លើសពីស្ដាយ! បវរកញ្ញាប៉ុន្មានរូបនេះសុទ្ធតែខនខានការប្រកួតលើឆាកអន្តរជាតិព្រោះបញ្ហាទិដ្ឋាការ

លើស​ពី​ពាក្យ​ថា​សោក​ស្ដាយ​ដែល​បវរ​កញ្ញា​កម្ពុជា​ប៉ុន្មាន​រូប​នេះ សុទ្ធ​តែ​ខក​ខាន​ក្នុង​ការ​តំណាង​ប្រទេស​ចូលរួម​ប្រកួត​លើ​ឆាក​អន្តរជាតិ ក្រោម​ហេតុ​ផល​ដូច​គ្នា​នោះ​គឺ​បញ្ហា​ទិដ្ឋាការ។ ​តើ​បវរ​កញ្ញា​ណា​ខ្លះ​ធ្លាប់​ទទួល​បទពិសោធន៍​ដ៏​ជូរចត់​មួយ​នេះ?

១. ហេង ចន្ថា

កាល​ឆ្នាំ ២០១៦ កញ្ញា ហេង ចន្ថា ដែល​ជា​ម្ចាស់​មកុដ Miss Grand Cambodia 2016 ដែល​ត្រូវ​ចេញ​តំណាង​កម្ពុជា​ ទៅ​ចូលរួម​ប្រកួត​នៅ​សហរដ្ឋអាមេរិក បែរ​ត្រូវ​ខកខាន​ព្រោះ​តែ​នាង​ត្រូវ​បាន​​បដិសេធ​នូវ​ការ​ផ្ដល់​ទិដ្ឋាការ​ ក្រោម​ហេតុផល​ថា ខ្លាច​កញ្ញា​មិន​វិល​ត្រឡប់​មក​ស្រុក​វិញ។

២. ពេជ្រ វត្តីសារ៉ាវឌ្ឍី

ពេជ្រ វត្តីសារ៉ាវឌ្ឍី ជា​បេក្ខភាព​បវរកញ្ញា​ខ្មែរ​មួយ​រូប​ដែល​ត្រូវ​បាន​ជ្រើស​ឱ្យ​តំណាង​កម្ពុជា​ចូលរួម​ការ​ប្រកួត Miss Intercontinental ក្នុង​ឆ្នាំ ២០២១ នៅ​ប្រទេស​អេហ្សីប​ក្នុង​តំណែង​ជា Miss Intercontinental Cambodia។ បវរ​កញ្ញា​ដែល​ត្រៀម​ខ្លួន​យ៉ាង​រួច​រាល់​ក្នុង​ការ​ប្រកួត​ទាំង​សម្រស់ ​និង​ចំណេះ​ដឹង​រូប​នេះ​បែរ​ត្រូវ​ខក​ខាន​ក៏​ព្រោះ​តែ​ពុំ​ទទួល​បាន​ទិដ្ឋាការ។

៣. ឈុំ ចាន់ដារ៉ា

បវរ​កញ្ញា​ដែល​ក្រាញ​ននាល​ក្នុង​វិស័យប្រកួតប្រជែង​សម្រស់​រូប​នេះ ​ក៏​ធ្លាប់​មាន​បញ្ហា​ទិដ្ឋាការ​កាល​ប្រកួត Miss Supranational នៅ​ប្រទេស​ប៉ូឡូញ​ឆ្នាំ ២០២៤។ ប៉ុន្តែ ក្នុង​ឆ្នាំ ២០២៥ កញ្ញា​បាន​ត្រឡប់​មក​ម្ដង​ទៀត មិន​ត្រឹម​ក្លាយ​ជា​ម្ចាស់​មកុដ Miss Supranational Cambodia 2025 ថែម​ទទួល​បាន​ការ​ផ្ដល់​ទិដ្ឋាការ​ និង​មាន​ឱកាស​យក​ទង់​ជាតិ​កម្ពុជា​ឈរ​លើ​វេទិកា​អន្តរជាតិ​នៃ​ប្រទេស​ប៉ូឡូញ។

៤. ហុក សារិតុលា

ហុក សារិតុលា បវរ​កញ្ញា​ដែល​មាន​វាស​នា​មិន​ខុស​ពី​រៀម​ច្បង ពេជ្រ វត្តីសារ៉ាវឌ្ឍី ខណៈ​ម្ចាស់​មកុដ Miss Intercontinental Cambodia 2025 រូប​នេះ​ខក​ខាន​មិន​បាន​ទៅ​ប្រកួត​នៅ​អេហ្សីប​ព្រោះ​បញ្ហា​ទិដ្ឋាការ​ដូច​គ្នា ដែល​កម្មវិធី​នឹង​ដំណើរការ​នៅ​ខែ​កុម្ភៈ ឆ្នាំ ២០២៦ ខាងមុខ។

មហាជន​បាន​ជ្រាប​ដែរ​ទេ ក្រៅ​ពី​បវរ​កញ្ញា​ទាំង ៤ រូប​ខាង​លើ​នៅ​មាន​បវរ​កញ្ញា​កម្ពុជា​មួយ​រូប​ទៀត​ដែល​ធ្លាប់​មាន​បញ្ហា​ទាក់ទង​នឹង​ការ​សុំ​ទិដ្ឋាការ​ដូច​គ្នា​នោះ​គឺ អ៊ិន លក្ខិណា។ ដ្បិតកាល​នោះ​វីសា​ធ្លាក់​យឺត​ធ្វើ​ឱ្យ លក្ខិណា ចេញដំណើរទៅ​​ប្រកួតយឺតជាង បេក្ខភាព​មក​ពី​ប្រទេស​ផ្សេង តែទោះ​ជា​យ៉ាង​នេះ Miss Supranational Cambodia 2022 រូបនេះនៅ​តែ​អាច​យក​ទង់​ជាតិ​កម្ពុជា​ទៅ​បង្ហាញ​លើ​ឆាក​នៃប្រទេសប៉ូឡូញ​បាន៕

រូបភាព ៖ ហេង ចន្ថា, ពេជ្រ វត្តី, ដារ៉ា, សារិតុលា



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ



Leave a Reply

Your email address will not be published.Required fields are marked *