វិធីគិតដែលធ្វើឲ្យអ្នកឆាប់បំភេ្លចសង្សាចាស់បានលឿន!

ហេតុអ្វីបានជាអ្នកនៅតែមិនទាន់អាចបំភ្លេចសង្សាចាស់បាន? បើវែកញែករកមូលហេតុនោះគឺមកពីអ្នកនៅលង់ស្រឡាញ់គេនៅឡើយ។

ដើម្បីធ្វើឲ្យអ្នកអាចភ្លេចឬមើលរំលងរឿងអតីកាលបាននោះជាដំបូងអ្នកត្រូវបែងចែកឲ្យដាច់រវាង “ការចងចាំ និង ការពិត” ។ ប្រសិនបើយើងចង់បំភ្លេចស្នេហាដែលវាបានចប់ទៅហើយនោះ រឿងតែម្យ៉ាងដែលអ្នកត្រូវធ្វើគឺទទួលស្គាល់ការពិត។ កាពិតនោះគឺអ្នកកំពុងតែលិចលង់ជាមួយនឹងការចងចាំ ដែលមិនមែនជាការពិត។ រឿងរ៉ាវល្អៗដែលធ្លាប់មាននរណាម្នាក់ទៅដើរលេង ស្តាប់ចម្រៀង ញាំអាហារ មើលថ្ងៃលិច រត់ហាត់ប្រាណ ទៅមើលកុនជាមួយអ្នក នរណាម្នាក់ដែលធ្លាប់ប្រាប់ថាអ្នកគឺជាជីវិតរបស់គេ គេនឹងនៅក្បែអ្នកគ្មានថ្ងៃដែលធ្វើឲ្យអ្នកខូចចិត្ត។ រឿងទាំងនោះវាគ្រាន់តែជាការចងចាំប៉ុណ្ណោះ។​ បើយើងក្រឡេកមកមើលការពិតវិញមនុស្សម្នាក់នោះគេលែងឆ្លើយតបសាររបស់យើងហើយ គេមិនលើកទូរស័ព្ទយើង គេទៅចាប់ផ្តើមជាមួយនឹងអ្នកថ្មី គេបានសម្រេចចិត្តកាត់យើងចេញពីជីវិតរបស់គេហើយ នេះទើបជាការពិត។

នៅពេលដែលយើងបែងចែកគ្នាឲ្យដាច់រវាង “ការចងចាំ​ និង ការពិត” បានហើយនេះគឺជាជំហានដំបូងដែលអ្នកអាចបំភ្លេចគេបាន។

ចំណុចមួយទៀតគឺចង់ឲ្យអ្នកគិតថា “សង្សាចាស់គឺស្លាប់បាត់ហើយ” មនុស្សមួយចំនួនអាចនឹងប្រកែកជាមួយចំណុចនេះ។ យើងចង់ប្រាប់ឲ្យអ្នកដឹងថារូបរាងរបស់គេមិនបានស្លាប់ តែចិត្តគំនិតនិងអារម្មណ៍របស់គេដែលមានចំពោះយើងវាបានស្លាប់បាត់ទៅហើយ។ បើមិនជឿអ្នកសាកចង្អុលបន្តិចទៅមើលថាម្នាក់នោះពេលនេះគេនៅឯណា? កុំចង្អុលទៅលើរូបថត កុំចង្អុលទៅលើ Video ចាស់ៗតើខណៈពេលនេះគេនៅឯណា? បើអ្នកចង្អុលបានត្រឹមតែរូបថត ចង្អុលបានត្រឹមតែ Video ចាស់ៗមិនអាចចង្អុលទៅលើរាងកាយរបស់បុគ្គលបាន នោះគឺមានន័យថាគេម្នាក់នោះមិនបានមានរូបរាងនៅក្នុងពិភពលោករបស់អ្នកទៀតនោះទេ។

បើអ្នកនៅតែមិនព្រមទទួលស្គាល់កាពិតវាមិនខុសអីពីអ្នកកំពុងតែលង់ស្រឡាញ់សាកសព ដែលមានតែរូបរាងតែគ្មានចិត្តគ្មានអារម្មណ៍គ្មានមនោសញ្ចេតនាអ្វីទាំងអស់ជាមួយនិងអ្នកនោះឡើយ។ អ្នកមិនចាំបាច់ស្អប់គេ មិនចាំបាច់គុំកួនចង់គំនុំជាមួយគេនោះទេ។ យកអារម្មណ៍ល្អៗ រឿងរ៉ាវល្អៗដែលអ្នកទាំងពីរធ្លាប់មានធ្វើជាគ្រឿងបូជាឲ្យទៅដល់ពេលវេលាមួយដែលអ្នកទាំងពីរធ្លាប់មានស្នាមញញឹមជាមួយគ្នា។​

កុំទន្ទឹងចង់ឲ្យមនុស្សដែលស្លាប់ទៅហើយត្រលប់មកវិញព្រោះវាមិនអាចទៅរួច។ ដូចពេលដែលមនុស្សជាទីស្រឡាញ់ ញាតិសន្តាន ឬសត្វចិញ្ចឹមដែលយើងស្រឡាញ់បានស្លាប់ទៅពិតមែនយើងប្រាកដជាឈឺចាប់ តែមិនយូរប៉ុន្មានយើងក៏អាចត្រឡប់មករឺងមាំដូចដើមវិញបានព្រោះយើងទទួលស្គាល់ការពិតថា “អ្នកដែលស្លាប់ទៅហើយគឺមិនអាចត្រឡប់មកវិញបាននោះទេ” ។ ដូច្នេះហើយអ្នកត្រូវតែរឹងមាំហើយឆ្លងកាត់វាទៅឲ្យបាន ត្រូវចងចាំទុកថា “កុំរវស់តែស្តាយពេលវេលាដែលវាបានកន្លងផុតទៅហើយ តែគួរស្តាយពេលវេលាដែលនៅសល់” ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សិល្បករជាច្រើនពាន់នាក់ចូលរួមកម្មវិធី ពិសាអាហារសាមគ្គី និងបំពាក់គ្រឿងឥស្សរិយយស

នា​ថ្ងៃ​ទី​២៥​ ខែ​ មេសា ​ឆ្នាំ ​២០២៤​ សិល្ប​ករ សិល្ប​ការិនី គ្រប់​ទម្រង់​បាន​អញ្ជើញ​ជា​កិត្តិយស​ចូល​រួម​ក្នុង​កម្មវិធី “ពិសាអាហារសាមគ្គី និងបំពាក់គ្រឿងឥស្សរិយយសជូនលោកគ្រូ អ្នកគ្រូ

សមាជិកក្រុមចម្រៀងនារីល្បីៗ រួមទាំង Girls’ Generation និង Apink ត្រូវដកហូតយកលិខិតឆ្លងដែន និងជាប់នៅឯកោះ បាលី

ក្រុមការងារ និងសមាជិកក្នុងកម្មវិធី “Pick Me Trip” បានកំពុងជាប់គាំងនៅលើ កោះបាលី ប្រទេស ឥណ្ឌូនេស៊ី បន្ទាប់ពីបានចូលទៅថតកម្មវិធីទាំងខុសច្បាប់ ..

មិនធម្មតា! ពូកែទាំងរឿងវិនិយោគ Kim SooHyun ក្ដោបក្ដាប់អចលនទ្រព្យក្នុងដៃរាប់សិបលានដុល្លារ

Kim SooHyun ជាតារាសម្ដែងប្រុសដ៏លេចធ្លោម្នាក់ក្នុងប្រទេសកូរ៉េខាងត្បូង ក្រោយបង្ហាញមុខក្នុងរឿង “Queen Of Tears” ភាពល្បីល្បាញរបស់លោក បានឡើងដល់កម្រិតខ្ពស់បន្ថែមមួយទៀត ដែលធ្វើឲ្យតារាប្រុសក្មេងៗ

Miss Grand ភ្នំពេញ បញ្ចេញទេពកោសល្យជាកញ្ចប់ទាក់ការគាំទ្រ បែរមានអ្នកឱ្យកែចំណុចនេះ

ស្របពេលដែលសមភូមិ Miss Grand Cambodia 2024 កំពុងចាប់ផ្តើមឡើងកម្ដៅស្រឺតៗ កញ្ញា លឹម ចាន់សេរីរ័ត្ន Miss Grand Phnom Penh មិនបន្ធូរដៃឱ្យបេក្ខភាពផ្សេងទៀតឡើយ

ទៅការបងប្រុស វណ្ណដា ត្រូវអ្នក​​ព្រែកពោធិ​ ចោមរោមសុំថតព្រោងព្រាត

តារារ៉េបល្បីឈ្មោះលំដាប់ប្រទេស ម៉ាន់ វណ្ណដា ​ត្រូវ​ហ្វេន​ៗ​​ និង​អ្នកឃុំព្រែក​ពោធិ​ ចោម​រោម​សុំ​ថត​ព្រោង​ព្រាត ​ខណៈ​ចូល​រួម​ពិធី​មង្គល​ការ​បង​ប្រុស​បង្កើត​​ កាល​ថ្ងៃ​​​២៥ ​ខែ ​មេសា ឆ្នាំ ២០២៤

ចំណងស្នេហ៍រឹងមាំរយៈពេល ២៥ ឆ្នាំ របស់តួ យ៉ាងគួ និងសៀវឡុងនី ផ្អែមល្ហែមដូចព្រេងនិទាន

គូស្នេហ៍តារាស្រី Fann Wong និងតារាប្រុស Christopher Lee ត្រូវបានគេចាត់ទុកជា ជាគូស្នេហ៍ផ្អែមល្ហែម និងគម្រូមួយក្នុងពិភពសិល្បៈរបស់ប្រទេសសឹង្ហបុរី។ មិនត្រឹមតែមានទេពកោសល្យ និងជំនាញរៀងៗ ខ្លួន ថែមទាំងមានសម្រស់ស្រស់ស្អាត សង្ហា ស័កិ្ដសម គ្នាយ៉ាងខ្លាំង។ ជាពិសេស អ្នកទាំងពីរបានរៀបការបង្កើតគ្រួសារ ព្រមទាំងរក្សាចំណងស្នេហាអស់រយៈពេលជាង ២៥ ឆ្នាំមកហើយ។

ច្បាស់ៗពីគោលបំណងនៃការចូលរួមប្រកួត Miss Grand Cambodia 2024 របស់ រី ស្រីនេត

ដូចប្រិយមិត្តបានជ្រាបស្រាប់ហើយថា កញ្ញា រី ស្រីនេត ហៅ រី លីណា បានសម្រេចចិត្តដាក់ពាក្យប្រកួតប្រជែងកម្មវិធី Miss Grand Cambodia 2024 ដោយនាងត្រូវបានជ្រើសតាំងជា ...

ខ្លោចចិត្ដ! អតីតសមាជិកក្រុម Super Junior ទទូចចង់ជួបអ្នកគាំទ្ររហូតសុខចិត្ដឡើងច្រៀងមិនយកប្រាក់

ថ្មីៗ នេះ អតីតសមាជិកក្រុម Super Junior គឺតារាប្រុស Sungmin បានធ្វើការ live និយាយជជែកកម្សាន្ដជាមួយអ្នកគាំទ្រលើបណ្ដាញសង្គមយូធូបរប

ពូឃ្លាំង តារាចាស់វស្សាកំពូលកូរ ចូលទៅកូរដល់ក្នុងឡានអ្នកឈ្នះរបស់គ្រុឌ

រំភើបអស់ស្ទះ! ឡូយហ្ម៎ង បងប្រុស ឌុល សំបូរ រស់នៅភ្នំពេញ ឈ្នះរង្វាន់ឡានដ៏ថ្មីសន្លាងពីស្រាបៀរ គ្រុឌ ថែមទាំងបានជិះឡានថ្មីដើរលេងយ៉ាងសប្បាយរីករាយ