Tzuyu ចង់ឱ្យអ្នកគាំទ្រឃើញមួយជ្រុងទៀតរបស់នាង តាមរយៈអាល់ប៊ុមទោល “abouTZU”

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញា​សិប្បនិម្មិត្ត។

Tzuyu សមាជិកក្មេងជាងគេរបស់ TWICE ដែលអ្នកគាំទ្រតែងតែចងចាំក្នុងរូបភាពជាមនុស្សស្រីដែលមានមន្តស្នេហ៍បែបផ្អែមល្ហែម ចង់ឱ្យអ្នកគាំទ្រចងចាំនាងក្នុងរូបភាពថ្មីដែលចាស់ទុំជាងមុន តាមរយៈអាល់ប៊ុមទោលខ្នាតតូចថ្មី “abouTZU”។ 

សមាជិកដើមកំណើតតៃវ៉ាន់នៃក្រុម TWICE រូបនេះកំពុងចាប់ផ្ដើមអាជីពជាអ្នកចម្រៀងទោល នៅថ្ងៃសុក្រ ទី៦ ខែកញ្ញានេះជាមួយនឹងអាល់ប៊ុមខ្នាតតូច “abouTZU”។ ក្នុងសន្និសីទសារព័ត៌មាននៅសណ្ឋាគារមួយក្នុងសង្កាត់ Songpa នៃទីក្រុងសេអ៊ូលកាលពីថ្ងៃព្រហស្បតិ៍ នាងបាននិយាយថាចង់ឱ្យអ្នកគាំទ្រស្គាល់មួយជ្រុងទៀតរបស់នាង។ 

Tzuyu បានលើកឡើងថា៖ “ក្នុងនាមជាសមាជិកដែលក្មេងជាងគេរបស់ TWICE ខ្ញុំដឹងថាអ្នកគាំទ្រជាច្រើនឃើញថាខ្ញុំជាមនុស្សដែលគួរឱ្យស្រឡាញ់ម្នាក់ដូចក្មេងស្រីដទៃ។ តែសម្រាប់អាល់ប៊ុមទោលមួយនេះ ខ្ញុំចង់បង្ហាញពីភាពចាស់ទុំ និងរឹងមាំរបស់ខ្លួន លើសពីអ្វីដែលអ្នកស្គាល់កន្លងមក”។ 

ចំណងជើងនៃអាល់ប៊ុម “abouTZU” ជាលទ្ធផលនៃការលេងពាក្យដ៏គួរឱ្យចាប់អារម្មណ៍មួយ ដោយផ្គុំពាក្យ ២ចូលគ្នាគឺពាក្យ “about” និងឈ្មោះរបស់នាង “Tzuyu” ដែលសំដៅទៅការស្វែងយល់ពីអារម្មណ៍ផ្ទាល់ខ្លួន និងពេលវេលាពីក្រោយឆាកដែលនាងតែងរក្សាទុករហូតដល់ពេលបច្ចុប្បន្ន។

Tzuyu គឺ​ជា​សមាជិក​ទី​បី​របស់​ TWICE ដែល​ចេញ​ចម្រៀង​ទោល​បន្ទាប់​ពី Nayeon និង Jihyo។ ក្នុង​អំឡុង​ពេល​សន្និសីទ Tzuyu បាន​ចែក​រំលែក​ថា នាង​បានសុំជំនួយពីសមាជិក​ទាំងពីរក្នុងចន្លោះពេលដែលនាងធ្វើដំណើរលើវិថីមួយនេះ។ 

“ចាប់ពីពេលដែលខ្ញុំប្រាប់សមាជិកអំពីអាល់ប៊ុមទោលរបស់ខ្ញុំ ពួកគេបានលើកទឹកចិត្តខ្ញុំសម្រាប់ដំណើរមួយនេះ។ ខ្ញុំបានងាកទៅរក Nayeon និង Jihyo ដើម្បីសុំយោបល់ ហើយពួកគេបានជួយខ្ញុំយ៉ាងយកចិត្តទុកដាក់។ អ្វីដែលសំខាន់ បើទោះបីជាពួកគេមមាញឹកក៏ដោយ ពួកគេនៅតែឆ្លៀតពេលមកជួយ។ ខ្ញុំពិតជាចង់អរគុណពួកគេពិតមែន » Tzuyu លើកឡើងបែបនេះ។

បទចម្រៀងទី១ នៃអាល់ប៊ុម “Run Away” ដែល​និពន្ធ​ដោយ​ស្ថាបនិក JYP Entertainment លោក Park Jin-young ជាបទដែលមានភាពលេចធ្លោជាងគេប្រចាំអាល់ប៊ុម ដែលអាចនាំឱ្យអ្នកស្ដាប់មានអារម្មណ៍ស្រណោះស្រណោកទៅជាមួយ។ Tzuyu បានបង្ហើបថា នាងចូលចិត្តវាតាំងពីស្តាប់លើកដំបូង ព្រោះតែភាពទាក់ទងនៃលំនាំភ្លេងដែលធ្វើឱ្យនាងមានអារម្មណ៍ដឹតដាមមួយរំពេច។ ដំបូងនាងព្រួយបារម្ភថា នាងមិនអាចធ្វើបានល្អ តែទន្ទឹមគ្នានោះ នាងគិតថាវាអ្វីថ្មីដែលនាងចង់ធ្វើដើម្បីអ្នកគាំទ្ររបស់នាង។ 

នាង​បាន​រំឭក​ថា​៖ «​ខ្ញុំ​ពិតជាព្យាយាមក្នុងការបញ្ចូលអារម្មណ៍របស់ខ្ញុំទៅក្នុងចម្រៀងមួយបទនេះ។ លើសពីនេះទៀត ដោយសារតែបទនេះមានទំនុកច្រៀងជាភាសាកូរ៉េទាំងអស់ទៀត ដូច្នេះខ្ញុំព្យាយាមធ្វើការថតសំឡេងជាច្រើនដងដើម្បីឱ្យបានលទ្ធផលដែលល្អបំផុត”។ 

បើទោះបីជាការចាប់ផ្ដើមអាជីពជាអ្នកចម្រៀងទោលរបស់ Tzuyu មិនមែនជារឿងងាយស្រួលសម្រាប់នាងក៏ដោយ នាងក៏នៅតែព្យាយាមធ្វើវាឱ្យបានសម្រេច ដោយ Tzuyu បានលើកឡើងថា៖ “ដំបូងឡើយ ខ្ញុំហាក់ដូចជាស្ទាក់ស្ទើរ និងព្រួយបារម្ភជាខ្លាំង ក៏ប៉ុន្តែដោយសារតែការក្លាយជាសិល្បករទោល គឺជាក្ដីសុបិនដែលខ្ញុំមានយូរហើយ ខ្ញុំបានខិតខំធ្វើវាអស់ពីចិត្តពីថ្លើម។ នាងបន្តថា៖ “អាល់ប៊ុមនេះនឹងឆ្លុះបញ្ចាំងពីអ្វីដែលជាខ្ញុំ ហើយខ្ញុំសង្ឈឹមថា ទស្សនិកជននឹងមើលឃើញខ្ញុំលើសពីសមាកជិកក្មេងជាងគេម្នាក់របស់ TWICE ប៉ុន្តែជាសិល្បករទោលម្នាក់នៅក្នុងចិត្តអ្នក”។

 បច្ចុប្បន្ន “abouTZU” បានចេញផ្សាយហើយ កាលពីថ្ងៃសុក្រ ទី៦ ខែកញ្ញានេះ ដោយមានបទចម្រៀង ៦បទ រួមមាន Run Away, Heartbreak In Heaven, Lazy Baby, Losing Sleep, One Love និង Fly៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *