អតីតប្រធានមន្ទីរពេទ្យចិនម្នាក់ បង្កើតសាលារៀន​ ទុកជាទីសុវត្ថិភាពសម្រាប់កុមារដែលមានផ្ទុកមេរោគអេដស៍

លោក Guo Xiaoping អតីតប្រធានមន្ទីរពេទ្យមួយកន្លែង បានបង្កើតសាលារៀនតែមួយគត់ក្នុងប្រទេសចិន សម្រាប់កុមារផ្ទុកមេរោគអេដស៍ ដោយយល់ថា៖ “ភាពខុសគ្នាតែមួយគត់រវាងពួកគេ និងកុមារដទៃទៀត គឺពួកគេត្រូវលេបថ្នាំបន្ថែមមួយគ្រាប់ក្នុងមួយថ្ងៃ”។

ផ្អែកតាមការចុះផ្សាយរបស់ South China Morninng Post កាលពីថ្ងៃទី ២២ ខែមិថុនា កន្លងទៅ លោក Guo Xiaoping អតីតប្រធានមន្ទីរពេទ្យជំងឺឆ្លងក្នុងទីក្រុង Linfen ខេត្ត Shanxi បានចាប់ផ្តើមបេសកកម្មរបស់លោកនៅក្នុងឆ្នាំ ២០០៤ បន្ទាប់ពីបានរកឃើញថាកុមារដែលកើតជំងឺអេដស៍ គ្មានឱកាសទទួលបានការអប់រំត្រឹមត្រូវ។

លោកបានកែប្រែបន្ទប់អ្នកជំងឺមួយឱ្យទៅជាថ្នាក់រៀនបណ្តោះអាសន្ន ដែលនៅទីនោះ រូបលោក និងគិលានុបដ្ឋាយិកា បានបង្រៀនអក្សរ Pinyin ដែលជាប្រព័ន្ធសំឡេងអក្សរចិន និងមេលេខគុណដល់កុមារទាំងនោះ។

កុមារទាំងអស់នោះបានឆ្លងមេរោគអេដស៍តាំងពីកំណើត។ កុមារជាច្រើនបានបាត់បង់ឪពុកម្តាយដោយសារជំងឺអេដស៍ ឬត្រូវបានបោះបង់ចោលភ្លាមៗក្រោយពេលសម្រាល។ ទោះជាយ៉ាងណាក៏ដោយ តាមរយៈការធ្វើរោគវិនិច្ឆ័យទាន់ពេលវេលា ការលេបថ្នាំព្យាបាលអស់មួយជីវិត និងការថែទាំដ៏ត្រឹមត្រូវ ពួកគេអាចរស់រានមានជីវិត  និងមានសុខភាពល្អ។

នៅក្នុងឆ្នាំ ២០០៦ តាមរយៈការចូលរួមពីមន្ទីរពេទ្យ និងសាធារណជន លោកបានបង្កើត សាលាបឋមសិក្សាបូរក្រហម ឬ Red Ribbon Primary School ដែលដាក់ឈ្មោះតាមនិមិត្តសញ្ញាសកលនៃការយល់ដឹង ការថែទាំ និងក្តីសង្ឃឹមចំពោះជំងឺអេដស៍។ សាលានេះឈរជើងជាសាលាពេញម៉ោងតែមួយគត់នៅក្នុងប្រទេសចិន សម្រាប់កុមារផ្ទុកមេរោគអេដស៍។

ក្នុងគ្រាចាប់ផ្ដើមដំបូង សាលាមួយនេះបានជួយបង្ហាញជាច្រើន ដោយសារភាពភ័យខ្លាចរបស់មនុស្សពីមជ្ឈដ្ឋានខាងក្រៅ។ ជាក់ស្ដែង សាលាបានជួបការលំបាកក្នុងការជ្រើសរើសគ្រូបង្រៀន ខណៈកម្មករជួសជុលមួយចំនួនបានរត់គេចខ្លួន បន្ទាប់ពីដឹងថាសិស្សទាំងនោះមានផ្ទុកមេរោគអេដស៍។

តាមរយៈការតស៊ូព្យាយាមយ៉ាងខ្លាំង អតីតប្រធានមន្ទីរពេទ្យវ័យ ៦៣ឆ្នាំរូបនេះ បានប្រមូលផ្តុំក្រុមការងារតូចមួយ ដែលមានគ្រូបង្រៀនកិច្ចសន្យា និងគ្រូស្នាក់នៅប្រចាំការ រួមទាំងគ្រូម្នាក់ដែលកើតជំងឺអេដស៍ផងដែរ។

មកទល់នឹងបច្ចុប្បន្ន សាលានេះនៅតែស្ថិតនៅក្នុងបញ្ហាចម្រូងចម្រាស់នៅឡើយ ដោយមនុស្សមួយចំនួនបង្ហាញការមិនពេញចិត្តដែលត្រូវបែងចែកកញ្ចប់ថវិការបស់មន្ទីរពេទ្យទៅកាន់គម្រោងមួយដែលមិនច្បាស់លាស់។ ខណៈអ្នកខ្លះទៀត​បានវែកញែកថា ការអប់រំកុមារដាច់ដោយឡែកពីគេបែបនេះ គឺស្មើនឹងការរើសអើង។

លោក Guo បានទទួលស្គាល់នូវស្ថានភាពដ៏លំបាកនេះ ប៉ុន្តែលោកបានអះអាងថា នេះជាមធ្យោបាយតែមួយគត់ដើម្បីការពារកុមារពីពិភពលោកមួយ ដែលមិនទាន់ត្រៀមខ្លួនរួចរាល់ក្នុងការទទួលយកពួកគេ។

នៅក្នុងឆ្នាំ ២០១១ រដ្ឋាភិបាលក្នុងតំបន់បានចាប់ផ្តើមផ្តល់ថវិកាឧបត្ថម្ភ។ ភ្លាមៗបន្ទាប់ពីនោះ លោក Guo បានលាលែងពីតំណែងជាប្រធានមន្ទីរពេទ្យ ដើម្បីផ្ដោតទាំងស្រុងលើសាលាមួយនេះ។

ក្រៅតែពីការសិក្សា សាលាបឋមសិក្សាបូរក្រហមបានផ្តល់ការពិនិត្យសុខភាព ការថែទាំ និងការគាំទ្រដល់ការការព្យាបាលផងដែរ។ សម្រាប់កុមារដែលរស់នៅជាមួយមេរោគនេះ ការលេបថ្នាំប្រចាំថ្ងៃគឺជារឿងចាំបាច់សម្រាប់ការបន្តជីវិត។

របាយការណ៍បានបង្ហាញថា សិស្សទាំងអស់នៅក្នុងសាលានាពេលបច្ចុប្បន្ន មានផ្ទុកមេរោគទាបរហូតដល់មិនអាចរកឃើញ ដែលមានន័យថា​ ការបង្រ្គាបមេរោគកន្លងមកមានប្រសិទ្ធភាព ហើយហានិភ័យនៃការចម្លងគឺមានកម្រិតទាបបំផុត។

លោក Guo និយាយថា៖ “ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ មិនមានកុមារណាម្នាក់នៅក្នុងសាលាបានស្លាប់ឡើយ។ នោះគឺជាអព្ភូតហេតុមួយ”។

ក្រៅពីបញ្ហាប្រឈមផ្នែកវេជ្ជសាស្ត្រ លោក Guo ក៏បានតស៊ូប្រឆាំងនឹងការរើសអើងផងដែរ។ លោកបានរំឭកថា គ្រាមួយ អ្នកភូមិបានបដិសេធមិនព្រមទទួលយកប្រាក់ពីសិស្សរបស់លោកទេ ដោយសារខ្លាចថាមេរោគអាចរស់នៅលើក្រដាសប្រាក់។ ប៉ុន្តែសព្វថ្ងៃនេះ អាជីវករក្នុងតំបន់បានប្រព្រឹត្តចំពោះពួកគេដូចកុមារដទៃទៀតដែរ។

លោកថា៖ “ភាពខុសគ្នាតែមួយគត់រវាងពួកគេ និងកុមារដទៃទៀត គឺពួកគេត្រូវលេបថ្នាំបន្ថែមមួយគ្រាប់ក្នុងមួយថ្ងៃ”។

លោកបានសង្កត់ធ្ងន់ថា កុមារដែលកើតមកមានផ្ទុកមេរោគអេដស៍មិនមានកំហុសនោះទេ ហើយពួកគេសមនឹងទទួលបានការយល់ចិត្ត សេចក្តីថ្លៃថ្នូរ និងកន្លែងដ៏ត្រឹមត្រូវមួយនៅក្នុងសង្គម។

ក្នុងចំណោមសិស្សដំបូងៗរបស់សាលា ក្មេងស្រីម្នាក់ដែលបានមករៀននៅសាលានេះកាលពីវ័យ ៧ឆ្នាំបាន រំឭកថា នាងបានប្រឈមមុខនឹងការចំអកឡកឡើយ និងការមើលងាយពីកុមារក្នុងតំបន់។ ទោះជាយ៉ាងណាក៏ដោយ នាងនៅតែចងចាំយ៉ាងច្បាស់នូវការជួបគ្នាលើកដំបូងរបស់នាងជាមួយលោក Guo នៅពេលដែលលោកបានចែករំលែកអាហារមួយចានជាមួយនាង។ វាជាកាយវិការមួយដែលមានមនុស្សតិចតួចណាស់ហ៊ានធ្វើ។

សកម្មភាពនេះ បានធ្វើឱ្យនាងមានអារម្មណ៍ថា នាងត្រូវបានសង្គមទទួលយកនាងដូចកុមារដទៃដែរ។

តាមរយៈការសិក្សាមូលដ្ឋាននេះ នាងមានឱកាសអាចចូលរៀននៅសាកលវិទ្យាល័យក្នុងឆ្នាំ ២០១៧ ហើយក្រោយមកបានធ្វើការឱ្យក្រុមហ៊ុនបញ្ញាសិប្បនិម្មិត (AI) មួយ។ នៅក្នុងឆ្នាំ ២០២២ នាងបានត្រឡប់មកសាលាបូរក្រហមវិញ តាមការអញ្ជើញរបស់លោក Guo ហើយមួយឆ្នាំក្រោយមក នាងបានប្រារព្ធពិធីមង្គលការរបស់នាងនៅសាលារៀននោះ ដោយស្វាមីរបស់នាងក៏ជាអ្នករស់នៅជាមួយមេរោគអេដស៍ផងដែរ។

លោក Guo បានចូលនិវត្តន៍ក្នុងឆ្នាំ ២០២៣ នឹងបានប្រគល់ភារកិច្ចបន្តជូនលោកស្រី Wang Xia ដែលជាអតីតមិត្តរួមការងាររបស់លោក និងជាប្រធានគិលានុបដ្ឋាយិកានៅមន្ទីរពេទ្យជំងឺឆ្លង ដែលធ្លាប់បានបង្រៀនកុមារនៅក្នុងបន្ទប់អ្នកជំងឺ គ្រាចាប់ផ្ដើមដំបូងនៃគម្រោងសាលារៀននេះ។

គិតត្រឹមឆ្នាំ ២០២៥ សាលាបឋមសិក្សាបូរក្រហម មានសិស្សចំនួន ៤៦ នាក់ និងកំពុងគាំទ្រសិស្សចំនួន ១៦ នាក់បន្ថែមទៀត ដោយរ៉ាប់រងលើការអប់រំ និងការចំណាយលើការរស់នៅរបស់ពួកគេ។ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ សាលាបានថែទាំកុមារចំនួន ១២៧ នាក់ មកពី ១៤ ខេត្ត ដោយបច្ចុប្បន្នមាន ៦៥ នាក់មានការងារធ្វើពេញលេញ។

អ្នកខ្លះបានរៀបការ និងបង្កើតគ្រួសារ ដោយបានបង្កើតកូនៗដែលមានសុខភាពល្អ តាមរយៈវិធានការបង្ការដើម្បីលុបបំបាត់ការចម្លងពីម្តាយទៅកូន ដែលអាចកាត់ផ្តាច់វដ្តនៃការចម្លងមេរោគអេដស៍ពីជំនាន់មួយទៅជំនាន់មួយ។

រឿងរ៉ាវរបស់លោក Guo បានជួយលើកកម្ពស់ការយល់ដឹងជាសាធារណៈ អំពីជីវិតរបស់កុមារដែលរស់នៅជាមួយមេរោគអេដស៍ ខណៈលោកក៏ទទួលបានការកោតសរសើរពីសាធារណជន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *