ស្រីៗ បើមាន ១០ ចំណុចនេះ ទោះមិនសុំឲ្យគេចូលចិត្ត ក៏គេចូលចិត្តអ្នកដែរ!

មានត្រឹមរូបរាងស្អាត ពិតណាស់គឺមិនទាន់គ្រប់គ្រាន់ទេសម្រាប់មនុស្សស្រី​ ព្រោះអ្នកខ្លះបានតែសម្បកក្រៅតែចរិតវិញស្គាល់យូរឲ្យពិន្ទុសូន្យតែម្ដង សឹងតែបន់កុំឲ្យជួបទៀត។ មែនទែនទៅ ស្រីៗ បើមាន ១០ ចំណុចនេះ នៅក្នុងខ្លួនទៅដល់ណា​ក៏គេស្រឡាញ់រាប់អានដែរ ជាពិសេសឆាប់ចុះសម្រុងជាមួយគេគ្រប់គ្នាទៀតផង។ តើជាចំណុចអ្វីខ្លះទៅ ណ៎?

១ ឯករាជ្យ និង​មិនរំអួយ

ជាធម្មតា មនុស្សគ្រប់គ្នាសុទ្ធតែមានពេលដែលទន់ជ្រាយ ត្រូវការជំនួយ ប៉ុន្ដែត្រូវចាំថាមិនមែនគ្រប់ពេលនោះទេ។ អ្នកជាមនុស្សដែលចេះគិត និងមិនចូលចិត្តរំខានអ្នកដទៃ រឹងមាំ មិនមែនងាកៗ ចេះតែទៅសុំជំនួយពីគេឲ្យគ្រប់ពេល និងធ្វើចរិករំអួយដាក់គេខុសរឿងឡើយ។

២ និយាយស្ដីដឹងកាលៈទេសៈ

ការនិយាយស្ដី ពិតជារឿងមួយសំខាន់ ព្រោះត្រឹមសម្ដីដែលនិយាយចេញពីមាត់អ្នក អាចបង្ហាញថាអ្នកជាមនុស្សបែបណាបាត់ទៅហើយ។ អ្នកមិនចូលចិត្តនិយាយបញ្ឈឺអ្នកដទៃ ឬយកចំណុចខ្សោយអ្នកដទៃមកលេងសើច និងនិយាយមិនដឹងមុខ ក្រោយឡើយ។

៣ មិនចិត្តងាយ

អ្នកមិនមែនជាមនុស្សបណ្ដែតបណ្ដោយខ្លួនជ្រុលហួសហេតុ រហេតរហូតពាសវាលពាសកាល ដឹងថារឿងអ្វីដែលគួរធ្វើ និងអ្វីដែលមិនគួរធ្វើ ពោលគឺចេះគោរព និងឲ្យតម្លៃខ្លួនឯង។

៤ មានជំហររឹងមាំ

អ្នកមានគំនិតផ្ទាល់ខ្លួន ប៉ុន្ដែមិនមែនមានៈមិនចេះស្ដាប់គេនោះទេ អ្នកមានហេតុផលត្រឹមត្រូវ។ អ្នកមិនមែនជាមនុស្សឆ្អិនក្បាល ស៊ីក្បាល ឆ្អិនកន្ទុយស៊ីកន្ទុយ រេដូចខ្យល់ឃើញគេថាម៉េច ខ្លួនក៏ទៅតាមគេដែរ។

៥ ចេះជួយយកអាសាអ្នកដទៃ

មិនមែនថាអ្នកជាទេវតាចិត្តបុណ្យអ្វីនោះទេ តែរឿងដែលអាចជួយបានអ្នកក៏ជួយ មិនមើលនៅនឹងភ្នែក។ អ្នកមិនមែនជាមនុស្សអត់ចិត្តគិតតែពីខ្លួនឯង។

៦​ មិន Fake

អ្នកធ្វើជាខ្លួនឯង មិនចេះសម្ដែងយកល្អតែខាងមុខ ប៉ុន្ដែនៅក្រោយល្បិចគ្រប់សព្វតាមឈ្នានីសអ្នកដទៃ ឃើញគេល្អលើសខ្លួនមិនបាននោះទេ។

៧ មិនអួតជ្រុលហួសហេតុ និងឈ្លក់វង្វេងនឹងខ្លួនឯង

អ្នកដឹងច្បាស់ថាខ្លួនឯងនៅកម្រិតណា អ្នកមិនចូលចិត្តនិយាយពន្លើសលើសពីអ្វីដែលខ្លួនមាន។ អ្វីដែលសំខាន់អ្នកមិនឈ្លក់វង្វេង និងមោទនភាពជ្រុលលើខ្លួនឯង ហើយគិតថាមានតែខ្លួនឯងដែលឡូយអស្ចារ្យ អ្នកណាក៏ទុកអ្នកសំខាន់។

៨ មិននិយាយអាក្រក់ពីអ្នកដទៃ

អ្នកជាមនុស្សដែលមិនខ្វល់ច្រើនពីរឿងអ្នកដទៃ គេធ្វើអ្វីជារឿងរបស់គេ។ បើមានគេនិយាយដើម ឬអាក្រក់ខ្លាំងពីអ្នកដទៃ អ្នកខ្ជិលរវល់តែម្ដង។

៩ មិនចង់បាន attention

ភាពលេចធ្លោ មិនមែនមានតែរឿងល្អនោះទេ ពេលខ្លះគឺភាពលេចធ្លោដែលនាំឲ្យខ្មាស់គេ និងអ្នកផ្សេងមើលមកឡើងហួសចិត្តតែម្ដង។ អ្នកមិនមែនជាមនុស្ស ដ្រាម៉ា គ្រប់ពេលវេលា ឬព្យាយាមធ្វើអ្វីដើម្បីតែចង់បានចំណាប់អារម្មណ៍ពីមនុស្សជុំវិញឡើយ។

១០ អារម្មណ៍ថាសុវត្ថិភាព និងកក់ក្ដៅពេលនៅជាមួយអ្នក

អ្នកខ្លះគ្រាន់តែឃើញមុខមានអារម្មណ៍ធុញតែម្ដង មិនចង់នៅសូម្បីតែក្បែរ ព្រោះអន់ចរិតពេក។ តែអ្នកជាមនុស្សដែលស្មោះត្រង់ ចេះជួយជ្រោមជ្រែង មិននិយាយពាក្យសម្ដីចាក់ដោត ដូច្នេះអ្នកគ្រប់គ្នាឲ្យតែនៅជិតអ្នកគឺមានអារម្មណ៍ថា កក់ក្ដៅ និងសុវត្ថិភាពបំផុត។

ស្រីៗ គ្នាយើង មានប៉ុន្មានចំណុចដែរ? ចូលបានតែ ៥ ចំណុចក៏ចាត់ទុកថាគ្រាន់បើដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សិល្បករជាច្រើនពាន់នាក់ចូលរួមកម្មវិធី ពិសាអាហារសាមគ្គី និងបំពាក់គ្រឿងឥស្សរិយយស

នា​ថ្ងៃ​ទី​២៥​ ខែ​ មេសា ​ឆ្នាំ ​២០២៤​ សិល្ប​ករ សិល្ប​ការិនី គ្រប់​ទម្រង់​បាន​អញ្ជើញ​ជា​កិត្តិយស​ចូល​រួម​ក្នុង​កម្មវិធី “ពិសាអាហារសាមគ្គី និងបំពាក់គ្រឿងឥស្សរិយយសជូនលោកគ្រូ អ្នកគ្រូ

សមាជិកក្រុមចម្រៀងនារីល្បីៗ រួមទាំង Girls’ Generation និង Apink ត្រូវដកហូតយកលិខិតឆ្លងដែន និងជាប់នៅឯកោះ បាលី

ក្រុមការងារ និងសមាជិកក្នុងកម្មវិធី “Pick Me Trip” បានកំពុងជាប់គាំងនៅលើ កោះបាលី ប្រទេស ឥណ្ឌូនេស៊ី បន្ទាប់ពីបានចូលទៅថតកម្មវិធីទាំងខុសច្បាប់ ..

មិនធម្មតា! ពូកែទាំងរឿងវិនិយោគ Kim SooHyun ក្ដោបក្ដាប់អចលនទ្រព្យក្នុងដៃរាប់សិបលានដុល្លារ

Kim SooHyun ជាតារាសម្ដែងប្រុសដ៏លេចធ្លោម្នាក់ក្នុងប្រទេសកូរ៉េខាងត្បូង ក្រោយបង្ហាញមុខក្នុងរឿង “Queen Of Tears” ភាពល្បីល្បាញរបស់លោក បានឡើងដល់កម្រិតខ្ពស់បន្ថែមមួយទៀត ដែលធ្វើឲ្យតារាប្រុសក្មេងៗ

Miss Grand ភ្នំពេញ បញ្ចេញទេពកោសល្យជាកញ្ចប់ទាក់ការគាំទ្រ បែរមានអ្នកឱ្យកែចំណុចនេះ

ស្របពេលដែលសមភូមិ Miss Grand Cambodia 2024 កំពុងចាប់ផ្តើមឡើងកម្ដៅស្រឺតៗ កញ្ញា លឹម ចាន់សេរីរ័ត្ន Miss Grand Phnom Penh មិនបន្ធូរដៃឱ្យបេក្ខភាពផ្សេងទៀតឡើយ

ទៅការបងប្រុស វណ្ណដា ត្រូវអ្នក​​ព្រែកពោធិ​ ចោមរោមសុំថតព្រោងព្រាត

តារារ៉េបល្បីឈ្មោះលំដាប់ប្រទេស ម៉ាន់ វណ្ណដា ​ត្រូវ​ហ្វេន​ៗ​​ និង​អ្នកឃុំព្រែក​ពោធិ​ ចោម​រោម​សុំ​ថត​ព្រោង​ព្រាត ​ខណៈ​ចូល​រួម​ពិធី​មង្គល​ការ​បង​ប្រុស​បង្កើត​​ កាល​ថ្ងៃ​​​២៥ ​ខែ ​មេសា ឆ្នាំ ២០២៤

ចំណងស្នេហ៍រឹងមាំរយៈពេល ២៥ ឆ្នាំ របស់តួ យ៉ាងគួ និងសៀវឡុងនី ផ្អែមល្ហែមដូចព្រេងនិទាន

គូស្នេហ៍តារាស្រី Fann Wong និងតារាប្រុស Christopher Lee ត្រូវបានគេចាត់ទុកជា ជាគូស្នេហ៍ផ្អែមល្ហែម និងគម្រូមួយក្នុងពិភពសិល្បៈរបស់ប្រទេសសឹង្ហបុរី។ មិនត្រឹមតែមានទេពកោសល្យ និងជំនាញរៀងៗ ខ្លួន ថែមទាំងមានសម្រស់ស្រស់ស្អាត សង្ហា ស័កិ្ដសម គ្នាយ៉ាងខ្លាំង។ ជាពិសេស អ្នកទាំងពីរបានរៀបការបង្កើតគ្រួសារ ព្រមទាំងរក្សាចំណងស្នេហាអស់រយៈពេលជាង ២៥ ឆ្នាំមកហើយ។

ច្បាស់ៗពីគោលបំណងនៃការចូលរួមប្រកួត Miss Grand Cambodia 2024 របស់ រី ស្រីនេត

ដូចប្រិយមិត្តបានជ្រាបស្រាប់ហើយថា កញ្ញា រី ស្រីនេត ហៅ រី លីណា បានសម្រេចចិត្តដាក់ពាក្យប្រកួតប្រជែងកម្មវិធី Miss Grand Cambodia 2024 ដោយនាងត្រូវបានជ្រើសតាំងជា ...

ខ្លោចចិត្ដ! អតីតសមាជិកក្រុម Super Junior ទទូចចង់ជួបអ្នកគាំទ្ររហូតសុខចិត្ដឡើងច្រៀងមិនយកប្រាក់

ថ្មីៗ នេះ អតីតសមាជិកក្រុម Super Junior គឺតារាប្រុស Sungmin បានធ្វើការ live និយាយជជែកកម្សាន្ដជាមួយអ្នកគាំទ្រលើបណ្ដាញសង្គមយូធូបរប

ពូឃ្លាំង តារាចាស់វស្សាកំពូលកូរ ចូលទៅកូរដល់ក្នុងឡានអ្នកឈ្នះរបស់គ្រុឌ

រំភើបអស់ស្ទះ! ឡូយហ្ម៎ង បងប្រុស ឌុល សំបូរ រស់នៅភ្នំពេញ ឈ្នះរង្វាន់ឡានដ៏ថ្មីសន្លាងពីស្រាបៀរ គ្រុឌ ថែមទាំងបានជិះឡានថ្មីដើរលេងយ៉ាងសប្បាយរីករាយ