ការជំរុញការគាំទ្រផលិតផលខ្មែរ នៅតែជាកិច្ចការដ៏សំខាន់ដែលទាមទារការយកចិត្តទុកដាក់ និងការចូលរួមពីគ្រប់ភាគី ទាំងរាជរដ្ឋាភិបាល ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និងប្រជាពលរដ្ឋ។ ការបន្តចូលរួមឧបត្ថម្ភរបស់ក្រុមហ៊ុន វឌ្ឍនៈ ក្នុងពិព័រណ៍ផលិតផលខ្មែរ «ខ្មែរធ្វើបាន» លើកទី២ ដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា គឺជាការរួមចំណែកលើកទឹកចិត្តឱ្យមានការគាំទ្រផលិតផលក្នុងស្រុក និងលើកស្ទួយសមត្ថភាពផលិតកម្មរបស់កម្ពុជា។

សម្រាប់ក្រុមហ៊ុន វឌ្ឍនៈ គុណភាពផលិតផល និងសុវត្ថិភាពរបស់អ្នកប្រើប្រាស់ គឺជាអាទិភាពចម្បង និងជាមូលដ្ឋាននៃការកសាងទំនុកចិត្តយូរអង្វែង។ ការគាំទ្រផលិតផលខ្មែរប្រកបដោយនិរន្តរភាព ទាមទារឱ្យផលិតផលខ្មែរមានគុណភាពល្អ សុវត្ថិភាព និងតម្លៃសមរម្យ។ មនោសញ្ចេតនាស្នេហាជាតិអាចជាកម្លាំងជំរុញឱ្យអ្នកប្រើប្រាស់សាកល្បងជ្រើសរើសផលិតផលខ្មែរ ប៉ុន្តែគុណភាព និងបទពិសោធន៍ល្អពីការប្រើប្រាស់ ជាកត្តាដែលធ្វើឱ្យអ្នកប្រើប្រាស់បន្តជ្រើសរើស និងណែនាំផលិតផលទាំងទៅកាន់អ្នកប្រើប្រាស់ផ្សេងទៀត។
ក្រុមហ៊ុន វឌ្ឍនៈ ចង់ឱ្យប្រជាជនខ្មែរគាំទ្រផលិតផលក្នុងស្រុកដោយមោទនភាព និងជឿជាក់លើគុណភាពពិត។ ការប្តេជ្ញាចំពោះគុណភាពរបស់ក្រុមហ៊ុន វឌ្ឍនៈ ត្រូវបានឆ្លុះបញ្ចាំងតាមរយៈការឈ្នះមេដាយមាស ពានពេជ្រ និងពានគុណភាពលេខ១ សរុបចំនួន ១០០ ពានរង្វាន់ ពីស្ថាប័នវាយតម្លៃគុណភាពអន្តរជាតិ។
សូមចូលរួមទទួលយកបទពិសោធន៍ផ្ទាល់ពីស្នាដៃកូនខ្មែរ ក្នុងពិព័រណ៍ផលិតផលខ្មែរ «ខ្មែរធ្វើបាន» លើកទី២ ចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ ២០២៦។ ស្មារតីខ្មែរតែ១ រួមគ្នាលើកកម្ពស់គុណភាព កសាងទំនុកចិត្ត និងគាំទ្រផលិតផលខ្មែរប្រកបដោយនិរន្តរភាព!



































































Account
Security
Favourite Content