ឈប់ធ្វើជាមនុស្សដែលចិត្តអាក្រក់បំផុតនៅក្នុងជីវិតរបស់ខ្លួនឯង

មានមនុស្សជាច្រើនដែលតែងតែនិយាយស្តីទៅកាន់អ្នកដទៃដោយសម្ដីទន់ភ្លន់ ពូកែស្ដាប់បញ្ហារបស់អ្នកដទៃ ពូកែលួងលោមនៅថ្ងៃដែលអ្នកដទៃបាក់ទឹកចិត្ត ពូកែយល់ពីភាពហត់នឿយរបស់អ្នកដទៃ។ ក៏ប៉ុន្តែនៅពេលដែលក្រឡេកមកមើលខ្លួនឯងវិញ បុគ្គលទាំងនោះបែរជាប្រើពាក្យសម្ដីមិនពីរោះពិសា និងជាមនុស្សដែលចិត្តអាក្រក់បំផុតនៅក្នុងជីវិតរបស់ខ្លួនឯងដោយមិនដឹងខ្លួន។

យើងអាចលួងលោមមិត្តភក្តិបាននៅពេលដែលពួកគេធ្វើការងារខុសឆ្គង ប៉ុន្តែយើងបែរជាស្ដីបន្ទោសខ្លួនឯងនៅពេលដែលយើងសាងកំហុសបន្តិចបន្តួច។ យើងយល់ថាអ្នកដទៃហត់នឿយ ប៉ុន្តែបែរជាមានអារម្មណ៍ថាខ្លួនឯងជាមនុស្សមិនបានការ ប្រសិនបើចង់ឈប់សម្រាកខ្លះ។ យើងអាចអត់ទោសឱ្យអ្នកដទៃបាន ប៉ុន្តែបែរជាមិនអាចលុបកំហុសរបស់ខ្លួនឯងចេញពីការចងចាំទៅវិញ។

យើងជាមនុស្សដែលមានចិត្តល្អ និងរីករាយក្នុងការផ្ដល់ទៅឱ្យអ្នកនៅជុំវិញខ្លួន ក៏ប៉ុន្តែយើងបែរជាដាក់សម្ពាធ ដាក់កំហិតលើខ្លួនឯង រហូតភ្លេចគិតថា “យើងខ្លួនឯង” ក៏ជាមនុស្សម្នាក់ ដែលគួរតែទទួលបានភាពទន់ភ្លន់ និងការយល់ចិត្តនោះដូចគ្នា។

យើងម្នាក់ៗ តែងតែធំដឹងក្ដីជាមួយនឹងរបត់សង្គមដែលបង្រៀនយើងថា​ ការចិត្តល្អជាមួយនឹងខ្លួន​ឯងគឺជាការទម្រើសខ្លួន ឬការសម្រាកគឺជាភាពខ្ជិលច្រអូស។ យើងត្រូវសង្គមបង្រៀនឱ្យខិតខំប្រឹងប្រែងកាន់តែខ្លាំងកាន់តែល្អ កាន់តែអត់ធ្មត់កាន់តែប្រសើរ កាន់តែរត់លឿនកាន់តែពិសេស រហូតជួនកាលយើងក្លាយជាមនុស្សតែម្នាក់គត់ដែលដាក់សម្ពាធលើខ្លួនឯងគ្រប់ពេលវេលា។

យ៉ាងណាមិញ ការពិតមិនមែនសុទ្ធតែដូចជំនឿដែលយើងធំធាត់មកជាមួយនោះទេ។ ផ្ទុយមកវិញ មនុស្សដែលមានមេត្តា និងចិត្តល្អចំពោះខ្លួនឯងតែងតែមានសុខភាពផ្លូវចិត្តដែលរឹងមាំជាង អាចងើបឈរឡើងវិញពីការខកបំណងបានល្អជាង ហើយមិនចាំបាច់ត្រូវការភាពល្អឥតខ្ចោះដើម្បីយកមកបញ្ជាក់ពីតម្លៃរបស់ខ្លួនឯងគ្រប់ពេលនោះដែរ។

ការចិត្តល្អចំពោះខ្លួនឯង មិនមែនជាការបណ្ដែតបណ្ដោយខ្លួន ដែលទាញឱ្យខ្លួនឯងធ្លាក់ចុះនោះទេ ប៉ុន្តែវាជាការដែលយើងបានផ្ដល់ក្ដីស្រឡាញ់ ការលើកទឹកចិត្ត ការអត់ឱន និងការលួងលោមខ្លួនឯង ដូចដែលយើងបានធ្វើជាមួយនឹងអ្នកដទៃ។

យើងមិនចាំបាច់ត្រូវតែពូកែរាល់ថ្ងៃនោះទេ យើងអាចហត់នឿយបាន ខកចិត្តបាន សម្រាកបាន និងប្រហែលជាមិនចាំបាច់ត្រូវធ្វើគ្រប់យ៉ាងឱ្យល្អឥតខ្ចោះ ដើម្បីមានអារម្មណ៍ថាខ្លួនឯងមានតម្លៃគ្រប់គ្រាន់នោះឡើយ។

ជួនកាល ទំនាក់ទំនងដែលសំខាន់បំផុតនៅក្នុងជីវិតរបស់មនុស្សយើងម្នាក់ៗ ប្រហែលមិនមែនជាទំនាក់ទំនងជាមួយអ្នកណាម្នាក់នោះទេ ប៉ុន្តែវាគឺជា “ទំនាក់ទំនងជាមួយនឹងខ្លួនឯង” និង “វិធីដែលយើងប្រព្រឹត្តចំពោះខ្លួនឯង” នៅក្នុងថ្ងៃដែលគ្មាននរណាម្នាក់មើលឃើញទៅវិញទេ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក



Leave a Reply

Your email address will not be published.Required fields are marked *