កញ្ញា Alina Stanislavovna Sanko គឺជាម្ចាស់ពានរង្វាន់បវរកញ្ញារុស្ស៊ី ២០១៩ និងតំណាងរុស្ស៊ីចេញទៅឆាកអន្តរជាតិដល់ទៅ ២។ ថ្មីៗនេះបវរកញ្ញាវ័យ ២៧ ឆ្នាំរបស់រុសស្ស៊ី បានធ្វើដំណើរមកកាន់ប្រទេសកម្ពុជា និងទៅសម្រាកលម្ហែនៅទឹកដីអង្គរ ខេត្តសៀមរាប។


Alina បានចែករំលែករូបភាពជាច្រើននៅលើ Instagram នាងកាលពីដើមសប្ដាហ៍ដំបូង នៃខែមករា ឆ្នាំ ២០២៦។ បវរកញ្ញារុស្ស៊ីរូបនេះ បានបង្ហាញពីកន្លែងសម្រាល និងនៅប្រាសាទអង្គរវត្ត, តាព្រហ្ម ព្រមទាំងកន្លែងជាច្រើនទៀត។ បវរកញ្ញាចក្រវាលរុស្ស៊ី ២០២០ ក៏បានទៅ ភ្លក់រសជាតិអាហារល្បីៗក្នុងតំបន់អង្គរនោះដែរមិនថាអាកោខ្ទិះនៅភូមិព្រះដាក់ និងស្រាថ្នាំ ផ្លែឈើ ៣៦ មុខ ហើយក៏បានទស្សនារបាំអប្សរាដ៏អស្ចារ្យនាទឹកដីដ៏ពិសិដ្ឋផងដែរ។
ក្រោយ Alina បង្ហាញសកម្មភាពនៅទឹកដីខេត្តសៀមរាប បវរកញ្ញាចក្រវាលកម្ពុជា ២០២០ រ៉េត សារីតា ដែលជាបេក្ខភាពប្រកួតឆ្នាំជាមួយគ្នានៅអាមេរិកនាគ្រានោះ បានចូលទៅ cmt ស្វាគមន៍ បវរកញ្ញាចក្រវាលរុស្ស៊ី ហើយ Alina Sanko ក៏បានឆ្លើយតបអរគុណទៅកាន់ សារីតា វិញដូចគ្នា។


នៅពីក្រោមរូបភាព Alina ដែលបង្ហោះពីកម្ពុជាទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ follower របស់នាង ហើយក៏មានអ្នកខ្លះចង់មកទស្សនាសៀមរាបដែរ នៅពេលក្រោយ ដោយសារភាពអស្ចារ្យ និងស្រស់ស្អាត។ អ្នកខ្លះទៀតព្រោះតែបានឃើញរូបភាពនាងនៅប្រាសាទតាព្រហ្ម ក៏ធ្វើឲ្យចិត្តចង់មកលេង ដោយបានឃើញតាមរយៈរឿង Lara Croft – Tomb Raider ដែលថតនៅទីនោះ ហើយបវរកញ្ញារុស្ស៊ីរូបនេះ មកបានមកផ្ដិតរូបភាពនៅទីនោះដែរ។
Alina Sanko ត្រូវបានបានតំណាងឲ្យប្រទេសរុស្ស៊ីនៅក្នុងការប្រកួតបវរកញ្ញាពិភពលោក ២០១៩ ជាកន្លែងដែលនាងបានឈានដល់ចំណាត់ថ្នាក់កំពូលទាំង ១២ និងនៅក្នុងការប្រកួតបវរកញ្ញា ចក្រវាល ២០២០ តែនាងមិនបានចំណាត់ថ្នាក់កំពូលណាមួយនៃកម្មវិធី Miss Universe នាគ្រានោះឡើយ។

បវរកញ្ញាចក្រវាលរុស្ស៊ី ២០២០ Alina Sanko ត្រូវបានអ្នកគាំទ្រសរសើរពីរូបសម្រស់ស្រស់ស្អាត និងមុខដូចតុក្កតា។ ក្រៅពីមានសម្រស់ ហើយចំណេះដឹងរបស់នាងក៏មិនធម្មតាដែរ ដោយបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យរដ្ឋម៉ូស្គូ (MSU) ដែលជាសាកលវិទ្យាល័យចំណាស់ជាងគេ និងធំជាងគេរបស់សហព័ន្ធរុស្ស៊ី ហើយនាងក៏មានទេពកោសល្យក្នុងការគូរគំនូរផងដែរ។ ដូចនេះហើយទើបនាងក្លាយជាអ្នករចនាមួយរូបនៅប្រទេសកំណើត៕








រូបភាព៖ IG ms.alinasankoនិងអ៊ីនធឺណេត






















































Account
Security
Favourite Content