ភាពជោគជ័យជាបន្តបន្ទាប់របស់ភាពយន្ត Avatar: Fire និង Ash ដែលនៅតែរកចំណូលបានច្រើននៅតារាងលក់សំបុត្រកុនឬ Box Office ទូទាំងពិភពលោក បានជំរុញឱ្យតួឯកស្រីក្នុងរឿងនេះគឺ Zoe Saldaña ដែលដើរតួជា Naytiri ក្លាយជាតារាសម្តែងមានភាពយន្តរកចំណូលបានខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ ដោយវ៉ាដាច់អ្នកកាន់កំណត់ត្រាមុនគឺ Scarlett Johansson ដែលរកបាន ១៦.៤ ពាន់លានដុល្លារបន្ទាប់ពីភាពជោគជ័យនៃរឿង Jurassic World Rebirth កាលពីឆ្នាំមុន។


យោងតាមសារព័ត៌មាន Hollywood Reporter ចុះផ្សាយនៅថ្ងៃទី១៤ ខែមករា បច្ចុប្បន្ននេះ ប្រាក់ចំណូល Box Office ទូទាំងពិភពលោកសម្រាប់ភាពយន្តទាំងអស់ដែល Zoe Saldaña ចូលសម្ដែងគឺទទួលបានលើសពី ១៥.៤៧ ពាន់លានដុល្លារ ដែលធ្វើឱ្យនាងក្លាយជាតារាសម្តែងមានភាពយន្តរកចំណូលបានខ្ពស់បំផុតនៅក្នុងហូលីវូដក្នុងប្រវត្តិសាស្ត្រ។ ប្រាក់ចំណូលទាំងនេះបានមកពីការចូលរួមរបស់ Zoe Saldaña នៅក្នុង Franchise ភាពយន្តធំៗចំនួនបីគឺ Avatar (បច្ចុប្បន្នបានចាក់បញ្ចាំងបីភាគ) Guardians of the Galaxy ចំនួន ៣ ភាគ និង Star Trek ចំនួន ៣ ភាគទៀត។
គួរបញ្ជាក់ថា Zoe Saldaña គឺជាតារាសម្តែងតែម្នាក់គត់ដែលបានសម្តែងក្នុងខ្សែភាពយន្តចំនួនបួនដែលរកចំណូលបានជាង ២ ពាន់លានដុល្លារ៖ Avatar (២០០៩), Avengers: Infinity War (២០១៨), Avengers: Endgame (២០១៩) និង Avatar: The Way of Water (២០២២)។ ខ្សែភាពយន្តចុងក្រោយរបស់នាងគឺ Avatar: Fire and Ash អាចរកចំណូលបានជាង ១.២៣ ពាន់លានដុល្លាររួចហើយក្នុងសប្តាហ៍នេះដែលជាសប្ដាហ៍ទី៤ ហើយក៏មិនទាន់មានសញ្ញានៃការថយចុះនោះទេ។ Zoe Saldaña ទំនងជានឹងអាចកាន់កាប់កំណត់ត្រានេះក្នុងរយៈពេលយូរ ដោយសារ James Cameron បានកំណត់ពេលផលិតសម្រាប់ Avatar វគ្គ ៤ និងវគ្គ ៥ រួចហើយ ៕


























Account
Security
Favourite Content