«វេទិកា និងពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជា ឆ្នាំ២០២៦» រៀបចំឡើងកាន់តែធំ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១០ ខែកក្កដា

ក្រសួងទេសចរណ៍កម្ពុជាបាននិងកំពុងរៀបចំ “វេទិកា និងពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជា ឆ្នាំ២០២៦” ក្រោមមូលបទ “ទឹកដីពោរពេញដោយភាពស្រស់ត្រកាល និងជាផ្ទះដែលផ្តល់ទំនុកចិត្តសម្រាប់ ការធ្វើដំណើរ” ចំនួន ៣ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ នៅទីតាំងបរិវេណវិមានអាហារ (OCIC) សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ចូលរួមក្នុងពិធីបើកកម្មវិធីនៅព្រឹកថ្ងៃសុក្រនេះ ឯកឧត្ដម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានថ្លែងថានេះជាឆ្នាំទី៣ ហើយដែលពិព័រណ៍ទេសចរណ៍មូស្លីមត្រូវបានរៀបចំឡើង បន្ទាប់ពីវេទិកាពិព័រណ៍លើកទី១ ក្នុងឆ្នាំ២០២៤ មានចំនួន២០ស្ដង់, វេទិកាពិព័រណ៍លើកទី២ ក្នុងឆ្នាំ២០២៥ មានចំនួន១០០ស្ដង់ និងវេទិកាពិព័រណ៍លើកទី៣ ក្នុងឆ្នាំ២០២៦នេះ កើនឡើងដល់១៥០ស្តង់ ដែលដាក់តាំងបង្ហាញផលិតផ្សេងៗ។

ព្រឹត្តិការណ៍នេះប្រារព្ធឡើងក្នុងគោលបំណងទី១ ដើម្បីផ្សព្វផ្សាយកិត្តិនាមកម្ពុជាជាគោលដៅទេសចរណ៍ ប្រកបដោយសុវត្ថិភាព ភាពកក់ក្ដៅ និងទំនុកចិត្តសម្រាប់ទេសចរគ្រប់ជាតិសាសន៍មកពីគ្រប់ទិសទី ទី២ដើម្បីផ្លាស់ប្ដូរវប្បធម៌ពីគ្នាទៅវិញទៅមក និងទី៣ដើម្បីកសាងបណ្តាញទំនាក់ទំនង និងបញ្ជ្រាបការយល់ចំណេះដឹងអំពី និន្នាការ និងតម្រូវការទេសចរណ៍មូស្លីម ប្រកបដោយភាពធន់ និងនវានុវត្តន៍ ស្របតាមយុគសម័យឌីជីថល។

នៅក្នុងឱកាសនេះដែរ ម្ចាស់អាជីវកម្មបានចូលរួមចែករំលែកអំពីបទពិសោធន៍នៃភាពជោគជ័យ និងកាលានុវត្តភាពក្នុងវិស័យទេសចរណ៍, ការត្រៀមទទួលលក្ខណៈសម្បត្តិ ទេសចរណ៍មូស្លីម និងការផ្ដល់សេវាកម្ម ដើម្បីទាក់ទាញសក្ដានុពលទេសចរណ៍មូស្លីម។

ទន្ទឹមនឹងនេះក៏មានការរៀបចំ “វេទិកាជជែកពិភាក្សា” ដែលប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ ដោយមានវាគ្មិនជាមន្ត្រីរាជរដ្ឋាភិបាល អ្នកជំនាញទេសចរណ៍ ថ្នាក់ដឹកនាំសហគមន៍មូស្លីម ធុរជន និងវិស័យ ឯកជន ដែលនឹងជជែកំពិភាក្សា ចែករំលែកនូវគំនិតយោបល់ ផ្លាស់ប្តូរបទពិសោធល្អៗ និងផ្តល់ធាតុចូលសំខាន់ៗ ដើម្បីចូលរួមការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាប្រកបដោយនិរន្តរភាព ភាពធន់ និងបរិយាបន្ន។

ជាមួយគ្នានេះដែរ ក្រសួងទេសចរណ៍នឹងមានការរៀបចំស្តង់ពិព័រណ៍ទេសចរណ៍មូស្លីម (Muslim Friendly Tourism Fair) ដែលនឹងដាក់បង្ហាញនូវសេវាកម្ម និងផលិតផលទេសចរណ៍ នៅទីតាំងបរិវេណខាងលើផងដែរ ៕

រូបភាព៖ ក្រសួងទេសចរណ៍



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

២៥ ឆ្នាំក្រោយហេតុការណ៍ភេរវកម្ម ៩/១១ តើមានអ្វីកើតឡើងខ្លះចំពោះពិភពលោក?

ថ្ងៃនេះកាលពី ២៥ ឆ្នាំមុន តើអ្នកកំពុងធ្វើអ្វី? រយៈពេលជាង ២ ទសវត្សរ៍ស្ដាប់ទៅហាក់ដូចជាយូរ ប៉ុន្តែជឿថាមនុស្សជាច្រើនមិនអាចបំភ្លេចព្រឹត្តិការណ៍ដ៏សំខាន់នៅក្នុងទំព័រប្រវត្តិសាស្ត្រ ដូចជា «ព្រឹត្តិការណ៍ភេរវកម្ម 9/11» បានឡើយ។

ល្បែងប្រជល់មាន់ ជាល្បែងកម្សាន្តមួយរបស់ខ្មែរភាគច្រើនគេតែងនាំគ្នាលេងនៅពេលយប់

ល្បែង​ប្រជល់​មាន់ ជា​ល្បែង​កម្សាន្ត​មួយ​របស់​ខ្មែរ​សម្រាប់​ក្មេងៗ​ជំទង់ ហើយ​ភាគច្រើន​លេង​នៅ​ពេល​យប់។ ល្បែង​មួយ​នេះ​បង្ហាត់​ក្មេង​ៗ​ឱ្យ​មាន​ភាព​ក្លាហាន។

ការ «បរិច្ចាគមេជីវិតញី» កំពុងក្លាយជាអាជីវកម្មថ្មី ខណៈគ្លីនិកនៅប្រទេសជាច្រើនព្រមទិញមេជីវិតញីពីនិស្សិតស្រី Gen Z ដោយផ្តល់ប្រាក់តបស្នងដល់ខ្ទង់ម៉ឺនដុល្លារ

នៅក្នុងយុគសម័យដែលប្រជាជនពិភពលោកកាន់តែថយចុះជារៀងរាល់ថ្ងៃ នៅជ្រុងម្ខាងទៀត «គ្លីនិកព្យាបាលអ្នកពិបាកមានកូន» និង «គ្លីនិកបង្កកំណើតក្រៅស្បូន» (IVF) បែរកំពុង

ផឹកទឹកកខ្វក់មិនដាំឆ្អិនយូរ! ស្រ្តីវ័យ ៥៦ ឆ្នាំនៅចិនត្រូវវះកាត់បើកលលាដ៍ក្បាលទាំងភ្ញាក់ដឹងខ្លួនដើម្បីយកព្រូនចេញពីខួរក្បាល

ថ្មីៗនេះមានករណីសិក្សាមួយដ៏គួរឱ្យភ្ញាក់ផ្អើលដែលបានកើតឡើងលើស្រ្តីវ័យ ៥៦ ឆ្នាំម្នាក់រហ្សសនាម Luo Fang រស់នៅតំបន់ Guangxi ក្រោយគាត់មានអាការៈវៀចមុខ និងខ្សោយដៃជើងអស់រយៈពេលជាច្រើនឆ្នាំ។ រឿងរ៉ាវនេះត្រូវគេរំឭកបកទៅកាលពីឆ្នាំ ២០១៩ វិញបន្ទាប់ពីគាត់បានស្វែងរកការព្យាបាលនៅមន្ទីរពេទ្យជាច្រើន ក្រោយមកត្រូវបានគ្រូពេទ្យប្រាប់ថាមានឆ្លងមេរោគព្រូន Spirometra ដោយព្រូននោះបានរស់នៅលាក់ខ្លួនក្នុងខួរក្បាលរបស់គាត់អស់រយៈពេល ៧ ឆ្នាំមកហើយ។ ដោយសារតែទីតាំងមេរោគស្ថិតនៅក្នុងតំបន់មុខងារសំខាន់នៃខួរក្បាលដែលមានហានិភ័យខ្ពស់ក្នុងការវះកាត់គាត់ក៏បានសម្រេចចិត្តជ្រើសរើសវិធីព្យាបាលតាមបែបបុរាណដោយមិនវះកាត់នាពេលនោះ។ យ៉ាងណាមិញអាការជំងឺរបស់គាត់កាន់តែធ្ងន់ធ្ងរទៅៗពីមួយឆ្នាំទៅមួយឆ្នាំដោយស្តែងចេញរោគសញ្ញាច្បាស់ៗនៅរដូវក្តៅ។ នៅដំណាក់កាលក្រោយៗ

ពិធីការិនីល្បីឈ្មោះអេហ្ស៊ីប និងគ្នីគ្នា ១១ នាក់ត្រូវកាត់ទោសប្រហារជីវិត ពីបទផលិតនិងជួញដូរគ្រឿងញៀន ៧៥០ គីឡូ

សារព័ត៌មាន Al Jazeera បានរាយការណ៍ថា ចុងចោទ ៩ នាក់ផ្សេងទៀតត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ហើយ ៧ នាក់ក្នុងចំណោមមនុស្ស ២៨ នាក់ដែលត្រូវបានស៊ើបអង្កេត

ខំប្រឹងដល់ដង្ហើមចុងក្រោយដើម្បីកូន! Peter Pan’s Dad កូរ៉េបង្កើត Neverland បានសម្រេចសម្រាប់កូនប្រុសមានជំងឺអូទីហ្សឹមធ្ងន់ធ្ងរមុនលាចាកលោក

លោក Jeon Gyeong Cheol ជាអ្នកនិពន្ធម្នាក់ដែលធ្លាប់បានលាតត្រដាងរឿងរ៉ាវជីវិតដ៏កម្សត់ក្នុងការចិញ្ចឹមកូនប្រុស អូទីហ្សឹម ធ្ងន់ធ្ងរក្នុងនាមជាឪពុកតែម្នាក់ នៅតាមកម្មវិធី

លោក ឯល ប៊ុនណុល ៖ ចង់ឱ្យមានសិស្សរៀនជំនាញសិល្បៈ ល្ខោននិយាយ ត្រូវផ្ដល់ក្ដីសង្ឃឹម និងការត្រួសត្រាយផ្លូវ

លោក ឯល ប៊ុនណុល គឺជាមន្ត្រីជាន់ខ្ពស់ និងជាអ្នកដឹកនាំក្នុងវិស័យសិល្បៈវប្បធម៌ខ្មែរ ដោយបច្ចុប្បន្នលោកមានតួនាទីជាអនុប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ ន

ព្រះនាង នរោត្តម ជេនណា ឲ្យតម្លៃការសិក្សាខ្លាំង សុខចិត្តបោះបង់ឱកាសក្លាយជាតារា Kpop

ព្រះនាង នរោត្តម ជេនណា ដែល​ជាខត្តិយៈ​ត្រកូល​ខ្មែរ បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ទាំង​បុរាណ និង​សម័យ​តែងតែ​ត្រូវ​បាន​គេ​ប្រសិទ្ធិនាម​ថា ឯកអគ្គរដ្ឋទូត​វប្បធម៌​វ័យ​

ការសិក្សា៖ ទឹកនោមពីអ្នកឡើងភ្នំ ធ្វើឱ្យទឹកកកលើភ្នំ Everest រលាយអស់ជាង ១៥៤ តោនត្រឹមពេល ៥០ថ្ងៃ

វត្តមានមនុស្សរាប់ពាន់នាក់ដែលឡើងលើភ្នំ Everest បានបញ្ចេញទឹកនោមប្រមាណ ៦ ០០០ លីត្រជារៀងរាល់ថ្ងៃ ដែលអាចរួមចំណែកដល់ការរលាយទឹកកកប្រមាណ ១៥៤ តោន ក្នុងរដូវកាលឡើងភ្នំ



Leave a Reply

Your email address will not be published.Required fields are marked *