ព្រឹត្តិការណ៍ «Rise for Khmer» ដែលរៀបចំឡើងកាលពីចុងឆ្នាំ ២០២៥ នៅទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីផ្សព្វផ្សាយវប្បធម៌ ប្រពៃណីខ្មែរនៅទឹកដីអឺរ៉ុប ជាពិសេសដើម្បីឲ្យកូនខ្មែរដែលធំធាត់នៅបរទេស។ «Rise for Khmer» លើកដំបូងទទួលបានជោគជ័យ និងមានការទទួលស្គាល់ទាំងខ្មែរ និងបរទេសដែលនៅប្រទេសបារាំង។

ក្រោយព្រឹត្តិការណ៍ «Rise for Khmer» ឆ្នាំមុនផ្ទុះការគាំទ្រខ្លាំង ពេលនេះសមាគមសិល្បករខ្មែរបានកំពុងរៀបចំ និងពិភាក្សាជាមួយផលិតកម្មបារមី ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍ «Rise for Khmer ២០២៦»។
កាលពីថ្ងៃ ៨ ខែកក្កដា ឆ្នាំ ២០២៦ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ បានជួបពិភាក្សាការងារជាមួយក្រុមការងារនៃផលិតកម្មបារមី ដើម្បីពិភាក្សាអំពីវឌ្ឍនភាព និងផែនការត្រៀមរៀបចំព្រឹត្តិការណ៍សិល្បៈដ៏ធំប្រចាំឆ្នាំ «Rise for Khmer ២០២៦»។

នៅក្នុងជំនួបនេះ ប្រធានសមាគមសិល្បករខ្មែរ បានបង្ហាញការយកចិត្តទុកដាក់ខ្ពស់ លើការលើកកម្ពស់វិស័យសិល្បៈ និងវប្បធម៌ខ្មែរ តាមរយៈការបង្កើតព្រឹត្តិការណ៍ដែលមានគុណភាព និងមានលក្ខណៈច្នៃប្រតិដ្ឋ។ កិច្ចពិភាក្សាបានផ្ដោតសំខាន់លើការរៀបចំយុទ្ធសាស្ត្រ ដើម្បីធានាឲ្យព្រឹត្តិការណ៍ឆ្នាំនេះ កាន់តែមានភាពអធិកអធម និងទទួលបានជោគជ័យបន្ថែមទៀត ក្នុងការនាំយកស្នាដៃសិល្បករខ្មែរទៅកាន់ឆាកជាតិ និងអន្តរជាតិ។
ផលិតកម្មបារមី ជាដៃគូសហការយ៉ាងជិតស្និទ្ធ បានបង្ហាញការប្ដេជ្ញាចិត្តក្នុងការសម្របសម្រួល និងរៀបចំកម្មវិធីឲ្យស្របតាមទស្សនវិស័យរបស់លោកជំទាវអ្នកឧកញ៉ា ដើម្បីលើកស្ទួយស្មារតីសិល្បករខ្មែរ និងបង្កើតឱកាសថ្មីៗសម្រាប់យុវជនក្នុងវិស័យសិល្បៈ។ ព្រឹត្តិការណ៍ «Rise for Khmer ២០២៦» ត្រូវបានរំពឹងថានឹងក្លាយជាវេទិកាដ៏សំខាន់មួយទៀត ក្នុងការបង្ហាញពីសក្ដានុពលសិល្បៈសម័យរបស់កម្ពុជា ទៅកាន់ទស្សនិកជនគ្រប់មជ្ឈដ្ឋាន៕


រូបភាព៖ Baramey Production និង សមាគមសិល្បករខ្មែរ




















































Account
Security
Favourite Content