គយគន់ទេសភាពក្រុងអង្គរពីខាងលើបាឡុង ស្លុងចិត្តស្លុងអារម្មណ៍ខ្លាំងៗ

ពេលទៅដើរលេងនៅប្រាសាទអង្គរវត្តម្តងៗ ធ្លាប់ឃើញបាឡុងពណ៌លឿងៗបណ្តែតខ្លួនលើអាកាសនៅក្បែរៗហ្នឹងអត់? ប្រាកដជាធ្លាប់ហើយមែនទេ៎? នោះ គឺជាមានឈ្មោះថាអង្គរបាឡុង (Angkor Balloon) ដែលស្ថិតនៅចម្ងាយប្រមាណ៨០០ម៉ែត្រតែប៉ុណ្ណោះ ពីប្រាសាទអង្គរវត្ត។

ដំណើរការតាំងពីឆ្នាំ២០១៨ រហូតមកដល់សព្វថ្ងៃនេះ អង្គរបាឡុងផ្តល់ជូននូវដំណើរលើអាកាសរយៈពេល១០-១៥នាទី តែចង់បញ្ជាក់ដែរថា មិនមែនជាប្រភេទបាឡុងដែលនឹងអណ្តែតលើអាកាសដោយខ្យល់ក្តៅឡើយ គឺជាបាឡុងហោះដោយមានខ្សែនៅនឹងមួយកន្លែង​។ ហេតុនេះហើយ លោកអ្នកមិនចាំបាច់បារម្ភច្រើនឡើយ…

អង្គរបាឡុងបើកដំណើរការចាប់តាំងពីម៉ោង៩ព្រឹក ដល់ម៉ោង៦ល្ងាច ជារៀងរាល់ថ្ងៃ តែម៉ោងហោះហើរអាចនឹងមានការប្រែប្រួល សម្រាប់ថ្ងៃដែលអាកាសធាតុមិនអំណោយផលដោយប្រការណាមួយ ដូចជាភ្លៀងធ្លាក់ខ្លាំង មានខ្យល់កន្ត្រាក់ជាដើម។

ចំពោះតម្លៃសំបុត្រសម្រាប់ភ្ញៀវជាតិ គឺ៧ដុល្លារ សម្រាប់មនុស្សពេញវ័យ និង៣ដុល្លារ សម្រាប់កុមារ (មិនគិតថ្លៃសម្រាប់ក្មេងក្រោមអាយុ៦ឆ្នាំ) តែតម្លៃអាចនឹងខុសគ្នាសម្រាប់ម៉ោងថ្ងៃរះ និងថ្ងៃលិច។ បើអ្នកមានគម្រោងទៅចំថ្ងៃបុណ្យទាន ឬថ្ងៃចុងសប្តាហ៍នោះ អ្នកគួរតែកក់ទុកមុន ដើម្បីចៀសវាងការខកចិត្ត។

រយៈកម្ពស់នៃការហោះភាគច្រើន​ គឺប្រមាណ១២០ម៉ែត្រពីដី ដើម្បីអាចមើលទេសភាពដ៏ស្រស់ត្រកាលនៃប្រាសាទ និងធម្មជាតិ ក្នុងរង្វង់360ដឺក្រ។ បើតាមបទពិសោធន៍ដែលខ្ញុំធ្លាប់ជិះកន្លងមក ក្នុងករណីអ្នកទៅជាក្រុមដែលមានការស្របគំនិតគ្នា អ្នកក៏អាចសំណូមពរអ្នកបើកបរបាឡុងនូវរយៈកម្ពស់ដែលអ្នកចង់បានផងដែរ ព្រោះមានអ្នកខ្លះ ចង់ហោះខ្ពស់ តែអ្នកខ្លះ ចង់បានត្រឹមខ្ពស់ល្មមអីចឹង…វាអាចអាស្រ័យតាមការចរចាររបស់អ្នក។

តែបើសិនអត់ហ៊ានជិះទេ អ្នកក៏អាចថតរូបលេងនៅខាងក្រោមបានដែរ។ ថ្មីៗនេះ ទីធ្លាដ៏ទូលាយអមដោយធម្មជាតិ និងការតុបតែងលម្អយ៉ាងទាក់ភ្នែក បានក្លាយជាកន្លែងថតរូបដ៏ពេញនិយមមួយនៅក្នុងតំបន់ក្បែរប្រាសាទអង្គរ…


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សិល្បករជាច្រើនពាន់នាក់ចូលរួមកម្មវិធី ពិសាអាហារសាមគ្គី និងបំពាក់គ្រឿងឥស្សរិយយស

នា​ថ្ងៃ​ទី​២៥​ ខែ​ មេសា ​ឆ្នាំ ​២០២៤​ សិល្ប​ករ សិល្ប​ការិនី គ្រប់​ទម្រង់​បាន​អញ្ជើញ​ជា​កិត្តិយស​ចូល​រួម​ក្នុង​កម្មវិធី “ពិសាអាហារសាមគ្គី និងបំពាក់គ្រឿងឥស្សរិយយសជូនលោកគ្រូ អ្នកគ្រូ

សមាជិកក្រុមចម្រៀងនារីល្បីៗ រួមទាំង Girls’ Generation និង Apink ត្រូវដកហូតយកលិខិតឆ្លងដែន និងជាប់នៅឯកោះ បាលី

ក្រុមការងារ និងសមាជិកក្នុងកម្មវិធី “Pick Me Trip” បានកំពុងជាប់គាំងនៅលើ កោះបាលី ប្រទេស ឥណ្ឌូនេស៊ី បន្ទាប់ពីបានចូលទៅថតកម្មវិធីទាំងខុសច្បាប់ ..

មិនធម្មតា! ពូកែទាំងរឿងវិនិយោគ Kim SooHyun ក្ដោបក្ដាប់អចលនទ្រព្យក្នុងដៃរាប់សិបលានដុល្លារ

Kim SooHyun ជាតារាសម្ដែងប្រុសដ៏លេចធ្លោម្នាក់ក្នុងប្រទេសកូរ៉េខាងត្បូង ក្រោយបង្ហាញមុខក្នុងរឿង “Queen Of Tears” ភាពល្បីល្បាញរបស់លោក បានឡើងដល់កម្រិតខ្ពស់បន្ថែមមួយទៀត ដែលធ្វើឲ្យតារាប្រុសក្មេងៗ

Miss Grand ភ្នំពេញ បញ្ចេញទេពកោសល្យជាកញ្ចប់ទាក់ការគាំទ្រ បែរមានអ្នកឱ្យកែចំណុចនេះ

ស្របពេលដែលសមភូមិ Miss Grand Cambodia 2024 កំពុងចាប់ផ្តើមឡើងកម្ដៅស្រឺតៗ កញ្ញា លឹម ចាន់សេរីរ័ត្ន Miss Grand Phnom Penh មិនបន្ធូរដៃឱ្យបេក្ខភាពផ្សេងទៀតឡើយ

ទៅការបងប្រុស វណ្ណដា ត្រូវអ្នក​​ព្រែកពោធិ​ ចោមរោមសុំថតព្រោងព្រាត

តារារ៉េបល្បីឈ្មោះលំដាប់ប្រទេស ម៉ាន់ វណ្ណដា ​ត្រូវ​ហ្វេន​ៗ​​ និង​អ្នកឃុំព្រែក​ពោធិ​ ចោម​រោម​សុំ​ថត​ព្រោង​ព្រាត ​ខណៈ​ចូល​រួម​ពិធី​មង្គល​ការ​បង​ប្រុស​បង្កើត​​ កាល​ថ្ងៃ​​​២៥ ​ខែ ​មេសា ឆ្នាំ ២០២៤

ចំណងស្នេហ៍រឹងមាំរយៈពេល ២៥ ឆ្នាំ របស់តួ យ៉ាងគួ និងសៀវឡុងនី ផ្អែមល្ហែមដូចព្រេងនិទាន

គូស្នេហ៍តារាស្រី Fann Wong និងតារាប្រុស Christopher Lee ត្រូវបានគេចាត់ទុកជា ជាគូស្នេហ៍ផ្អែមល្ហែម និងគម្រូមួយក្នុងពិភពសិល្បៈរបស់ប្រទេសសឹង្ហបុរី។ មិនត្រឹមតែមានទេពកោសល្យ និងជំនាញរៀងៗ ខ្លួន ថែមទាំងមានសម្រស់ស្រស់ស្អាត សង្ហា ស័កិ្ដសម គ្នាយ៉ាងខ្លាំង។ ជាពិសេស អ្នកទាំងពីរបានរៀបការបង្កើតគ្រួសារ ព្រមទាំងរក្សាចំណងស្នេហាអស់រយៈពេលជាង ២៥ ឆ្នាំមកហើយ។

ច្បាស់ៗពីគោលបំណងនៃការចូលរួមប្រកួត Miss Grand Cambodia 2024 របស់ រី ស្រីនេត

ដូចប្រិយមិត្តបានជ្រាបស្រាប់ហើយថា កញ្ញា រី ស្រីនេត ហៅ រី លីណា បានសម្រេចចិត្តដាក់ពាក្យប្រកួតប្រជែងកម្មវិធី Miss Grand Cambodia 2024 ដោយនាងត្រូវបានជ្រើសតាំងជា ...

ខ្លោចចិត្ដ! អតីតសមាជិកក្រុម Super Junior ទទូចចង់ជួបអ្នកគាំទ្ររហូតសុខចិត្ដឡើងច្រៀងមិនយកប្រាក់

ថ្មីៗ នេះ អតីតសមាជិកក្រុម Super Junior គឺតារាប្រុស Sungmin បានធ្វើការ live និយាយជជែកកម្សាន្ដជាមួយអ្នកគាំទ្រលើបណ្ដាញសង្គមយូធូបរប

ពូឃ្លាំង តារាចាស់វស្សាកំពូលកូរ ចូលទៅកូរដល់ក្នុងឡានអ្នកឈ្នះរបស់គ្រុឌ

រំភើបអស់ស្ទះ! ឡូយហ្ម៎ង បងប្រុស ឌុល សំបូរ រស់នៅភ្នំពេញ ឈ្នះរង្វាន់ឡានដ៏ថ្មីសន្លាងពីស្រាបៀរ គ្រុឌ ថែមទាំងបានជិះឡានថ្មីដើរលេងយ៉ាងសប្បាយរីករាយ