សន្ទុះនៃការគាំទ្រភាពយន្តខ្មែររឿង «បណ្ដាសានាងរាត្រី» បានបំបែកកំណត់ត្រាប្រវត្តិសាស្ត្រក្នុងប្រទេសតៃវ៉ាន់ ក្លាយជាភាពយន្តដែលរកចំណូលបានច្រើនបំផុតពីការលក់សំបុត្រចូលទស្សនា។

ភាពយន្ដខ្មែរ «បណ្ដាសានាងរាត្រី» កំពុងចាក់បញ្ចាំងនៅតាមបណ្ដារោងកុនជាច្រើនក្នុងប្រទេសតៃវ៉ាន់។ ភាពយន្តខ្នាតធំមួយនេះកំពុងហក់ឡើង Trend ខ្ពស់បំផុតខណៈចំនួនអ្នកទិញសំបុត្រចូលទស្សនាបានកើនឡើងដល់ទៅជាង១ លាននាក់ និងបានក្លាយជាភាពយន្តខ្មែរដំបូងគេនៅតៃវ៉ាន់ បំបែកកំណត់ត្រារកចំណូលបានច្រើនបំផុតពីការលក់សំបុត្រចូលទស្សនា។ ជាខ្សែរឿងដែលមានចំនួនអ្នកទស្សនាច្រើនបំផុតក្នុងប្រទេសតៃវ៉ាន់ខណៈពេលដែលចាក់បញ្ចាំងនៅក្នុងប្រទេសកម្ពុជាក៏ទទួលបានសន្ទុះនៃការគាំទ្រមិនធម្មតានោះដែរ។




គួរបញ្ជាក់ដែរថា ខ្សែរឿងដ៏រន្ធត់ព្រឺព្រួច និងមានរឿងអាថ៍កំបាំងជាច្រើនមួយនេះ ផលិតដោយផលិតកម្ម អិលឌី ដោយមានការចូលរួមសម្ដែងពីសំណាក់សិល្បករលំដាប់ប្រទេសរបស់កម្ពុជា កញ្ញា ស៊ីន យូប៊ីន តារាសម្ដែងប្រុសប្រទេសភូមា Paing Takhon និងវត្តមានដ៏ខ្ពស់ខ្ពស់ពីសំណាក់ព្រះនាង នរោត្តម ជេនណា និងតារាកិត្តិយសរបស់ជាច្រើនរូបផងដែរ៕


























Account
Security
Favourite Content