មក​ស្គាល់​រាជ​វាំង​ទាំង​ ១០​​ដែល​ធំ​ ហើយ​ស្រស់​ស្អាត​ជាង​គេ​នៅ​លើ​ពិភពលោក

​នៅ​សម័យ​មុន​រាជ​វាំង​មិន​ត្រឹម​តែ​ជា​ទី​កន្លែង​ប្រថាប់​របស់​ព្រះ​រាជា​ទេ​តែ​ក៏​ជា​កន្លែង​​ដែល​ជួយ​លើក​តម្កើង​បារមី​​ដល់​​ព្រះ​មហាក្សត្រ​ផង​ដែរ។ រាជ​វាំង​ជា​ទី​កន្លែង​ដែល​បង្ហាញ​ឲ្យ​ឃើញ​ពី​រស​និយម​ខាង​ស្ថាបត្យកម្ម​របស់​ស្ដេច​គ្រប់​អង្គ។

ពេល​វេលា​ចេះ​តែ​រំកិល​ទៅ​មុខ​ធ្វើ​ឲ្យ​ទី​កន្លែង​ដែល​ប្រមូល​ផ្ដុំ​ទៅ​ដោយ​រឿង​រ៉ាវ​ប្រវត្តិសាស្ត្រ​ទាំង​នេះ​ក្លាយ​ទៅ​ជា​ទី​កន្លែង​ទស្សនា​កម្សាន្ត​នា​ពេល​បច្ចុប្បន្ន​ដែល​បាន​បើក​ឱកាស​ឲ្យ​មនុស្ស​ជំនាន់​ក្រោយ​បាន​ចូល​ទៅ​សិក្សា​ស្វែង​យល់​ពី​រឿង​រ៉ាវ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ។ ​​ទាំង​នេះ​គឺ​ជា​រាជ​វាំង​ទាំង​ ១០​ដែល​ធំ​ធេង​សម្បើម​បំផុត​នៅ​ក្នុង​លោក​៖

លំដាប់​ទី​១០​ ព្រះ​រាជ​វាំង​ប្រទេស​ ព័រទុយហ្គាល់ ( Pena National Palec, Portugal)

ព្រះ​រាជ​វាំង​ Pena ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ជាតិ​ដោយ​អង្គការ​យូណេស្កូ។​ ព្រះ​រាជ​វាំង​តាំង​នៅ​លើ​កំពូល​ភ្នំ​​ដែល​អាច​ឲ្យ​ប្រជាជន​មើល​ឃើញ​បាន​ទោះ​ជា​នៅ​ឆ្ងាយ​កម្រិត​ណា​ក៏​ដោយ។ រាជ​វាំង​នេះ​ត្រូវ​បាន​ផ្ដួចផ្ដើម​កសាង​ឡើង​ដោយ​ព្រះ​មហាក្សត្រ​ Jonh ទី២​ បាន​សព្វ​ព្រះ​រាជ​ហទ័យ​ឲ្យ​កសាង​ឡើង​នៅ​ក្នុង​ឆ្នាំ​ ១៤៩៣​។ បន្ទាប់​ពី​ហេតុការណ៍​​រញ្ជួយ​ផែន​ដី​នៅ​ឆ្នាំ​១៧៥៥​​បាន​ធ្វើ​ឲ្យ​ព្រះ​រាជ​វាំង​មួយ​កន្លែង​នេះ​រង​ការ​ខូច​ខាត​យ៉ាង​ខ្លាំង​តែ​ព្រះ​មហាក្សត្រ​ Ferdinand ទី២​ បាន​បញ្ជា​ឲ្យ​មាន​ការ​សាង​សង់​ជួស​ជុល​ឡើង​វិញ​រហូត​ធ្វើ​ឲ្យ​រាជ​វាំង​នេះ​ក្លាយ​ទៅ​ជា​ព្រះ​រាជវាំង​ដែល​ស្រស់​ស្អាត​បំផុត​ក្នុង​ចំណោម​ព្រះ​រាជ​វាំង​ធំៗ​ជា​ច្រើន​នៅ​ក្នុង​លោក។

លំដាប់​ទី​ ៩​ ព្រះ​រាជ​វាំង​ប្រទេស​អូទ្រីស (​ Schonbrunn Palace, Vienna)

​ព្រះ​រាជវាំង ​​Schonbrunn តាំង​នៅ​ក្នុង​ទី​ក្រុង​វៀន​ ណា​ប្រទេស​អូទ្រីស ជា​ព្រះ​រាជ​វាំង​ចំណាស់​​បណ្ដុំ​ទៅ​ដោយ​រឿង​រ៉ាវ​ប្រវត្តិសាស្ត្រ​ជា​ច្រើន​។ ព្រះ​រាជវាំង​នេះ​បាន​កសាង​ឡើង​នៅ​ក្នុង​ឆ្នាំ​​១៦៩៦​ ដល់​ឆ្នាំ​ ១៧១២នៅ​ក្នុង​សម័យ​ព្រះ​មហាក្សត្រ​ Leopold ទី១។ ស្ថាបត្យកម្ម​មួយ​នេះ​បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ស្ងើចសរសើរ​ជា​មួយ​នឹង​ការ​សាង​សង​បន្ទប់​ដែល​មាន​លក្ខណៈ​ខុស​ពី​គ្នា​ដល់​ទៅ​ ១៤៤១​បន្ទប់​អម​ជា​មួយ​នឹង​សួន​ច្បារ​យ៉ាង​ធំ​នៅ​ខាង​មុខ​រាជ​វាំង​ដែល​ជាទី​ទាក់​ទាញ​ដល់​មនុស្ស​ម្នា​ជា​ច្រើន​ចង់​ទៅ​ទស្សនា។

លំដាប់​ទី​​៨ ព្រះ​រាជ​វាំង​​ប្រទេស​ឥណ្ឌា ( Mysore Palace, India)

ព្រះ​រាជ​វាំង​នេះ​តាំង​នៅ​ក្នុង​ទី​ក្រុង​ Mysore ភាគ​ខាង​លិច​នៃ​ប្រទេស​ឥណ្ឌា​ដោយ​បាន​ចំណាយ​ពេល​កសាង​អស់​ពេល​ជា​ច្រើន​សតវត្ស។ ព្រះ​រាជ​វាំង​នេះ​ត្រូវ​បាន​កសាង​ឡើង​នៅ​ក្នុង​គ្រិស្ត​សករាជ​ទី​ ១៤​ដោយ​មាន​ការ​កសាង​ជា​លក្ខណៈ​លាយ​បញ្ចូល​គ្នា​រវាង​សាសនា​ជា​ច្រើន​ អម​ជា​មួយ​នឹង​សួន​ច្បា​យ៉ាង​ធំ​នៅ​ទី​ធ្លា​ខាង​ក្រៅ​ដែល​ជួយ​ឲ្យ​ព្រះ​រាជ​វាំង​កាន់​តែ​មាន​សោភ័ណ​ភាព​ថែម​មួយ​កម្រិត​ទៀត។

លំ​ដាប់​ទី​ ៧​ ព្រះ​រាជ​វាំង​ប្រទេស​ចិន​ (​Summer Palace, China)

​​ព្រះ​រាជ​វាំង​​នៃ​ប្រទេស​ចិន​មាន​ផ្ទៃ​ដី​ ២.៩គីឡូម៉ែត្រ​តាំង​នៅ​ក្នុង​ក្រុង​ប៉េកាំង​។​ ព្រះ​រាជ​វាំង​នេះ​មាន​អាយុ​កាល​រាប់​ពាន់​ឆ្នាំ​ កសាង​នៅ​ក្នុង​ឆ្នាំ​១៧៥០​។ ដើម​ឡើយ​ព្រះ​រាជ​វាំង​នេះ​ត្រូវ​បាន​កសាង​ឡើង​ដើម្បី​ទុក​ជា​ទី​កន្លែង​សម្រាក​លំហែ​របស់​ព្រះ​មហាក្សត្រ។​ ព្រះ​រាជ​វាំង​នេះ​ធ្លាប់​មាន​ឈ្មោះ​ដើម​ថា​ សួន​ឆ៊ីង​អ៊ី​យួន​ តែ​ក្រោយ​ពី​ត្រូវ​បាន​បំផ្លាញ​ដោយ​កង​ទ័ព​អង់គ្លេស​និង​បារាំង ព្រះ​រាជ​វាំង​ក៏​ត្រូវ​បាន​កសាង​ឡើង​សា​ជា​ថ្មី​នៅ​ក្នុង​ឆ្នាំ​ ១៨៨៨ ហើយ​មាន​ឈ្មោះ​ថ្មី​ថា​ អ៊ុយ​ហឺយ​យួន​ ឬ មាន​ន័យ​ថា​ព្រះ​រាជវាំង​រដូវ​ក្ដៅ។

លំដាប់​ទី​ ៦ ព្រះ​រាជ​វាំង​ប្រទេស​ តួកគី​ ( Topkapi Palace, Turkey)

​​​ព្រះ​រាជ​វាំង​ Topkapi កសាង​នៅ​ក្នុង​ឆ្នាំ​១៤៥៣​ ក្នុង​សម័យ​កាល​ព្រះ​មហា​ក្សត្រ​ Mehmed ទី២។ ព្រះ​រាជ​វាំង​ត្រូវ​បាប​ប្រើ​ធ្វើ​ជា​កន្លែង​ស្នាក់​អាស្រ័យ​របស់​ព្រះ​រាជ​វង្ស​ ទី​កន្លែង​ធ្វើ​ការ​ និង​កន្លែង​ពិចារណា​ក្ដី។ ព្រះ​រាជ​វាំង​តាំង​នៅ​ពី​ក្រោយ​កំផែង​ធំ​ខ្ពស់​សន្លឹម​ បើ​ទោះ​បី​ជា​មាន​ការ​សាង​សង់​បន្ត​បន្ទាប់​មក​ជា​រឿយៗ​ក៏​ដោយ​តែ​អ្វី​ដែល​ជា​ចំណុច​សំគាល់​នៃ​ព្រះ​រាជ​វាំង​គឺ​ដំ​បូល​ដែល​មាន​រាង​មូល​ទុក​សម្រាប់​ជា​ការ​ចង​ចាំ​នៃ​មនុស្ស​ទាំង​ពួង។

លំដាប់​ទី​ ៥ ព្រះ​រាជ​វាំង​ប្រទេស​ បារាំង​ ( Chateu de Chambord, France)

​ព្រះ​រាជ​វាំង​ Chambord ក្លាយ​ជា​ទី​កន្លែង​ទស្សនកិច្ច​របស់​ប្រជា​ជន​ជា​ច្រើន​ដោយ​សារ​តែ​ស្ថាបត្យកម្ម​បែប រ៉េដេសង់។​ មាន​ភាព​ទាក់​ទាញ​ដោយ​បន្ទប់​ចំនួន​ ៤៤០​បន្ទប់​ អម​ជា​មួយ​នឹង​ ដំបូល​បង្ហុយ​ផ្សែង​​ខុសៗ​ពី​គ្នា​ចំនួន​ ៨៤​កន្លែង។ យ៉ាង​ណា​ក៏​ដោយ​គោល​បំណង​នៃ​ការ​សាង​សង់​រាជ​វាំង​នេះ​ឡើង​មក​គឺ​ដើម្បី​ទុក​ជា​កន្លែង​ប្រថាប់​កំឡុង​ពេល​បរបាញ់​សត្វ​របស់​ព្រះ​មហា​ក្សត្រ​ ហ្វ្រង់ស៊ួ​​ទី១។

លំដាប់​ទី​ ៤​​ ព្រះ​រាជ​វាំង​ប្រទេស​ បារាំង ( Palace of Versailles, France)

​​ព្រះ​រាជ​វាំង​ Versailles ជា​ទី​កន្លែង​ដែល​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​បំផុត​នៅ​ប្រទេស​បារាំង។ បច្ចុប្បន្ន​ស្ថិត​នៅ​ក្នុង​ទី​ក្រុង​ប៉ារីស​ ត្រូវ​បាន​កសាង​ឡើង​នៅ​ក្នុង​ឆ្នាំ​ ១៦២៤​ ដោយ​ព្រះ​មហាក្សត្រ​ Louis ទី១៣។ ដើម​ឡើយ​ព្រះ​មហាក្សត្រ​ Louis ទី​១៣​កសាង​ព្រះ​រាជ​វាំង​នេះ​ឡើង​មក​ទុក​គ្រាន់​តែ​ជា​ទី​កន្លែង​ប្រថាប់​កំឡុង​ពេល​បរបាញ់​សត្វ​តែ​ប៉ុណ្ណោះ​ រហូត​មក​ដល់​សម័យ​កាល​របស់​ព្រះ​មហា​ក្សត្រ​ Louis ទី​១៤​ទ្រង់​ក៏​បាន​សាង​សង់​បន្ថែម​រហូត​ក្លាយ​ទៅ​ជា​រាជ​វាំង​ដែល​ធំ​ជាង​គេ​នៅ​ប្រទេស​បារាំង។នៅ​ខាង​ក្រៅ​នៃ​ព្រះ​រាជ​វាំង​អម​ទៅ​ដោយ​ទឹក​ធ្លាក់​ចំនួន​ ១៤០០​កន្លែង​ សួន​ច្បារ​ធំ​ទូលាយ​រាប់​គីឡូ​ ផ្នែក​ខាង​ក្នុង​មាន​ ៧០០​បន្ទប់​ និង​ជណ្ដើរ​ ៦៨​កន្លែង។ ទាំង​អស់​នេះ​គឺ​ជា​ការ​ចេញ​ម៉ូត​យ៉ាង​លំអិត​ផ្ចិតផ្ចង់​ ក្បូរក្បាច់​រចនា​គូរ​ជា​ទី​គាប់​ភ្នែក។

លំដាប់​ទី​ ៣ ព្រះ​រាជ​វាំង​ប្រទេស​ អេស្ប៉ាញ ( Alhambra Palace, Spain)

ព្រះ​រាំជ​វាំង​ Alhambra តាំង​នៅ​ក្នុង​ក្រុង​ Andalusia ប្រទេស​អេស្ប៉ាញ​។ ព្រះ​រាជ​វាំង​នេះ​ត្រូវ​បាន​កសាង​ឡើង​នៅ​ក្នុង​សតវត្ស​ទី​៩​តែ​មិន​បាន​មាន​ការ​មើល​ថែ​រក្សា​ឲ្យ​បាន​ដិតដល់​ព្រម​ទាំង​ត្រូវ​គេ​ទុក​ចោល​ជាង​ពីរ​សតវត្ស​។ តែ​មក​ដល់​សតវត្ស​ទី​ ១១ នៃ​សម័យ​របស់​ព្រះ​មហា​ក្សត្រ​ Muhammad ben AL-Ahma ទ្រង់​បាន​សាង​សង​ព្រះ​រាជ​វាំង​នេះ​ឡើង​មក​សារ​ជា​ថ្មី​។​ចំណុច​ទាក់​ទាញ​នៃ​ព្រះ​ស្ថាបត្យកម្ម​នេះ​គឺ​មាន​ចំណុច​មួយ​ប្លែក​ខុស​ពី​គេ​​ដោយ​ដើម​ឡើយ​រាជ​វាំង​ទាំង​មូល​មាន​ពណ៌​សរ​ តែ​បន្ទាប់​ពី​ត្រូវ​ពន្លឺ​ថ្ងៃ​ចាំង​មក​ព្រះ​រាជ​វាំង​ក៏​ចាប់​ផ្ដើម​ប្រែ​ទៅ​ជា​ពណ៌​ក្រហម​មាស។

លំដាប់​ទី​ ២ ព្រះ​រាជ​វាំង​ប្រទេស​ ចិន ( Potala Palace, China)

ព្រះ​រាជ​វាំង​នេះ​តាំង​នៅ​ក្នុង​ក្រុង​ Lhasa ប្រទេស​ចិន​មាន​កម្ពស់​ខ្ពស់​ជាង​ទឹក​ទន្លេ​ជាង​៣៦០០​ម៉ែត្រ។ ព្រះ​រាជ​វាំង​នេះ​ត្រូវ​បាន​តាំង​ឈ្មោះ​តាម​ភ្នំ​ Potakla ជា​ទី​កន្លែង​​មួយ​ដែល​ពោរ​ពេញ​ទៅ​ដោយ​រឿង​រ៉ាវ​ប្រវត្តិសាស្ត្រ​ខាង​ព្រះ​ពុទ្ធ​សាសនា។ ព្រះ​រាជ​វាំង​នេះ​ត្រូវ​បាន​កសាង​ឡើង​នៅ​ក្នុង​សតវត្ស​ទី​ ៧​ មុន​នឹង​ត្រូវ​បាន​កែច្នៃ​ឲ្យ​មាន​សភាព​ដូច​ជា​ពេល​បច្ចុប្បន្ន​នេះ​តាម​ពាក្យ​ណែ​នាំ​របស់​បុគ្គល​ដែល​មាន​កម្លាំង​ពិសេស​ខាង​ចិត្ត​វិញ្ញាណ​ Dalai Lama ។ ព្រះ​រាជ​វាំង​នេះ​គឺ​ជា​ទី​កន្លែង​សក្ការ​មាន​តម្លៃ​បំផុត​សម្រាប់​ពុទ្ធ​សាសនិក​ ហើយ​ត្រូវ​បាន​ចុះ​កំណត់​ទុក​ជា​ស្ថាបត្យកម្ម​ដែល​ស្រស់​ស្អាត​បំផុត​នៅ​ក្នុង​លោក​កាល​ពី​ឆ្នាំ​ ១៦៥៣ ដល់​ឆ្នាំ​ ១៨៨៩។ ប្រសិន​បើ​ឡើង​ទៅ​ដល់​កំពូល​នៃ​ព្រះ​រាជ​វាំង​ក៏​នឹង​អាច​មើល​ឃើញ​ទីក្រុង​ Lhasa បាន​ទាំង​មូល។

លំដាប់​ទី​១ ព្រះ​រាជ​វាំង​ប្រទេស​ ចិន ( Forbidden City, China)

នេះ​គឺ​ជា​ព្រះ​រាជ​វាំង​ដែល​ធំ​ជាង​គេ​បំផុត​នៅ​​​ទី​ក្រុង​ប៉េកាំង​មាន​ផ្ទៃ​ដី​សរុប​ ៤៥០រ៉ៃ។ ខាង​ក្នុង​មាន​អគារ​ ៩៨០​ខ្នង​ ដែល​បែក​ចែក​ចេញ​ជា​បន្ទប់​ផ្សេងៗ​ពី​គ្នា​ចំនួន​ ៨៧៧០​ បន្ទប់។ កសាង​ឡើង​នៅ​ក្នុង​ឆ្នាំ​ ១៤០៦​ដល់​ឆ្នាំ​ ១៤២០ ជា​ទី​កន្លែង​ប្រថាប់​សម្រាប់​ខ្សែ​រាជ​វង្ស​ក្នុង​សម័យ​កាល​រាជ​វង្ស​ ម៉េង​និង​រាជ​វង្ស​ឆេង។ ដោយ​សារ​ទាំង​ភាព​ធំ​សម្បើម​ធ្វើ​ឲ្យ​ព្រះ​រាជ​វាំង​ក្លាយ​ទៅ​ជា​ទី​កន្លែង​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​សម្រាប់​ភ្ញៀវ​ទេសចរណ៍​ ព្រម​ទាំង​ត្រូវ​បាន​ចុះ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភព​លោក​ដោយ​អង្គការ​យូណេស្កូ​ទៀត​ផង ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនធម្មតា! ពូកែទាំងរឿងវិនិយោគ Kim SooHyun ក្ដោបក្ដាប់អចលនទ្រព្យក្នុងដៃរាប់សិបលានដុល្លារ

Kim SooHyun ជាតារាសម្ដែងប្រុសដ៏លេចធ្លោម្នាក់ក្នុងប្រទេសកូរ៉េខាងត្បូង ក្រោយបង្ហាញមុខក្នុងរឿង “Queen Of Tears” ភាពល្បីល្បាញរបស់លោក បានឡើងដល់កម្រិតខ្ពស់បន្ថែមមួយទៀត ដែលធ្វើឲ្យតារាប្រុសក្មេងៗ

Miss Grand ភ្នំពេញ បញ្ចេញទេពកោសល្យជាកញ្ចប់ទាក់ការគាំទ្រ បែរមានអ្នកឱ្យកែចំណុចនេះ

ស្របពេលដែលសមភូមិ Miss Grand Cambodia 2024 កំពុងចាប់ផ្តើមឡើងកម្ដៅស្រឺតៗ កញ្ញា លឹម ចាន់សេរីរ័ត្ន Miss Grand Phnom Penh មិនបន្ធូរដៃឱ្យបេក្ខភាពផ្សេងទៀតឡើយ

ទៅការបងប្រុស វណ្ណដា ត្រូវអ្នក​​ព្រែកពោធិ​ ចោមរោមសុំថតព្រោងព្រាត

តារារ៉េបល្បីឈ្មោះលំដាប់ប្រទេស ម៉ាន់ វណ្ណដា ​ត្រូវ​ហ្វេន​ៗ​​ និង​អ្នកឃុំព្រែក​ពោធិ​ ចោម​រោម​សុំ​ថត​ព្រោង​ព្រាត ​ខណៈ​ចូល​រួម​ពិធី​មង្គល​ការ​បង​ប្រុស​បង្កើត​​ កាល​ថ្ងៃ​​​២៥ ​ខែ ​មេសា ឆ្នាំ ២០២៤

ចំណងស្នេហ៍រឹងមាំរយៈពេល ២៥ ឆ្នាំ របស់តួ យ៉ាងគួ និងសៀវឡុងនី ផ្អែមល្ហែមដូចព្រេងនិទាន

គូស្នេហ៍តារាស្រី Fann Wong និងតារាប្រុស Christopher Lee ត្រូវបានគេចាត់ទុកជា ជាគូស្នេហ៍ផ្អែមល្ហែម និងគម្រូមួយក្នុងពិភពសិល្បៈរបស់ប្រទេសសឹង្ហបុរី។ មិនត្រឹមតែមានទេពកោសល្យ និងជំនាញរៀងៗ ខ្លួន ថែមទាំងមានសម្រស់ស្រស់ស្អាត សង្ហា ស័កិ្ដសម គ្នាយ៉ាងខ្លាំង។ ជាពិសេស អ្នកទាំងពីរបានរៀបការបង្កើតគ្រួសារ ព្រមទាំងរក្សាចំណងស្នេហាអស់រយៈពេលជាង ២៥ ឆ្នាំមកហើយ។

ច្បាស់ៗពីគោលបំណងនៃការចូលរួមប្រកួត Miss Grand Cambodia 2024 របស់ រី ស្រីនេត

ដូចប្រិយមិត្តបានជ្រាបស្រាប់ហើយថា កញ្ញា រី ស្រីនេត ហៅ រី លីណា បានសម្រេចចិត្តដាក់ពាក្យប្រកួតប្រជែងកម្មវិធី Miss Grand Cambodia 2024 ដោយនាងត្រូវបានជ្រើសតាំងជា ...

ខ្លោចចិត្ដ! អតីតសមាជិកក្រុម Super Junior ទទូចចង់ជួបអ្នកគាំទ្ររហូតសុខចិត្ដឡើងច្រៀងមិនយកប្រាក់

ថ្មីៗ នេះ អតីតសមាជិកក្រុម Super Junior គឺតារាប្រុស Sungmin បានធ្វើការ live និយាយជជែកកម្សាន្ដជាមួយអ្នកគាំទ្រលើបណ្ដាញសង្គមយូធូបរប

ពូឃ្លាំង តារាចាស់វស្សាកំពូលកូរ ចូលទៅកូរដល់ក្នុងឡានអ្នកឈ្នះរបស់គ្រុឌ

រំភើបអស់ស្ទះ! ឡូយហ្ម៎ង បងប្រុស ឌុល សំបូរ រស់នៅភ្នំពេញ ឈ្នះរង្វាន់ឡានដ៏ថ្មីសន្លាងពីស្រាបៀរ គ្រុឌ ថែមទាំងបានជិះឡានថ្មីដើរលេងយ៉ាងសប្បាយរីករាយ

CIM បញ្ចេញមកុដថ្មីរចនាបថប្រាសាទបន្ទាយស្រី ត្រៀមបំពាក់ជូនជយលាភី Miss Queen Cambodia 2024

ពិតជាវិសេសវិសាលខ្លាំងមែនទែនសម្រាប់ម្ចាស់ជយលាភី Miss Queen Cambodia 2024 ក៏ដូចជា Miss Star International Cambodia 2024 ដោយជយលាភីទាំងពីររូប...

ល្បីខ្លាំងយ៉ាងនេះ ដឹងអត់ថាសមាជិក NewJeans បានប្រាក់ខែប៉ុន្មានកាលពីឆ្នាំមុន?

ADOR ដែលជាទីភ្នាក់ងារនៅពីក្រោយក្រុមចម្រៀងនារី K-pop NewJeans បានរាយការណ៍ពីលទ្ធផលហិរញ្ញវត្ថុដ៏គួរឱ្យកត់សម្គាល់សម្រាប់ឆ្នាំ ២០២៣ ទោះបីជាកំពុងមានការតស៊ូផ្លូវច្បាប់ជា

ភាពយន្តភាគថ្មីដែល Gong Yoo និង Song Hye Kyo គ្រោងសម្ដែងរួមគ្នា នឹងចាយដើមទុនមហាសាលជិត ៦០ លានដុល្លារ

កំពូលតារាសម្ដែងកូរ៉េ ២រូប គឺតារាប្រុស Gong Yoo និងតារាស្រី Song Hye Kyo កំពុងស្ថិតក្នុងការចរចាឱ្យចូលសម្ដែងរួមគ្នាក្នុងរឿងភាគថ្មី