបុរាណខ្មែរលើទឹកដីអង្គរហើយចែកចាយភាពល្អឥតខ្ចោះ និងមានតែ១ ឱ្យពិភពលោកបានស្គាល់ឱ្យច្រើនបន្ថែមទៀត៕
រូបភាព ផ្ដល់ជូនដោយ MEAS
























































Account
Security
Favourite Content