ព្រឹត្តិការណ៍មហោស្រពស្ថាបត្យកម្មកម្ពុជា ២០២៦ ដែលមានរយៈពេល ៣ ថ្ងៃ ចាប់ផ្ដើមដំណើរការផ្លូវការពីថ្ងៃទី៦ ខែវិច្ឆិកា នេះហើយនៅអគារ «មន្ទីរពិសោធន៍សំណង់ជាតិ» នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ចាប់ផ្ដើមពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៥:៣០ នាទីល្ងាចពីថ្ងៃនេះដល់ថ្ងៃទី៨ ខែវិច្ឆិកា សាធារណជនអាចចូលរួមដោយសេរីដើម្បីស្វែងយល់ និងស្វែងរកទស្សនៈថ្មីៗលើវិស័យស្ថាបត្យកម្ម ការរចនា និងនវានុវត្តន៍ តាមរយៈកម្មវិធីពិសេសៗជាច្រើន។

មហោស្រពស្ថាបត្យកម្មកម្ពុជា គឺជាវេទិកាជួបជុំរវាងនិស្សិតស្ថាបត្យករ អ្នករចនា និងអ្នកជំនាញក្នុងវិស័យពាក់ព័ន្ធ ដើម្បីចែករំលែកចំណេះដឹង ផ្លាស់ប្តូរបទពិសោធន៍ និងពិភាក្សាអំពីការអភិវឌ្ឍនៃវិស័យស្ថាបត្យកម្ម។ តាមរយៈវគ្គពិភាក្សាអំពីស្ថាបត្យកម្ម ការធ្វើបទបង្ហាញស្នាដៃរចនា បច្ចេកវិទ្យាសំណង់ ការអភិរក្សបេតិកភណ្ឌ និងការតាំងបង្ហាញស្នាដៃនិស្សិតឆ្នើម ព្រឹត្តិការណ៍នេះនឹងបង្ហាញពីគំនិតច្នៃប្រឌិត ទស្សនៈថ្មីៗ និងទិសដៅនៃការវិវឌ្ឍក្នុងវិស័យស្ថាបត្យកម្មនៅកម្ពុជា។
គោលបំណងនៃការរៀបចំមហោស្រពនេះក៏ដើម្បីពង្រឹងទំនាក់ទំនងរវាងការអប់រំ និងការអនុវត្តវិជ្ជាជីវៈ ព្រមទាំងជំរុញទឹកចិត្តដល់ស្ថាបត្យករជំនាន់ក្រោយឱ្យបន្តអភិវឌ្ឍគំនិត និងសមត្ថភាពរបស់ខ្លួនផងដែរ។
កុំភ្លេចចូលរួមទាំងអស់គ្នាដើម្បីសិក្សារៀនសូត្រ និងអបអរសាទរស្ថាបត្យកម្មកម្ពុជា។ ឆែកមើលកាលវិភាគនៃការកម្មវិធីទាំង ៣ ថ្ងៃខាងក្រោមនេះ៖









































































Account
Security
Favourite Content