ទម្រាំមានថ្ងៃនេះ Kim Hye Yoon ទទួលបានពាក្យបដិសេធជាង ១០០ ដង ព្រោះបញ្ហាកម្ពស់

នៅក្នុងវីដេអូខ្លីរបស់កម្មវិធី You Quiz on the Block ដែលចាក់ផ្សាយនៅថ្ងៃទី១៤ ខែមករានេះ Kim Hye Yoon បានទម្លាយថា នាងធ្លាប់ទៅ Audition និងទទួលបានការបដិសេធជាង ១០០ដង ដោយហេតុផលកម្ពស់ទាប ទម្រាំមានឱកាសអាចក្លាយជាតួឯកស្រីដូចសព្វថ្ងៃនេះ។

អង្គុយជជែកគ្នាជាមួយនឹងពិធីករ Yoon Jae Suk តារាស្រីវ័យ ២៩ឆ្នាំបានឱ្យដឹងថា នាងចាប់ផ្ដើមចូលរួមក្នុងកម្មវិធីជ្រើសរើសតួសម្ដែងតាំងតែពីអាយុ ១៧ឆ្នាំ សរុបជាង ១០០ដង ខណៈនាងប្រាប់ថា ក្នុងថ្ងៃដែលមមាញឹកបំផុត នាងបានទៅ Audition ដល់ទៅ ៣ កន្លែងផ្សេងគ្នា។

ដ្បិតមានការតស៊ូបែបនេះក្ដី តែ Kim Hye Yoon បែរជាទទួលបានការបដិសេធជាញឹកញយ ដោយនាងនិយាយថា៖ “ខ្ញុំត្រូវបានគេបដិសេធច្រើនដង រហូតដល់ខ្ញុំចាប់ផ្តើមគិតថា ប្រហែលជាខ្ញុំមិនមែនជាមនុស្សដែលនឹងជោគជ័យលើផ្លូវនេះទេ។ រាល់ពេលដែលខ្ញុំទៅ Audition ខ្ញុំគ្រាន់តែមកដើម្បីទទួលពាក្យបដិសេធប៉ុណ្ណោះ”។

ដោយមានកម្ពស់ ១៥៨ សង់ទីម៉ែត្រ តួឯកស្រីពីរឿង Lovely Runner រូបនេះនិយាយថា គេតែងតែប្រាប់ថា នាងទាបពេក មិនស័ក្ដិសមនឹងតួដែលគេជ្រើសរើស។ បញ្ហានេះបានធ្វើឱ្យនាងចាប់ផ្ដើមអស់សង្ឃឹម​ រហូតដល់ថ្នាក់កុហកគណៈកម្មការ​ថាខ្លួនមានកម្ពស់ ១៦០សង់ទីម៉ែត្រទៀតផង បើទោះបីជាគេតែងតែចាប់បានក្ដី។

លើសពីនេះទៀត មុននឹងអាចក្ដោបឱកាសក្លាយជាតួឯកស្រី Kim Hye Yoon ធ្លាប់បានសម្ដែងជាតួអង្គតូចតាចចំនួន ៥០ដង ក្នុងរយៈពេល ៧ឆ្នាំ ខណៈតារាស្រីបានទម្លាយថា វាជារឿងដ៏ពិបាកមួយក្នុងជីវិត រហូតនាងត្រូវចោទសួរខ្លួនឯងថា តើនាងកំពុងតែដើរផ្លូវត្រូវហើយ ឬក៏យ៉ាងណា។

ដោយឡែក បច្ចុប្បន្ន Kim Hye Yoon បានទទួលជោគជ័យ ក្លាយជាតារាស្រីដ៏ឆ្នើមម្នាក់ជាមួយនឹងពាក្យរង្វាន់កោតសរសើរជាច្រើន រួមមាន ពានរង្វាន់តារាសម្ដែងស្រីឆ្នើមពី 2024 Asia Artist Awards និង ពានរង្វាន់តារាស្រីកំពូលប្រជាប្រិយភាព ២ឆ្នាំជាប់គ្នា ពីកម្មវិធី APAN Star Awards ឆ្នាំ២០២៤ និង ២០២៥ ជាដើម៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ស្វាគមន៍មកកាន់កម្ពុជា! តារាសម្ដែងចិន Li Meng និង Jiang Yiyi នឹងចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ ក្នុងនាមទូតសុច្ឆន្ទៈ

តារាសម្ដែងស្រីចិនពីររូបគឺ Li Meng និង Jiang Yiyi ត្រូវបានប្រកាសតែងតាំងជាទូតសុច្ឆន្ទៈ និងទូតសុច្ឆន្ទៈយុវជននៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ ដែលរៀបចំឡើង

លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ

កាលពី​ជាង ១ សប្ដាហ៍​មុន ព្រះនាង នរោត្តម ជេនណា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​បាន​ទៅ​កាន់​ទីក្រុង​ឡុងប៊ិច ហើយ​លោក Rex Richardson បាន​ទទួល​ស្វាគមន៍​យ៉ាង

Dolly Parton និងកេរតំណែលនៃទឹកចិត្តដ៏សប្បុរសដែលពិភពលោកនឹងបន្តចងចាំ

នៅថ្ងៃទី២៥ ខែសីហានេះ គឺជាថ្ងៃមួយដែលពិភពលោកបានបាត់បង់នារីដ៏សប្បុរសម្នាក់ ឈ្មោះថា Dolly Parton។

អ្នកវិទ្យាសាស្ត្របកស្រាយមូលហេតុបង្កឱ្យមានទឹកជំនន់បាក់ដីដ៏សាហាវនៅព្រំដែនទីបេ-នេប៉ាល់

មូលហេតុនៃការរអិលបាក់ដី និងទឹកជំនន់ដ៏សាហាវនៅតាមបណ្តោយព្រំដែននេប៉ាល់-ទីបេមិនទាន់មានសេចក្ដីបញ្ជាក់ប្រាកដ ១០០% នៅឡើយទេ ប៉ុន្តែអ្នកជំនាញនិយាយថា ហានិភ័យនៃ

Billboard  ហ្វីលីពីន បញ្ចូលឈ្មោះ វណ្ណដា ​ក្នុង​ចំណោម​សិល្បករ ១៥រូប កំពុង​រួមចំណែកកំណត់ទិសដៅថ្មី​វិស័យ​ហ៊ីបហប​នៅ​អាស៊ីអាគ្នេយ៍

កំពូល​តារា​រ៉េប វណ្ណដា នៅតែ​ធ្វើឲ្យ​អ្នក​គាំទ្រ​មាន​មោទនភាព និង​ភ្ញាក់ផ្អើល ដោយ​ថ្មី​ៗ​នេះ​លោក​បាន​បង្ហាញ​មុខ​នៅ Billboard Philippine។ វណ្ណដា ដែល​ជា​សិល្បករ​

ចូលរួមម្ដងទៀតហើយ! ប្រេនខ្មែរ ALmée Couture នឹងទៅ New York Fashion Week 2026 ខែក្រោយនេះ

ជា​ថ្មី​ម្ដង​ទៀត​ប្រេន​សម្លៀកបំពាក់​កូន​ខ្មែរ​ដែល​ល្បី​លំដាប់​អន្តរជាតិ ALmée Couture ដែល​កសាង​ឡើង​ដោយ​ដៃ​ស្ត្រី​វ័យ​ក្មេង​ដ៏​ស្រស់​ស្អាតTaing Sokhang។ កាលពី​

CSFF ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា

កាលពី​ថ្ងៃ ២១ ខែ សីហា ឆ្នាំ ២០២៦ កន្លង​ទៅ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា (CTB) និង​មហោស្រពភាពយន្តខ្លីចតុមុខ (CSFF)

ប្រទេសអូស្ត្រាលីប្រកាសហាមឃាត់មិនឱ្យបទចម្រៀងបង្កើតដោយ AI ចូលតារាងចម្រៀងផ្លូវការណាមួយឡើយ

ថ្មីៗនេះសមាគមឧស្សាហកម្មថតសំឡេងអូស្ត្រាលី (ARIA) បានចេញវិធានការថ្មីដោយហាមឃាត់បទចម្រៀងដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត

មកស្គាល់ពីត្បូង Zircon ខៀវ របស់ខេត្តរតនគិរី ល្បីសុះសាយរហូតដល់ក្រុមហ៊ុន LV ជ្រើសច្នៃគ្រឿងអលង្ការតម្លៃមហាសាល

ដូច​ដែល​ដឹង​ស្រាប់​ហើយ​ថា កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​ល្បី​រឿង​ក្រោយ​ក្រុមហ៊ុន Louis Vuitton របស់​បារាំង បាន​ច្នៃ​ត្បូង Zircon ខៀវ របស់​ខេត្ត​រតនគិរី នៃ​ប្រទេស​

«កន្លាស់អាវរូបចាបទាំងគ្រាប់» បច្ចុប្បន្នក្លាយជាគ្រឿងតុបតែង​លម្អ​កាយា​កូនក្រមុំ ក្នុងថ្ងៃមង្គលការ

សម្ដេច​ព្រះ​វររាជ​នី នាថ វ័ណ ជា​ម្ចាស់ «កន្លាស់​ចាប​ទាំង​គ្រាប់» ដ៏​ប្រណីត កាលពី​អតីតកាល បាន​កំពុង​ក្លាយ​ជា​គ្រឿងអលង្ការ​ដ៏​ថ្លៃថ្លា នា​ថ្ងៃ​មង្គលការ​កូន​ក្រមុំ



Leave a Reply

Your email address will not be published.Required fields are marked *